Connect with us

KPT+

មេរៀន​ជីវិត​ទាំង ៥ បំផុស​គំនិត​សម្រាប់​ជោគជ័យ​ថ្ងៃ​អនាគត

បានផុស

នៅ

គ្រូ​ម្នាក់​ក្នុង​ចំណោម​គ្រូ​ដ៏​អស្ចារ្យ​បំផុត​ គឺ​ជីវិត​ដែល​ឆ្លង​កាត់​និង​ជួប​រឿងរ៉ាវ​គ្រប់យ៉ាង។ ដូច្នេះ​មិនថា​មាន​បញ្ហា​អ្វី​ក៏​ដោយ​ សូម​ចងចាំ​មេរៀន​ជីវិត​ដែល​បំផុស​គំនិត​ទាំងនេះ​  ពីព្រោះ​វា​ជា​ជំនួយ​នាំ​ឱ្យ​មាន​ជោគជ័យ​ និង​រីក​ចម្រើន​នៅ​ក្នុង​ជីវិត​របស់​អ្នក។

១. កុំឈប់រៀន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Benjamin Franklin ធ្លាប់​បា​ន​និយាយ​ថា ​ការ​វិនិយោគ​លើ​ចំណេះដឹង ​ផ្ដល់​នូវ​ធនធាន​ល្អ​បំផុត​ក្នុង​ជីវិត។ នៅ​ពេល​ណាអ្នក​ឈប់​រៀន​ ពេលនោះអ្នកនឹង​ចាប់ផ្ដើម​ស្លាប់​។ ការ​រៀន​សូត្រ​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​​នៅ​ក្នុង​ជីវិតដែលមិនអាចខ្វះបាន។

២. យកអាសារអ្នកដទៃ

ជោគជ័យ​នៅ​ក្នុង​ជីវិត ​មិន​បាន​កើត​ឡើង​តែ​ឯង​ទេ​ វា​ជា​ការ​ទាមទារ​ពី​ការ​ខិតខំ​ជា​ក្រុម ឬជួយធុរៈគ្នា។ សូម​ចងចាំ​ ហើយ​​ទុក​វា​ជា​ចមណែកមួយ​ក្នុង​ជីវិត​ ដែល​យើង​គួរ​មាន​មនុស្ស​ចាំ​គាំទ្រ​យើង​ពេលជួបឧបសគ្គ។ នេះ​ក៏​ជាការ​បង្ហាញ​ថា ការ​ជួយ​គ្នា​ទៅវិញទៅមក ជាវប្បធម៌ដឹង​គុណ​ចំពោះ​មនុស្សជុំវិញខ្លួន​ ​នាំឲ្យជោគជ័យសឹងថាគ្រប់ផ្នែក។

៣. បន្ត​ទៅ​មុខ​ទៀត​មិន​ថា​មាន​បញ្ហា​អ្វី

ការ​បរាជ័យ​គឺ​ជា​រឿងដែល​យើង​ទាំង​អស់​គ្នា​ធ្លាប់​ឆ្លង​កាត់​ ត្បិតែកម្រិត​នៃ​ភាព​បរាជ័យ​អាច​ខុស​គ្នាក៏ដោយ។ ការ​បរាជ័យ​គឺ​ជា​ការ​ពិត​ដ៏​អាក្រក់​មួយ ​វាតែ​ក៏​ជា​ប្រភព​នៃ​មេរៀន​ជីវិត​ដ៏មានតម្លៃ។

បរាជ័យ​ បង្រៀនឲ្យចេះ​លះបង់​ តស៊ូ​ ព្យាយាម​ និងអាចគួរ​ចៀសវាង​កំហុស​ដដែលៗ។ ការ​បរាជ័យ​ជា​ឱកាស​មួយ​ ដើម្បី​រកឃើញវិធីសាស្ត្រ​ថ្មីៗ​ និង​សាកល្បង​អ្វី​ដែល​ថ្មី។

៤. រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ខ្លួនឯង

នៅ​តូច​តែង​មាន​ក្ដី​សុបិន​ធំ​ នៅ​អ្វី​ដែល​យើង​ចង់​ធ្វើ​ក្នុង​ជីវិត។ ទោះ​យ៉ាងណា​ គ្រប់យ៉ាង​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​នៅ​ពេល​ធំ​ឡើង​ ដោយយើងទទួល​បាន​បទពិសោធន៍​ខុសៗគ្នាជាច្រើន។

ជួនកាលយើង​បាត់​បង់​ភាព​ជា​ខ្លួនឯង​​ ដើរ​តាម​ផ្លូវ​ដែល​មិនមែន​ជា​ការ​សម្រេចចិត្ត​របស់​ខ្លួន​ ព្រោះតាមផ្គាប់ចិត្តគេ។ដូច្នេះ​ ស្មោះត្រង់​ចំពោះ​ខ្លួនឯង ​គឺ​ជារឿងសំខាន់​ដើម្បីជំរុញខ្លួនឯងឲ្យពុះពារជានិច្ច។

៥. មាន​គោលដៅ​ធំ

គោលដៅ​គឺ​ជា​គ្រឹះ​សំខាន់​នៃ​ភាព​ជោគជ័យ​របស់​មនុស្សម្នាក់ៗ  នៅ​ពេល​យើង​មាន​គោលដៅ​ធំ​ យើង​មាន​ហេតុផល​ប្រឹងប្រែងសម្រាប់​សកម្មភាព​ពីមួយថ្ងៃទៅមួយថ្ងៃ។

មនុស្ស​ជា​ច្រើន​អាច​សើច​នឹង​គំនិត​ថ្មី​ ឬ​ប្រាប់យើង​ថា​ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ​ពីព្រោះ​ពួកគេ​មើល​តែ​កន្លែង​ដែលយើង​នៅ​ពេលនេះ ​ឬ​ពួកគេ​គិត​ថា ​វា​មិន​សក្ដិ​សម​នឹងយើងឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ រាល់ព្រឹកព្រលឹមជួយ​ខ្លួនឯងជាមួយ​ការគិតរបៀបនេះ នឹងរស់បានយូរ

ចុចអាន៖ សុជីវធម៌ពេលនិយាយទូរសព្ទនៅតែជាផ្នែកសំខាន់នៃ SOFT SKILL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១១ នាទីutes មុន

មិន​ពេញ​ចិត្ត​តម្លៃ​ទូទាត់​សំណង​ធានារ៉ាប់រង​ អាច​ប្តឹង​មក​និយ័តករ​ធានារ៉ាប់រង​កម្ពុជា

ព័ត៌មានជាតិ១២ នាទីutes មុន

រាជរដ្ឋាភិបាលកម្ពុជា បង្កើតពានរង្វាន់ជាលើកដំបូង វាយតម្លៃរោងចក្រសហគ្រាស នៅកម្ពុជា ដែលមានភាពសុខសាន្ត ដើម្បីអបអរទិវាពលកម្មអន្តរជាតិ១ឧសភា

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

មនុស្ស​រាប់​សិបម៉ឺន​នាក់​តម្រង់​ជួរ​១០គីឡូ​ដី​នៅ​ស្រីលង្កា ដើម្បី​ចាំ​មើល​ធ្មេញ​ស័ក្ដិសិទ្ធិ​មួយ​គ្រាប់

ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជាប្ដេជ្ញាសម្រេចឱ្យបានគោលដៅគ្មានជំងឺគ្រុនចាញ់ មុនដាច់ឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ចិន​៖ គ្មានការចរចាណាមួយ​ជាមួយ​អាមេរិកលើបញ្ហាពន្ធដូច ត្រាំ និយាយ នៅឡើយទេ

ព័ត៌មានជាតិ២០ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម