KPT+
រឿងរ៉ាវដែលមនុស្សមិនអាចគ្រប់គ្រងនិងផ្លាស់ប្ដូរបានក្នុងជីវិត
ការផ្លាស់ប្តូរគឺជាផ្នែកមួយនៃជីវិតមនុស្សគ្រប់គ្នា ដែលគ្មាននរណាអាចចៀសរួចឡើយ។ ការដែលដឹងថាគ្មានអ្វីស្ថិតស្ថេរ វាជាគន្លឹះមួយនៃសុភមង្គល និងសន្តិភាពផ្លូវចិត្តយូរអង្វែង ខណៈព្រមទទួលស្គាល់ការពិតនៅជុំវិញខ្លួន។ កត្តាសំខាន់មួយទៀតគឺការដឹងថា តើផ្នែកខ្លះនៃជីវិតដែលអាចផ្លាស់ប្តូរ និងផ្នែកណាដែលមិនអាចផ្លាស់ប្តូរ?
មានរឿងច្រើនណាស់ ដែលអាចផ្លាស់ប្តូរបាន ប្រសិនបើយើងមិនពេញចិត្ត។ បើសិនលើសទម្ងន់ អាចប្តូរបានដោយហាត់ប្រាណ។ បើសិនស្អប់ការងារកំពុងធ្វើ អាចប្ដូរការងារថ្មីជំនួស។ បើសិនមិនសប្បាយចិត្តនឹងនរណាម្នាក់ អាចប្តូរបានដោយរាប់អានជាមួយមនុស្សថ្មី។ ជម្រើសទាំងនេះគឺជារបស់យើងម្នាក់ៗ។ ទោះយ៉ាងណាត្រូវដឹងថា មានរឿងខ្លះនៅក្នុងជីវិតដែលយើងមិនអាចផ្លាស់ប្តូរឬគ្រប់គ្រងបាននោះទេ ទោះបីព្យាយាមយ៉ាងណាក៏ដោយ។
ជារឿងអ្វីខ្លះ?
អាកាសធាតុ និងគ្រោះមហន្តរាយ
គ្មាននរណាអាចបញ្ជាអាកាសធាតុឲ្យ ក្ដៅ ត្រជាក់ មានខ្យល់ មានភ្លៀងតាមចិត្តចង់បានឡើយ។ អ្វីៗទាំងនេះគឺធម្មជាតិជាអ្នកកំណត់ទាំងអស់។ ក៏រឹតតែមិនអាចគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង ព្យុះ។ល។
អារម្មណ៍ និងគំនិតរបស់អ្នកដទៃ
មនុស្សជាច្រើនទទួលស្គាល់ថា យើងមិនអាចគ្រប់គ្រងនូវអ្វីដែលអ្នកដទៃគិត ឬមានអារម្មណ៍ឡើយ រួមទាំងការយល់ឃើញ និងការចូលចិត្តរបស់គេមកលើខ្លួនយើង ។ មនុស្សមិនតិចទេ ព្យាយាមឥតប្រយោជន៍ដើម្បីផ្លាស់ប្តូរមតិយោបល់និងគំនិតរបស់អ្នកដទៃ ទាំងដែលខ្លួនឯងក៏មិនធ្លាប់នឹងផ្លាស់គំនិតរបស់ខ្លួនទៅលើអ្នកដទៃដូចគ្នា។
អ្វីដែលអ្នកដទៃធ្វើ ឬនិយាយ
អ្វីដែលអ្នកដទៃធ្វើ ឬនិយាយ ជាអ្វីដែលយើងជាអ្នកដទៃ គ្មានសិទ្ធិគ្រប់គ្រងឡើយ។ សកម្មភាពនិងពាក្យសម្ដីរបស់ពួកគេ គឺជាឯករាជ្យភាពរបស់ខ្លួនគេផ្ទាល់។ មនុស្សម្នាក់ៗជាអ្នកដែលអាចសម្រចចិត្ត និងបញ្ជាសកម្មភាពរបស់ខ្លួនគេម្នាក់ៗដោយមិនអាចបង្ខំនោះទេ។
អតីតកាល
អតីតកាលជាអ្វីដែលបាត់បង់ជារៀងរហូត ហើយគ្មានវិធីណាដែលយើងអាចយកមកវិញបានទេ។ គ្រប់គ្នាប្រហែលជាធ្លាប់ធ្វើខុស ប៉ុន្តែអ្វីអាចកែបាន គឺរៀនពីវាប៉ុណ្ណោះ។ ការរស់នៅជាមួយអតីតកាលគឺជាបុព្វហេតុនៃការសោកស្តាយដែលមនុស្សជាច្រើនតែងតែមានជាប់ខ្លួន។ យើងគួរតែទទួលយកអតីតកាល ហើយបន្តទៅមុខទៀត ព្រោះអតីតមិនអាចត្រឡប់សូម្បីមួយវិនាទី។
ភាពចាស់ជរា
រៀងរាល់ថ្ងៃជីវិតកាន់តែចាស់ទៅ ហើយថ្ងៃស្លាប់កាន់តែមកកៀកដល់។ នេះជារឿងដែលគ្មានរណាចៀសរួចទេ។ គ្មាននរណាអាចផ្លាស់ប្តូររឿងនេះបានឡើយ ទោះបីអ្នកខ្លះប្រឆាំងនឹងបាតុភូតនេះក៏ដោយ។
ក្រុមគ្រួសារ
យើងគ្មានជម្រើសក្នុងការចាប់កំណើត ហើយសម្រេចថានរណាជាឪពុក ជាម្តាយ ជាបងប្អូន និងជាសមាជិកគ្រួសាររបស់យើងទេ។ យើងមិនអាចផ្លាស់ប្តូរថា តើក្រុមគ្រួសាររបស់យើងជាអ្នកណាផ្សេងឡើយ។
ប្រវត្តិ
យើងមិនអាចផ្លាស់ប្តូរអតីតកាលរបស់ខ្លួន ក៏មិនអាចផ្លាស់ប្តូរដើមកំណើតយើងមកពីណា មានប្រវត្តិបែបណាដែរ។ យើងមកពីណាមិនមែនជាអ្នកកំណត់នូវអ្វីដែលយើងអាចក្លាយទៅជាឬសម្រេចបាននោះទេ ប៉ុន្តែប្រវត្តិរបស់យើងគឺជាអ្វីមួយដែលយើងមិនអាចផ្លាស់ប្ដូរបាន និងគួររៀនសូត្រពីវា។
មនុស្សដែលធ្លាប់ធ្វើខុស
ប្រហែលជាធ្លាប់មានអ្នកធ្វើឱ្យឈឺចាប់ ស្នាមរបួសទាំងនោះច្រើនតែឈឺចាប់រាប់ឆ្នាំ បន្ទាប់ពីពួកគេបានធ្វើបាបយើង ហើយជួនកាលយើងក៏បានចងគំនុំលើគេ។ យើងមិនអាចផ្លាស់ប្ដូរអ្វីបានទេចំពោះរឿងរ៉ាវកើតឡើងពីមុន បើសិនយើងចង់សងសឹក។ ការគុំគួនមានរឿងម្យ៉ាងនឹងត្រូវបាត់បង់គឺ សុភមង្គលរបស់ខ្លួនឯង។
ពេលវេលាដែលបាត់បង់
ជាទូទៅយើងតែងតែស្ដាយចំពោះពេលវេលាដែលបាត់បង់ដោយនិយាយថា បើសិនពេលត្រឡប់ក្រោយខ្ញុំនឹង…ឬ ខ្ញុំគួរតែបានធ្វើរឿងនោះ…។ល។ មនុស្សមួយចំនួនឧស្សាហ៍ខ្ជះខ្ជាយពេល ហើយក៏ពោលពាក្យស្ដាយ។ ត្រូវចាំថា បើពេលវេលាបានបាត់បង់ហើយ កុំនៅអាឡោះអាល័យធ្វើអីទៀត ព្រោះវាមិនអាចមានផ្លូវយកបានមកវិញឡើយ។
ការឈឺចាប់
មនុស្សម្នាក់ៗមិនអាចចៀសផុតរឿងរ៉ាវឈឺចាប់ក្នុងជីវិតឡើយ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ការឈឺចាប់ខ្លះវាកើតឡើងភ្លាមៗទាំងដែលយើងមិនបានត្រៀម និងខ្លះទៀតយើងជាអ្នកបណ្ដែតបណ្ដោយឲ្យវាចូលមករុកគួនដោយខ្លួនឯង។ ការឈឺចាប់មិនអាចប្ដូរមកវិញនូវភាពរីករាយទេ បើវាបានកើតឡើងហើយនោះ។
ការផ្លាស់ប្ដូរជាអ្វីដែលយើងមិនអាចផ្លាស់ប្ដូរ
យើងមិនអាចផ្លាស់ប្តូរការពិតដែលថា ការប្រែប្រួលនៅតែប្រែប្រួល។ មនុស្សភាគច្រើនធ្លាក់ទឹកចិត្ត មានទុក្ខព្រួយ និងថប់បារម្ភ ដោយសារតែពួកគេមិនទទួលយកការផ្លាស់ប្តូរ។ ភាគច្រើនពួកគេមានការភ័យព្រួយចំពោះការផ្លាស់ប្តូរ ដូច្នេះពួកគេប្រកាន់ខ្ជាប់នូវអ្វីដែលពួកគេចង់ថែរក្សា។ មិនថាវាជាសុខភាព សម្ភារៈនិយម មនុស្សជាទីស្រឡាញ់ ទ្រព្យសម្បត្តិជាដើម ទាំងដែលយើងដឹងហើយថាវាមិនស្ថិតស្ថេរឡើយ។ យើងគួរទទួលយកការពិតដែលថាអ្វីៗផ្លាស់ប្តូរនៅចំណុចខ្លះ នោះយើងនឹងមានក្ដីបារម្ភតិចហើយកាន់តែរីករាយជាងមុន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សង្កេតមើលមនុស្សប្រភេទ ទ្រុស្ត រមិលគុណ ហូបផ្លែរំលំដើមចោល
ចុចអាន៖ មេរៀនជីវិតទាំង ៥ បំផុសគំនិតសម្រាប់ជោគជ័យថ្ងៃអនាគត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សន្តិសុខសង្គម៧ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ