KPT+
សង្កេតមើលមនុស្សប្រភេទ ទ្រុស្ត រមិលគុណ ហូបផ្លែរំលំដើមចោល
គ្មានអ្វីដែលគួរឲ្យខ្លាចដូចការយកមនុស្សមិនអាចទុកចិត្តបាន មកនៅក្បែរៗ បង្កនូវផលប៉ះពាល់ ធ្វើឲ្យយើងមានការខកចិត្តនិងអាកប្បកិរិយាអវិជ្ជមានដែលពួកគេដំបូងឡើយលាក់កន្ទុយខ្វៀនបានយ៉ាងល្អ ។
ទោះយ៉ាងណា មានចរិតនិងសកម្មភាពជាក់លាក់មួយចំនួនដែលមនុស្សមិនគួរឲ្យទុកចិត្តអាចមានជាទម្លាប់ដូចគ្នា ដែលយើងអាចសម្គាល់បានប្រសិនបើយកចិត្តទុកដាក់។

ទាំងនេះជារូបភាពអាថ៌កំបាំងទាំងបួនរបស់មនុស្សជំពូកមិនស្មោះត្រង់ដែលគួរយកចិត្តទុកដាក់ប្រុងប្រយ័ត្ន!
ពួកគេកុហកបែបជំនាញ
មនុស្សដែលមានទំនោរទៅរកជំនាញកុហក ដែលការកុហករបស់ពួកគេមិនងាយត្រូវបានរកឃើញទេ រហូតដល់មានផលប៉ះពាល់ធ្ងន់ធ្ងរកើតឡើង។ អ្នកកុហកទាំងនេះជាអ្នករៀបចំយ៉ាងល្អនិយាយការបំភាន់ រូបភាពសង្គមនិងក្រេឌីតរបស់ពួកគេ។ ភាពពិតរបស់ពួកគេជារឿយៗគូរខ្លួនឯងនៅក្នុងពន្លឺវិជ្ជមាន គួរឲ្យអាណិត ជាអ្នករងគ្រោះ ជាមនុស្សកម្សត់ ។ល។

ពួកគេនិយាយស្ដីខុសពីគំនិតពិត
មនុស្សប្រភេទនេះ តែងតែចេះនិយាយពីរោះ និងមើលទៅដូចស្មោះត្រង់ខ្លាំង។ ពួកគេច្រើនមានបញ្ហាអសមត្ថភាពភាពពិតតែចង់បានការសរសើរ ចូលចិត្តអ្នកនៅឋានៈលើខ្លួន មិនចុះសម្រុងនិងអ្នកតូចតាចជាងខ្លួន លាក់កំបាំងបញ្ហាសុខភាពផ្លូវចិត្ត ធ្វើដូចធម្មតាតែចិត្តច្រើន ឆាប់ខឹងច្រណែននិងគុំគួន។

តើសុខភាពផ្លូវចិត្តខ្សោយទាក់ទងនឹងការទុ្រស្តក្បត់យ៉ាងដូចម្តេច?
មនុស្សដែលសុខភាពផ្លូវចិត្តឃ្លេងឃ្លោងបណ្តាលឲ្យមានការរំខាននៅក្នុងទំនាក់ទំនងជីវិត មិនសូវធ្វើអ្វីបានល្អ ទាំងនៅផ្ទះនិងជីវិតការងារ ដែលបណ្ដាលឲ្យពួកគេប្រជែងខ្លាំងហួសហេតុ ដើម្បីទាមទារការចាប់អារម្មណ៍ និងឋានៈសង្គម។ ពួកគេតែងចង់ដកខ្លួនចេញមកនៅពីលើអ្នកដែលនៅជុំវិញពួកគេ ទាំងអ្នកដែលធ្លាប់ជួយគេក្តី ព្រោះការភ័យខ្លាចថា ថ្ងៃណាមួយគេនឹងបាត់បង់។ ភាពមិនស្រួលខាងផ្លូវចិត្តរបស់ពួកគេតែងចង់ឃើញអ្នកដែលនៅជុំវិញខ្លួនធ្លាក់ចុះដោយសារតែគេ ជួបប្រទះនឹងអស្ថិរភាពខាងអារម្មណ៍មិនលោះពេល។
មនុស្សដែលមានទំនាក់ទំនងមិនស្ថិតស្ថេរ
រវាងការភូតកុហកឥតន័យនិងព្យុះនៃអារម្មណ៍មនុស្សដែលមិនគួរឲ្យទុកចិត្តតែងតែតស៊ូដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ បង្កើតការប្រាស្រ័យទាក់ទងឲ្យបានត្រឹមត្រូវនិងឆ្លើយតបនឹងតម្រូវការរបស់ខ្លួននិងអ្នកដទៃ តែពួកគេមិនស្មោះត្រង់គេតែងបរាជ័យ។ គេគ្មានមិត្តពិតនិង តែងបែកបាក់។ គេរាប់អានមនុស្សប្រភេទដូចគ្នាបានយូរ តែក៏មិនមែនជាការរាប់អានពិតៗដែរពោល គឺប្រុងប្រយ័ត្នចំពោះគ្នាគ្រប់ជំហាន។

ចិត្តពួកគេតែងតែ ភាពឯកោដែលអនុញ្ញាតឲ្យពួកគេរក្សាការកុហកដែលពួកគេចង់បង្ហាញថាគេជាមនុស្សជោគជ័យ ទាំងមិនចំណាយពេលធ្វើរឿងត្រឹមត្រូវតាមលំដាប់លំដោយ បែរជាចង់បានផ្លូវកាត់និងចង់បំផ្លាញអ្នកដែលកំពុងល្អជាងខ្លួន។
ពួកគេមិនចេះយល់ចិត្តទេ
បើបានជួបនរណាម្នាក់ដែលជាមនុស្សឲ្យព្រងើយកន្តើយ ហើយតែងតែយកចិត្តទុកដាក់ចំពោះតែខ្លួនគេ និងសេចក្តីត្រូវការរបស់គេ ទោះបីពួកគេមិនបានបង្ហាញអាកប្បកិរិយាដែលមិនគួរឲ្យទុកចិត្ត តែមនុស្សបែបនេះអាចធ្វើអ្វីទាំងអស់ ទៅលើអ្នកដទៃដើម្បីជាប្រយោជន៍ខ្លួនឯង។ គេអាចដុតផ្ទះអ្នកដទៃ ដើម្បីចម្អិនពងមាន់មួយរបស់ខ្លួន។
ញុះញង់និងមួលបង្កាច់
មនុស្សនេះនិយាយពីអ្នកដទៃក្នុងផ្លូវមិនល្អ ជារឿងធម្មតាដូចហូបបាយ។ ប្រសិនអ្នកចូលចិត្តឮរឿងអេចអូច ហើយចងមិត្តជាមួយបុគ្គលរបៀបនេះ អ្នកកំពុងត្រូវស្ថិតក្នុងចំណោមមនុស្សដែលពួកគេចាត់ទុកថាល្ងង់ ងាយកុហក ងាយបំភាន់ ហើយថ្ងៃណាមួយ ពេលអ្នកដឹងការពិត ក៏ពួកគេមិនស្តាយក្រោយឡើយ ថែមទាំងធ្វើឲ្យមនុស្សដែលធ្លាប់ល្អនឹងខ្លួន ត្រូវឈឺចាប់ផង។

ពួកគេ Yesនិងអូខេ
ពួកគេសម្របនឹងគ្មានសភាពពិតក្នុងទង្វើនោះឡើយ។ ពេលចង់បានអ្វីពីអ្នក គេនឹងស្វែងយល់ ថាអ្នកចូលចិត្តឮអ្វី ស្អប់អ្វីហើយគេនឹងចាក់បណ្ដោយ។ មនុស្សនេះ ពូកែរណប ពូកែយកចិត្តនិង ទន់ភ្លន់ មើលទៅគួរឲ្យអាណិតអធ្យាស្រ័យ ជួនប៉ិនប្រសប់ខាងនិយាយដោះសារបង្ហាញហេតុផល ។ ជាទូទៅ ត្រូវប្រើពេលវេលាយូរណាស់ទម្រាំអាចរកឃើញសារជាតិពិតក្នុងបេះដូងពួកគេបាន។

ចូរប្រុងប្រយ័ត្នចំពោះបុគ្គលដែលមានសញ្ញាប៉ុន្មានខាងលើ ។
ប្រែសម្រួល៖តុងឡុង
ប្រភព ៖living101
ចុចអាន៖សន្តានមនុស្សរមិលគុណ មើលលើបួនចំណុចធំៗនេះ
ចុចអាន៖អ្នកចិត្តសាស្ត្រនិយាយថា ស្នេហាស្ងប់ស្ងាត់លាក់កំបាំងអាចជាលេសនៃចិត្តវៀចវេរ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?