KPT+
ប្រវត្តិតារារៀមច្បង Anne Thongprasom ពីតួរាយរង ក្លាយជាផលិតករភាពយន្ត
Anne Thongprasom គឺជាតារាសម្តែង តារាម៉ូដែល និងជាតារាទូរទស្សន៍ ដែលធ្លាប់តស៊ូពីតួរាយរង រហូតក្លាយជាផលិតករ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងពិភពភាពយន្តថៃ។

តារាស្រីរៀមច្បង Anne Thongprasom កើតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ក្នុងរាជធានីបាងកក ប្រទេសថៃ។ តារាស្រីរូបនេះ ជាកូនកាត់បីសាសន៍គឺ ស៊ុយអែត អារ៉ាប់ និងថៃ ដែលម្ដាយរបស់នាងជាជនជាតិថៃ និងឪពុកជាជនជាតិស៊ុយអែត។ នាងមានបងប្អូន ៣នាក់ ស្រីម្នាក់ និងប្រុស ២នាក់។
Anne រៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងសិល្បៈពីសាកលវិទ្យាល័យបាងកក និងចប់ថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន និងសារគមនាគមន៍ ពីសកលវិទ្យាល័យធម្មសាទ (Thammasat)។

តារាស្រីវ័យ ៤៥ឆ្នាំរូបនេះ ចាប់ផ្តើមអាជីពសិល្បៈដំបូងបំផុតនៅក្នុងវ័យ ១៣ឆ្នាំ ដែលកាលណោះនាងជាតួសម្តែងនៅក្នុងវីដេអូចម្រៀង។ លុះដល់ឆ្នាំ១៩៩២ នាងបានបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុន្តែត្រឹមជាតួរាយរងប៉ុណ្ណោះ។ ក្រោយពីលេចមុខលើកញ្ចក់ទូរទស្សន៍លើកដំបូង Anne មានឱកាសលេចមុខក្នុងរឿងភាគជាបន្តបន្ទាប់ ក្នុងនាមជាតួឯក រហូតដល់ឆ្នាំ២០០៤ ភាពយន្តមនោសញ្ចេតនារឿង The Letter: Jod Mai Rak បានក្លាយជាភាពយន្តរកចំណូលច្រើនបំផុតដល់ទៅ ៥០លានបាត ធ្វើឱ្យតារាស្រីរូបនេះ ទទួលបានការគាំទ្រពាសពេញប្រទេស។

មកដល់ឆ្នាំ២០១១ Anne ចាប់ផ្ដើមបើកផលិតកម្មផ្ទាល់ខ្លួនដែលមានឈ្មោះថា Thong Entertainment ហើយនៅឆ្នាំ២០១២ ខ្សែភាពយន្តដែលជាស្នាដៃផលិតដំបូងរបស់នាងត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។ មកទល់ឆ្នាំ២០២២ នាងផលិតនិងដឹកនាំភាពយន្តបាន ៨រឿងហើយ សុទ្ធសឹងជារឿងភាគល្បីៗ ទទួលការពេញនិយមពីសំណាក់ទស្សនិកជន។
រយៈពេលជាង ៣០ឆ្នាំ នៅលើវិធីសិល្បៈ តារាសម្ដែងជើងចាស់រូបនេះ ធ្លាប់ដើរតួភាពយន្តភាគប្រមាណ ៤៥រឿង ភាពយន្តខ្នាតធំចំនួន ៧រឿង ឈ្នះពានរង្វាន់ប្រមាណ ២៧ពានរង្វាន់ និងបង្ហាញមុខលើក្របទស្សនាវដ្ដីប្រមាណ ១១៥ច្បាប់។

ដោយឡែកចំពោះជីវិតគូរបស់ Anne ថ្វីត្បិតឆ្នាំនេះនាងមានវ័យ ៤៥ឆ្នាំហើយក្ដី ប៉ុន្តែនាងមិនទាន់ភ្ជាប់ចំណងអាពាហ៍ពិពាហ៍នោះទេ។ នាងបានបដិសេធមិនព្រមរៀបការជាមួយមិត្តប្រុសដែលជាអ្នកជំនួញគឺលោក Tinnabhan Tantinirandr បើទោះបីអ្នកទាំងពីស្រឡាញ់ជាង ២០ឆ្នាំក៏ពិតមែន។

ងាកទៅមើលទ្រព្យសម្បត្តិឯណោះវិញ យោងតាមការវិភាគពី Wikipedia, Forbes និង IMDb ក្នុងឆ្នាំ២០២២នេះ Anne Thongprasom កំពុងកាន់កាប់ទ្រព្យប្រមាណ ៨៦លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិរបស់ Chompoo តារាស្រីថៃទទួលបានការគោរពស្រឡាញ់ច្រើនបំផុត
ចុចអាន៖ សាវតារបស់ Pancake តារាស្រីមានប្រវត្តិការសិក្សាល្អបំផុត ក្នុងវិស័យសិល្បៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម