KPT+
ស្រឡាញ់កូនមិនស្មើគ្នា ជាឫសគល់នៃការបំផ្លាញគ្រួសារទាំងមូល
ឪពុកម្ដាយ ៧០% បានសារភាពថា ពួកគាត់សេចក្ដីស្រលាញ់លម្អៀងទៅលើកូនណាម្នាក់ក្នុងចំណោមកូនទាំងអស់ដែលខ្លួនមាន។ រូបភាពទាំងអស់នេះអាចកើតមានឡើងតាំងតែពួកគេនៅក្មេង ហើយវាបណ្ដាលឱ្យមានបញ្ហាជាច្រើនរវាងបងប្អូន។
១. កូននិងឪពុកម្ដាយអាចមានអារម្មណ៍ថាខ្លួនមានកំហុស
អារម្មណ៍ទាំងអស់នេះបានធ្វើទារុណកម្មសមាជិកគ្រួសាររបស់អ្នកគ្រប់គ្នា។ ឪពុកម្ដាយមានអារម្មណ៍ថាមិនត្រឹមត្រូវចំពោះអ្វីដែលខ្លួនបានធ្វើ ព្រោះថាខ្លួនមិនបានផ្ដល់ក្ដីស្រលាញ់គ្រប់គ្រាន់ដល់កូនៗ។ កូនសំណព្វមទទួលអារម្មណ៍ថា មានកំហុសដែលបងប្អូនដ៏ទៃទៀតមិនបានសេចក្ដីស្រលាញ់គ្រប់គ្រាន់ដូចខ្លួន។ កូនដែលមិនសូវទទួលបានក្ដីស្រលាញ់ចាប់ផ្ដើមគិតថា មកពីខ្លួនធ្វើអ្វីមួយដែលឪពុកម្ដាយមិនពេញចិត្ត ទើបមិនសូវទទួលបានការយកចិត្តទុកដាក់។
២. កូនដែលមិនសូវទទួលបានក្ដីស្រលាញ់អាចមានការអាក់អន់ចិត្តនិងអាចជួបបញ្ហាផ្លូវចិត្តខ្លាំង

កូនតែងតែចង់បានការយកចិត្តទុកដាក់ពីឪពុកម្ដាយរបស់ខ្លួន។ អ្នកស្រាវជ្រាវបាននិយាយថា នៅពេលកូនចង់បានចំណាប់អារម្មណ៍ពីអ្នក តែអ្នកបែរជារុញចេញនូវការទាំងអស់នេះ ពួកគេកំពុងតែទទួលបានអារម្មណ៍គ្មានតម្លៃចំពោះឪពុកម្ដាយឬគេអាចគិតថាខ្លួនកំពុងតែមានកំហុសអ្វីមួយដែលធ្វើឱ្យអ្នកមិនពេញចិត្ត។ ទាំងអស់នេះហើយអាចជាការប៉ះទង្គិចជាមួយកូនៗរបស់អ្នកអាចបណ្ដាលឱ្យពួកគេមានអារម្មណ៍អាក់អន់ចិត្តជាពិសេសផ្លូវអារម្មណ៍របស់ពួកគេ។
៣. ប្រហែលជាមានកូនម្នាក់មិនសូវទទួលបានភាពជោគជ័យ
ឪពុកម្ដាយមួយចំនួនយកចិត្តទុកដាក់ទៅកាន់កូនមួយណា ដែលមានសមត្ថភាពក្នុងពេលប្រលងដោយមិនបានជំរុញកូនដែលមិនសូវរៀនពូកែនោះទេ។ ហើយការទាំងអស់នេះបានធ្វើឱ្យកូនដែលមិនមានការយកចិត្តទុកដាក់ គ្មានទឹកចិត្តក្នុងការខិតខំសិក្សារៀនសូត្រឱ្យពូកែទៀតទេ គេលែងមានអារម្មណ៍ក្នុងការសិក្សាទៀតហើយព្រោះគ្មានអ្នកជំរុញចិត្ត។
៤. កូនសំណព្វក្លាយជាក្មេងដែលមានអារម្មណ៍ងប់ងុលជាមួយខ្លួនឯងពេក
ក្មេងប្រភេទនេះមានមោទនភាពចំពោះខ្លួនឯង និងនូវអ្វីខ្លួនបានធ្វើ ហើយមានភាពជឿជាក់លើខ្លួនរបស់គេផ្ទាល់។ នេះជាសញ្ញាខ្លះៗរបស់ក្មេងប្រភេទនេះ បើយោងតាមការស្រាវជ្រាវ កុមារប្រភេទនេះតែងតែចង់បានការយកចិត្តទុកដាក់ពីឪពុកម្ដាយ តែគេមិនបានគិតពីទង្វើល្អរបស់ឪពុកម្ដាយរបស់គេបានធ្វើចំពោះគេឡើយ។
កុមារប្រភេទនេះជឿជាក់ថាគេប្រសើរជាងក្មេងដទៃទៀត!
កុមារប្រភេទនេះរំពឹងខ្ពស់ពីអ្នកដ៏ទៃ!
កុមារប្រភេទនេះមិនអាចរក្សាមិត្តភាពបានយូរ!
៥. កូនមិនសូវទទួលបានការយកចិត្តទុកដាក់មានតម្រូវការច្រើន

កូនដែលមិនសូវមានសេចក្ដីស្រលាញ់ត្រូវការខិតខំគ្រប់បែបយ៉ាង។ ក្មេងប្រភេទនេះពិតជាត្រូវការចំណាប់អារម្មណ៍ច្រើនពីមនុស្សជុំវិញខ្លួន ជាពិសេសឪពុកម្ដាយ។ កូនប្រភេទនេះត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីទទួលបានភាពល្អឥតខ្ចោះ ដោយភ័យខ្លាចថាឪពុកម្ដាយរបស់ពួកគេនឹងលែងស្រលាញ់ពួកគេជាងនេះតទៅទៀត។
៦. បងប្អូនមិនមានសាមគ្គីភាព
ការឈ្លោះប្រកែកគ្នាវានឹងកើតមានឡើងនៅពេលឪពុកម្ដាយផ្ដល់សេចក្ដីស្រលាញ់មិនស្មើគ្នាចំពោះកូនៗ។ នេះជាមូលហេតុដែលកូនៗមិនមានសាមគ្គីភាពដោយការស្រលាញ់របស់ឪពុកម្ដាយមានភាពលំអៀងទៅកូនណាម្នាក់ដោយអយុត្តិធម៌ចំពោះកូនណាម្នាក់។
៧. គេនឹងតបស្នងទៅវិញនៅពេលគេធំដឹងក្ដី
ដោយសារតែទង្វើរបស់ដែលឪពុកម្ដាយរបស់ពួកគេបានធ្វើមកលើពួកគេតាំងពីក្មេងមក វាបានដិតជាប់ក្នុងអារម្មណ៍និងខួរក្បាលរបស់គេ។ គ្រប់កាយវិការទង្វើមិនអើពើ មិនយកចិត្តទុកដាក់ ស្រលាញ់កូនលំអៀង ទាំងអស់នេះពួកគេទទួលបានតាំងពីក្មេងដូច្នេះហើយវាបានចូលជ្រៅទៅក្នុងអារម្មណ៍របស់ពួកគេ។
គេនឹងធ្វើដូចជាអ្វីដែលអ្នកធ្លាប់ធ្វើចំពោះគេដូចគ្នានៅពេលគេពេញវ័យ។ នេះជាជម្រើសរបស់ពួកគេក្នុងការសម្រេចចិត្តចំពោះអ្វីដែលគេបានទទួល៕
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ អ្នកមានជំងឺផ្លូវចិត្ត មានស្នេហាដូចមនុស្សទូទៅដែរទេ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន