Connect with us

KPT+

សកម្មភាព​ចិញ្ចឹម​កូន​៤យ៉ាងដែល​ឪពុក​ម្ដាយ​សម័យ​ថ្មី​និយមធ្វើ

បានផុស

នៅ

ចិញ្ចឹម​ក្មេងឲ្យ​ធំធាត់ជាមនុស្សល្អ និងជាពលរដ្ឋល្អក្នុងសង្គម​ជា​ទំនួលខុសត្រូវ​របស់​ឪពុកម្ដាយ​គ្រប់រូប។ ហេតុនេះ​ប៉ា​ម៉ាក​ទាំងឡាយ មិន​គួរ​ព្រងើយកន្តើយ​នឹង​ភារៈ​នេះទេ ដោយ​ព្រោះ​លោក​អ្នក​ជា​ស្នូល និងជាចំណែក​ធ្វើ​ឲ្យ​ក្មេង​ក្លាយ​ជា​មនុស្ស​បែប​ណា​នាពេលអនាគត។

អត្ថបទ​ខាងក្រោមជាគន្លឹះ​មាន​តម្លៃ​ទាំង ៤​សម្រាប់​​ចិញ្ចឹម​កូន​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​ដឹង​និងអនុវត្ត៖

១. ចំណាយ​ពេល​វេលា​សម្រាប់​កូន

មិនថាលោកអ្នករវល់ការងារយ៉ាងណាក៏ដោយ ការ​ចំណាយ​ពេល​វេលា​ជាមួយ​កូនៗ​ជាប់លាប់ អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្ដៅ និង​មិន​ឯកោ។ ជា​ប៉ាជា​ម៉ាក់ មិន​គួរ​ណា​យក​ភាព​រវល់​មក​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​កូនឡើយ ព្រោះនោះអាចជា​មូលហេតុ​មួយ​បណ្ដាល​ឲ្យ​ពួកគេ​កើត​ជំងឺ​ផ្លូវ​ចិត្ត​បាន។

២. នាំ​កូន​ដើរ​លេង​​​ខាង​ក្រៅ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រៀបចំពេលនាំកូនចេញ​ទៅ​ខាង​ក្រៅ​លេង ដើម្បីឲ្យ​បាន​ឃើញ​គេ​ឃើញ​ឯងខ្លះ។ ឪពុកម្ដាយមួយចំនួនបណ្ដោយឲ្យកូនដើរលេងក្នុងទូរសព្ទស្មាតហ្វូនរាល់ថ្ងៃ ដោយចាត់ទុកថា ទង្វើ​បែប​នេះ​ជាការបង្រៀនកូនឆ្លាតទៅវិញ។ សូមនាំពួកគេដើរកម្សាន្តជាមួយធម្មជាតិ និង​ជួប​មនុស្ស​ពិតៗ​ដោយផ្ទាល់ និង​គួរ​ដាក់​កំណត់​កូន​ៗ​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា​ប្រចាំថ្ងៃ។ ​

៣. បង្ហាញ​ទំនួល​ខុស​ត្រូវ​

​ប៉ា​​ម៉ាក់​មាន​ទំនួល​ខុស​ត្រូវ​លើ​ភាព​ជា​ឪពុក​ម្ដាយ អាច​បង្រៀន​ទៅ​កូន​ៗដោយ​ប្រយោល​ពី​ការ​ទទួលខុសត្រូវ​របស់​ពួកគេ​ដូចគ្នា។ ដូច​ពាក្យ​មួយ​ពោលថា “សកម្មភាព ឮ ជាង​សម្ដី” វា​ចង់​បញ្ជាក់​ពី​ទង្វើ​ជាក់ស្ដែង​របស់​ប៉ាម៉ាក​ដែល​ពិតជា​គំរូ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​កូន​ជាង​ពាក្យ​ប្រៀនប្រដៅ។

៤. ស្វែង​យល់​ពី​ចំណូល​ចិត្ត​ លើកទឹកចិត្ត​កូន​ជានិច្ច

បើ​សិនប៉ា​ម៉ាក់ ចង់​ឱ្យ​កូន​ធំ​ឡើង​ក្នុង​ពិភព​មួយ​ដែល​ភ្លឺស្វាង និង​ល្អ​ប្រសើរ​ជាង​កាល​ជំនាន់​របស់​ខ្លួន បង្រៀន​ពួកគេ​ពី​អតីតកាល​ដើម្បី​ឲ្យ​ពួកគេ​ចៀសវាង​រឿង​មិន​ល្អ។ ម្យ៉ាងទៀត អ្វី​ដែល​ល្អ​បំផុត​​ក្នុង​ការ​ចិញ្ចឹម​កូន ​នោះ​ជា​ការ​ស្វែង​យល់​ពី​ចំណុច​ខ្លាំង​របស់​កូនៗ និង​គាំទ្រ​ពួក​គេ​ឱ្យ​ធ្វើ​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ ជាជាង​ដាក់​បន្ទុក ឬ​កំណត់​គោល​ដៅ​ជីវិត​សម្រាប់​ពួកគេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖សុជីវធម៌ពេលនិយាយទូរសព្ទនៅតែជាផ្នែកសំខាន់នៃ SOFT SKILL

ចុចអាន៖ម្ដាយណាមិនស្រឡាញ់កូន! ជា​កូន​ស្រី​គួរ​ស្ដាប់​សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម