KPT+
ដឹងអត់? មនុស្សស្រីងាយលង់ស្នេហ៍បុរសដែលមានទំនុកចិត្តលើខ្លួនឯង
តើជឿទេថា បុរសដែលមានទំនុកចិត្តនិងមានភាពជឿជាក់ តែងតែមានមន្តស្នេហ៍ជាងបុរសដែលខ្លបខ្លាច ឬអាចហៅថាមនុស្សប្រុសមិនសូវមាត់ក?
មនុស្សស្រីគ្រប់គ្នាស្រឡាញ់បុរសដែលពូកែគ្រប់គ្រង ឬអ្នកដែលធ្លាប់ឆ្លងកាត់បញ្ហាលំបាកដោយបង្ហាញភាពវាងវៃប្រកបដោយស្ងប់ស្ងាត់តាមវិធីសាស្ត្ររបស់គេ។

បុរសឧស្សាហ៍បញ្ចេញភាពតានតឹង ច្បាស់ណាស់គ្រប់គ្នាមិនចង់ស្វាគមន៍ឡើយ។ ផ្ទុយទៅវិញ បុរសដែលមានទំនុកចិត្ត សុទិដ្ឋិនិយម ជាបុគ្គលវិជ្ជមានដែលធម្មតាគាត់រមែងបង្ហាញស្នាមញញឹម សូម្បីតែនៅពេលហត់នឿយក៏ដោយ។ អាកប្បកិរិយាបែបនេះ ស្នាមញញឹមមិនស្រកស្រុត និងឥរិយាបថប្រកបដោយទំនុកចិត្តបុរសអាចយកឈ្នះលើអារម្មណ៍របស់មនុស្សស្ត្រីមិនតិចនាក់ឡើយ។
សុភាពបុរសដែលមានទំនុកចិត្ត គឺជាមនុស្សដែលមានសណ្ដាប់ធ្នាប់ ហើយតែងតែមានភាពទាក់ទាញពីមនុស្សស្រីដោយមិនដឹងខ្លួន ព្រោះមនុស្សស្រីមិនចូលចិត្តមនុស្សប្រុសប្រភេទបង្កើតការចាប់អារម្មណ៍ទៅកាន់អ្នកដទៃឡើយ។ បុរសដែលមានភាពរួសរាយរាក់ទាក់ តែងតែចូលចិត្តបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សគ្រប់គ្នា មិនថាជាទំនាក់ទំនងបែបភាសាកាយវិការ ការស្វាគមន៍នៅកន្លែងធ្វើការ និងនៅផ្ទះឬកន្លែងជួបជុំក្នុងសង្គម។ ទាំងនេះជាចំណុចលេចធ្លោដែលមាននៅក្នុងខ្លួនពួកគេដោយមិនអាចវាស់ស្មានបាន។

លើសពីនេះទៅទៀតបុរសដែលមានទំនុកចិត្តមិនខ្ជះខ្ជាយពេលវេលាឡើយ គាត់ចូលចិត្តផ្ដោតលើការអនុវត្តការងារជាជាងទ្រឹស្ដី។
បុរសដែលពោរពេញដោយទំនុកចិត្តលើខ្លួនឯង ពួកគេតែងតែច្រានចោលនូវភាពក្រអឺតក្រទម ចូលចិត្តបញ្ចេញទស្សនៈច្បាស់ៗ និងចូលចិត្តដាក់ខ្លួនជាមួយមនុស្សដែលគាត់ស្រលាញ់ដោយមិនខ្មាសអៀន។
តើអ្នកបានជួបបុរសប្រភេទនេះហើយឬនៅ? បុរសដែលចេះដាក់ខ្លួន និងមានទំនុកចិត្តទាំងការងារនិងការពារអ្នក បើបានជួបហើយ ចូររក្សាគេឲ្យនៅក្បែរខ្លួន ព្រោះបុរសដែលមានទំនុកចិត្តតែងតែមានមនុស្សចោមរោមច្រើន តែអ្នកនៅតែជាមនុស្សសំខាន់សម្រាប់គេដដែល ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ម្ដាយណាមិនស្រឡាញ់កូន! ជាកូនស្រីគួរស្ដាប់សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា
ចុចអាន៖ អរគុណមេរៀនឈឺចាប់ បង្កើតឲ្យខ្ញុំរឹងមាំ ក្រោយគេទុកចោល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា