Connect with us

KPT+

កំហុស ៥ យ៉ាង ដែលអ្នកតែងធ្វើពេលកំពុងលាងចាន

បានផុស

នៅ

មនុស្សជាច្រើននឹងនិយាយថា ការលាងចានគឺងាយស្រួល។ គ្រាន់​តែ​ច្របាច់សាប៊ូលាង​ចាន​ចូល​ទៅ​ក្នុង​អេប៉ុង មុននឹងលាងសម្អាត​ ដោយទឹកស្អាត ប៉ុន្តែតើអ្នកដឹងទេថា រាល់ពេលដែលអ្លាងចាន អ្នកអាចធ្វើរឿងទាំងនេះដោយចៃដន្យ? ដូច្នេះ ​សូម​ចៀស​វាង​ការ​លាង​ចានរបៀប​នេះ​ ប្រសិនបើអ្នកចង់រក្សាចានឲ្យ​ស្អាត និង​គ្មានមេរោគ។

១ ទុកចានគរ​លើគ្នា

ការ​ទុក​ចាន​​នៅ​ក្នុង​ឡាបូឬចានកាធុន​ មិន​មែនមាន​ន័យ​ថា មិនមានមេរោគនោះទេ ​ប៉ុន្តែវាក៏អាចមានឥទ្ធិពលអវិជ្ជមានផងដែរ។ ដោយសារតែបាក់តេរីអាចរស់បានរហូតដល់ ៤ថ្ងៃនៅក្នុងចាន​ ដែលអ្នកបានប្រើរួច ហើយរាលដាលពេញផ្ទះបាយ។ ប្រសិនបើអ្នក​មិនចង់​សម្អាត​ពេលអ្នកចេញពីផ្ទះ។ យ៉ាងហោចណាស់ ​ត្រូវលាងសម្អាត និងដាក់ក្នុងម៉ាស៊ីនលាងចាន​ជាមុនសិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ការប្រើប្រាស់សាប៊ូលលាងចានច្រើនពេក

ខណៈអ្នកមើលចានឃើញកខ្វក់ខ្លាំងដូច្នេះត្រូវប្រើទឹកនិងសាប៊ូច្រើន។ ការជម្រះស្នាមប្រឡាក់ ក៏ដូចជាការលាងចាន គឺត្រូវប្រើសាប៊ូលាងចាន ១-២ស្លាបព្រាបាយ ប្រសិនបើអ្នកលាងចានដោយដៃ។

៣ សម្ងួត​ចាន​ដោយ​ក្រណាត់កខ្វក់

ក្រណាត់ដែលព្យួរនៅជាប់នឹងជញ្ចាំង ត្រូវបានប្រើសម្រាប់ជូតចាន ឬដៃតែប៉ុណ្ណោះ ប៉ុន្តែ​វា​អាច​ក្លាយ​ជា​អ្វី​ដែល​អ្នក​នាំ​មក​ប៉ះ​ជាមួយ។ មានន័យថា ក្រណាត់ពោរពេញ​ដោយ​ភាព​កខ្វក់។ វិធីសាស្ត្រ​ដែល​បាន​ណែនាំ​សម្រាប់​សម្ងួត​ចាន គឺ​ត្រូវ​ទុក​ចាន​ឲ្យ​ស្ងួត ឬ​ផ្លាស់ប្ដូរ​កន្សែង​ចានឲ្យ​បាន​ញឹកញាប់។

៤ លាងក្នុងទឹកត្រជាក់

សីតុណ្ហភាពល្អបំផុតសម្រាប់ការលាង​ចានគឺប្រហែល ៤៨.៨-៦០ អង្សាសេ ដែលជា​ស្តង់ដារសម្រាប់​ម៉ាស៊ីន​លាង​ចានភាគច្រើន។ ប៉ុន្តែដៃរបស់អ្នក ប្រហែល​ជាមិនអាចទប់ទល់នឹង​សីតុណ្ហភាព​ក្តៅ​បែប​នេះបានទេ។ ការប្រើទឹកត្រជាក់ នឹងមិនសម្លាប់បាក់តេរីទេ​ ហើយ​អាចទុកស្នាម​ប្រឡាក់​នៅ​លើ​ចានថែមទៀត។

៥ ជូតជាមួយអេប៉ុង

អេប៉ុងផ្ទះបាយមានបាក់តេរី និងមេរោគជាច្រើន ហើយវាថែមទាំងជារឿងកខ្វក់​បំផុតនៅក្នុងផ្ទះបាយ​ទៀតផង។ ដូច្នេះជំនួសអេប៉ុងលាងចាន ដោយប្រើជក់លាងចាន ដែលអាច​សម្អាត និងស្ងួតបានកាន់តែងាយស្រួល។ ប៉ុន្តែប្រសិនបើអ្នកប្រើអេប៉ុង ត្រូវប្រាកដថា​ផ្លាស់ប្តូរ​វា​រៀងរាល់​សប្តាហ៍៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីបណ្តុះមើមខ្ជាយក្នុងផើង ងាយស្រួលដាំដុះបំផុត

ចុចអាន៖ស្បែកជើង ៥គូ រចនាឡើងសាមញ្ញ តែតម្លៃវិញវាល់លាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម