KPT+
គន្លឹះតូចៗ តែអាចជួយសន្សំសំចៃថវិកាបានមួយកម្រិតធំ
ចាយវាយច្រើនឥតសំចៃដៃ គឺជារឿងមួយដែលយើងតែងធ្វើប្រចាំថ្ងៃ ហើយក៏មិនដែលធ្លាប់គិតថា ទាំងអស់នោះ គឺជាមូលហេតុដែលខ្លួនតែងខ្ជះខ្ជាយដែរ។ ដូច្នេះគួរមានវិធីកែនកុន!

នេះគឺជាគន្លឹះងាយៗ ៤ យ៉ាង ដើម្បីជួយសន្សំសំចៃថវិកា និងកាត់បន្ថយការចំណាយឥតបានការ ៖
១. ញ៉ាំក្រៅតិច

មនុស្សជាច្រើនមិនបានដឹងថា តើពួកគេចំណាយពេលញ៉ាំអាហាររាល់ខែប៉ុន្មានទេ។ ប្រសិនបើញ៉ាំអាហារថ្ងៃត្រង់រាល់ថ្ងៃ ឬឧស្សាហ៍ចេញក្រៅពេលល្ងាច អ្នកអាចចំណាយយ៉ាងហោចពី ១០០ ទៅ ១៥០ ដុល្លារ សម្រាប់មួយខែ។ បើអ្នកយកអាហារថ្ងៃត្រង់ពីផ្ទះ ឬត្រឡប់ទៅចម្អិនអាហារល្ងាចវិញ វាក៏ជាចំណែកមួយក្នុងការសន្សំលុយ ដើម្បីបម្រុងលើតម្រូវការផ្សេង។
២. សន្សំសំចៃម្ហូបអាហារ
ប្រសិនបើអាចបន្ថយធ្វើអាហារជាច្រើនមុខក្នុងពេលតែមួយ ក៏អាចសន្សំប្រាក់និងពេលវេលាបានដែរ។ សំខាន់ម្ហូបដែលចម្អិនមានរសជាតិឆ្ងាញ់ មិនចាំបាច់បីបួនមុខក៏បាន។ ជាពិសេសសម្រាប់អ្នកមានចំណូលតិច ហើយចង់សល់លុយ។
ព្យាយាមរកអាហារណាធូរថ្លៃ តែមានជីវជាតិសម្រាប់រាងកាយ វាអាចជួយសន្សំសំចៃបានមួយកម្រិតទៀត។
៣. រៀបចំតារាងចំណាយ

បើអ្នកមិនបានរៀបចំតារាងថវិកាទេ អ្នកមិនដឹងថា តើអ្នកត្រូវចំណាយប្រាក់ប៉ុន្មានសម្រាប់សាំង ម្ហូប ថ្លៃទឹកភ្លើង។ល។ ក្នុងមួយខែៗឡើយ ។
ផែនការចាយវាយប្រចាំខែ ត្រូវតែគិតគូរជាកំហិត ពុំនោះទេ ចាយគ្មាននសល់ហើយ ជំពាក់គេទៀត។ ដូច្នេះគួររៀបតារាងចំណាយឲ្យបានត្រឹមត្រូវ មុុនដកលុយទៅប្រើលើអ្វីដែលមិនមែនជាតម្រូវការ ឬគ្មានក្នុងបញ្ជីរចាយរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ លុយមិនដែលសល់ដូចគេ គួរធ្វើម៉េច?
ចុចអាន៖ ប្រើ Credit កាត មិនត្រូវប្រើកៀកចំនួនដែលធនាគារកំណត់ពេកទេ ព្រោះថា…..

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត