Connect with us

KPT+

សង្កេតមើល​មនុស្សប្រភេទ ទ្រុស្ត​ រមិលគុណ ហូបផ្លែ​រំលំ​ដើមចោល

បានផុស

នៅ

គ្មានអ្វីដែលគួរ​ឲ្យ​ខ្លាចដូចការយកមនុស្ស​មិនអាចទុកចិត្តបាន​ មកនៅក្បែរៗ បង្ក​នូវ​ផល​ប៉ះពាល់ ធ្វើ​ឲ្យ​យើង​មាន​ការ​ខកចិត្ត​និង​អាកប្បកិរិយា​អវិជ្ជមាន​ដែល​ពួកគេ​ដំបូង​ឡើយ​លាក់​កន្ទុយ​ខ្វៀន​បាន​យ៉ាងល្អ ។

ទោះ​យ៉ាងណា មាន​ចរិត​និងសកម្មភាពជាក់លាក់​មួយ​ចំនួន​ដែល​មនុស្ស​មិន​គួរ​ឲ្យ​ទុកចិត្ត​អាច​មាន​ជា​ទម្លាប់​ដូចគ្នា ដែល​យើង​អាច​សម្គាល់​បាន​ប្រសិន​បើ​យកចិត្តទុកដាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាំងនេះ​ជា​រូបភាព​អាថ៌កំបាំង​ទាំងបួន​របស់​មនុស្ស​ជំពូក​មិន​ស្មោះត្រង់​ដែល​គួរ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន!

ពួកគេ​កុហក​បែប​ជំនាញ

មនុស្ស​ដែល​មាន​ទំនោរ​ទៅ​រក​ជំនាញ​កុហក​ ដែល​ការ​កុហក​របស់​ពួកគេ​មិនងាយ​ត្រូវ​បាន​រក​ឃើញ​ទេ រហូតដល់មានផលប៉ះពាល់ធ្ងន់ធ្ងរកើតឡើង។ អ្នក​កុហក​ទាំងនេះ​ជា​អ្នក​រៀបចំ​យ៉ាង​ល្អ​និយាយ​ការ​បំភាន់ រូបភាព​សង្គម​និង​ក្រេឌីត​របស់​ពួកគេ។ ភាព​ពិត​របស់​ពួកគេ​ជា​រឿយៗ​គូរ​ខ្លួនឯង​នៅ​ក្នុង​ពន្លឺវិជ្ជមាន  គួរ​ឲ្យ​អាណិត ជា​អ្នក​រងគ្រោះ ជា​មនុស្ស​កម្សត់ ។ល។

ពួកគេ​និយាយ​ស្ដី​ខុស​ពីគំនិតពិត​

មនុស្ស​ប្រភេទ​នេះ តែងតែ​ចេះ​និយាយ​ពីរោះ និង​មើល​ទៅ​ដូច​ស្មោះត្រង់​ខ្លាំង។ ពួកគេ​ច្រើន​មាន​បញ្ហា​អសមត្ថភាព​ភាព​ពិតតែ​ចង់បាន​ការ​សរសើរ ចូលចិត្ត​អ្នក​នៅ​ឋានៈ​លើ​ខ្លួន មិន​ចុះ​សម្រុង​និង​អ្នក​តូចតាច​ជាង​ខ្លួន លាក់កំបាំង​បញ្ហា​សុខភាព​ផ្លូវចិត្ត ធ្វើ​ដូច​ធម្មតា​តែ​ចិត្ត​ច្រើន ឆាប់​ខឹង​ច្រណែន​និង​គុំគួន។

តើសុខភាពផ្លូវចិត្តខ្សោយទាក់ទងនឹងការ​ទុ្រស្ត​ក្បត់​យ៉ាងដូចម្តេច?

មនុស្ស​ដែល​សុខភាព​ផ្លូវចិត្ត​ឃ្លេងឃ្លោង​បណ្តាល​ឲ្យ​មាន​ការ​រំខាន​នៅ​ក្នុង​ទំនាក់ទំនង​ជីវិត មិន​សូវ​ធ្វើអ្វី​បាន​ល្អ ទាំង​នៅ​ផ្ទះ​និង​ជីវិត​ការងារ ដែល​បណ្ដាល​ឲ្យ​ពួកគេ​ប្រជែង​ខ្លាំង​ហួសហេតុ ដើម្បី​ទាមទារ​ការចាប់អារម្មណ៍ និង​ឋានៈ​សង្គម។ ពួកគេ​តែងចង់​ដកខ្លួន​ចេញ​មក​នៅ​ពី​​លើ​អ្នក​ដែល​នៅ​ជុំវិញពួកគេ ទាំងអ្នកដែលធ្លាប់ជួយ​គេក្តី ព្រោះការភ័យខ្លាចថា ថ្ងៃណាមួយ​គេ​នឹង​បាត់បង់។ ភាពមិនស្រួលខាងផ្លូវចិត្តរបស់ពួកគេ​តែង​​ចង់ឃើញ​អ្នកដែលនៅជុំវិញខ្លួនធ្លាក់ចុះ​ដោយសារតែ​គេ ជួបប្រទះនឹងអស្ថិរភាពខាងអារម្មណ៍មិនលោះពេល។

មនុស្ស​ដែល​មាន​ទំនាក់ទំនង​មិន​ស្ថិតស្ថេរ

រវាង​ការភូតកុហកឥតន័យនិងព្យុះនៃអារម្មណ៍មនុស្សដែលមិនគួរ​ឲ្យ​ទុកចិត្តតែងតែតស៊ូដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ បង្កើត​ការ​ប្រាស្រ័យ​ទាក់ទង​ឲ្យ​បាន​ត្រឹមត្រូវ​និង​ឆ្លើយតប​នឹង​តម្រូវការរបស់ខ្លួននិងអ្នកដទៃ តែពួកគេ​មិន​ស្មោះត្រង់​គេ​តែង​បរាជ័យ។ គេ​គ្មាន​មិត្ត​ពិត​និង​ តែង​បែកបាក់។ គេរាប់អានមនុស្ស​ប្រភេទ​ដូចគ្នា​បាន​យូរ តែ​ក៏​មិនមែន​ជា​ការ​រាប់អានពិតៗដែរ​ពោល គឺ​ប្រុងប្រយ័ត្ន​ចំពោះ​គ្នា​គ្រប់ជំហាន​។

ចិត្ត​ពួកគេ​តែងតែ​ ភាព​ឯកោ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​រក្សា​ការ​កុហក​ដែល​ពួកគេ​ចង់​បង្ហាញ​ថា​គេ​ជា​មនុស្ស​ជោគជ័យ ទាំង​មិន​ចំណាយពេល​ធ្វើរឿង​ត្រឹមត្រូវតាមលំដាប់លំដោយ បែរជា​ចង់​បាន​ផ្លូវ​កាត់​និង​ចង់បំផ្លាញអ្នកដែលកំពុង​ល្អជាងខ្លួន។

ពួកគេ​មិន​ចេះ​យល់ចិត្តទេ

បើបានជួបនរណាម្នាក់ដែលជាមនុស្ស​ឲ្យ​ព្រងើយកន្តើយ ហើយ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​តែ​ខ្លួនគេ និងសេចក្តីត្រូវការរបស់គេ ទោះបី​ពួកគេ​មិន​បាន​បង្ហាញ​អាកប្បកិរិយា​ដែល​មិន​គួរ​ឲ្យ​ទុកចិត្ត តែ​មនុស្ស​បែបនេះ​អាច​ធ្វើអ្វី​ទាំងអស់ ទៅ​លើ​អ្នកដទៃ​ដើម្បី​ជា​ប្រយោជន៍​ខ្លួនឯង។ គេ​អាច​ដុត​ផ្ទះ​អ្នក​ដទៃ​ ដើម្បី​ចម្អិន​ពង​មាន់​មួយ​របស់​ខ្លួន។

ញុះញង់​និង​មួលបង្កាច់

មនុស្ស​នេះ​និយាយពីអ្នកដទៃក្នុងផ្លូវមិនល្អ ជារឿងធម្មតា​ដូច​ហូប​​បាយ។ ប្រសិន​អ្នកចូលចិត្ត​ឮ​រឿង​អេចអូច ហើយ​ចង​មិត្ត​ជាមួយ​បុគ្គលរបៀបនេះ អ្នកកំពុង​ត្រូវស្ថិតក្នុងចំណោមមនុស្ស​ដែល​ពួកគេ​ចាត់ទុកថាល្ងង់ ងាយកុហក ងាយបំភាន់ ហើយថ្ងៃណាមួយ ពេលអ្នកដឹងការពិត ក៏ពួកគេមិនស្តាយ​ក្រោយ​ឡើយ​ ថែមទាំង​ធ្វើឲ្យមនុស្ស​ដែលធ្លាប់ល្អនឹងខ្លួន​ ត្រូវឈឺចាប់ផង។

ពួកគេ Yesនិងអូខេ

ពួកគេ​សម្របនឹងគ្មាន​សភាពពិតក្នុងទង្វើនោះឡើយ។ ពេលចង់បានអ្វីពីអ្នក គេ​នឹង​ស្វែងយល់ ថា​អ្នកចូលចិត្ត​ឮ​អ្វី ស្អប់​អ្វី​ហើយ​គេ​នឹង​ចាក់​បណ្ដោយ។ មនុស្ស​នេះ ពូកែ​រណប ពូកែ​យកចិត្ត​និង ទន់ភ្លន់ មើល​ទៅ​គួរ​ឲ្យ​អាណិត​អធ្យាស្រ័យ ជួន​ប៉ិនប្រសប់​ខាង​និយាយ​ដោះសារ​បង្ហាញ​ហេតុផល ។​ ជាទូទៅ ត្រូវ​ប្រើ​ពេលវេលា​យូរ​ណាស់​ទម្រាំ​អាច​រក​ឃើញ​សារជាតិ​ពិត​ក្នុង​បេះដូង​ពួកគេ​បាន។

ចូរប្រុងប្រយ័ត្នចំពោះបុគ្គលដែលមានសញ្ញាប៉ុន្មាន​ខាងលើ ។

ប្រែសម្រួល៖​តុង​ឡុង

ប្រភព ៖living101

ចុចអាន៖សន្តាន​មនុស្ស​រមិលគុណ មើល​លើ​បួន​ចំណុច​ធំ​ៗ​នេះ

ចុចអាន៖អ្នក​ចិត្តសាស្ត្រ​និយាយ​ថា ​ស្នេហា​ស្ងប់ស្ងាត់​លាក់កំបាំង​អាច​ជា​លេស​នៃ​ចិត្ត​វៀចវេរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម