Connect with us

KPT+

បើស្រលាញ់ភ្នែក មិនចង់ឲ្យខូចទៅថ្ងៃមុខ អានដំបូន្មាន ១០ យ៉ាងនេះសិន!

បានផុស

នៅ

ភ្នែក​គឺ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​មនុស្សគ្រប់រូប ប្រសិនបើមានការចុះខ្សោយនៃការមើលឃើញ អាចនាំឲ្យងងឹតភ្នែក និងប៉ះពាល់ដល់អាយុជីវិតរបស់អ្នក​ ដែលរងផលប៉ះពាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះជារឿងសំខាន់បំផុត អ្នកត្រូវស្វែងយល់និងស្រលាញ់កែវភ្នែក បើមិនចង់ឲ្យវាខូចឬមើលមិនច្បាស់ទៅថ្ងៃមុខ ចូរអនុវត្តតាមវិធីខាងក្រោមនេះ។

១ ឲ្យអេក្រង់ភ្នែក ​បាន​សម្រាក​ខ្លះ

នៅពេលប្រើអេក្រង់ភ្នែក សូមក្រឡេកមើលអ្វីមួយចម្ងាយ ២០ ហ្វីត (៦ម៉ែត្រ) សម្រាប់​រយៈពេល ២០វិនាទីរៀងរាល់២០ នាទីម្តង ដើម្បី​ចៀស​វាងការឈឺភ្នែក និងឈឺក្បាលប្រកាំង។

២ ចំណាយ​ពេល​នៅ​ខាងក្រៅ​ខ្លះ

មិនថា​កុមារឬមនុស្ស​ធំ​ គួរចំណាយពេលយ៉ាងហោចណាស់២ម៉ោងក្នុងមួយថ្ងៃនៅខាងក្រៅ។ នេះ​ក៏​ជួយ​ឲ្យ​ភ្នែក​របស់​ពួកគេ​អភិវឌ្ឍ​ តាម​របៀប​ដែល​មាន​សុខភាព​ល្អ និង​ជួយឲ្យ​ពួកគេ​ចៀសវាង​ការ​វិវត្ត​នៃ​ការ​មើល​ឃើញ​ជិតផងដែរ។

៣ ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ពេល​ចេញ​ក្រៅ

ត្រូវ​ប្រាកដ​ថា ​វ៉ែនតា​របស់​អ្នក​បាន​ផ្ដល់​ការ​ការពារ​កាំរស្មី UVA និង UVB ដើម្បី​ការពារ​វិទ្យុសកម្ម​ពី​ព្រះអាទិត្យ​ដែល​បំផ្លាញ​ភ្នែក​របស់​អ្នក។ វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ប្រសិន​បើ​អ្នក​ត្រូវ​ចេញ​ក្រៅ​ ព្រោះ​វា​ជា​វត្ថុ​មួយ​ មិន​អាច​ខ្វះ​បាន​ឡើយ។

៤ ពាក់​វ៉ែនតា​តាម​វេជ្ជបញ្ជា ប្រសិន​បើអ្នកត្រូវការវា

អ្នកគួរតែពាក់វ៉ែនតាតាមវេជ្ជបញ្ជាដែលបានផ្ដល់ឲ្យ ដើម្បីមើលឃើញច្បាស់ និងការពារកុំឲ្យភ្នែករបស់អ្នក ត្រូវធ្វើការខ្លាំង ដែលអាចនាំឲ្យឈឺភ្នែក និងឈឺក្បាលខ្លាំង។

៥ ពិនិត្យគ្រឿងសំអាង​ ដើម្បីចៀសវាងការឆ្លងមេរោគភ្នែក

ពិនិត្យកាលបរិច្ឆេទផុតកំណត់នៃការតុបតែងភ្នែក និងជក់ផាត់លើភ្នែកឲ្យ​បានទៀងទាត់ ដើម្បី​ការពារការកកើតនៃបាក់តេរី ដែលអាចបង្កឲ្យ​មានការឆ្លងភ្នែក និងទៅជាឈឺភ្នែកជាដើម។

៦ ធ្វើលំហាត់ប្រាណ​ឲ្យ​បានទៀងទាត់

ការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺដូចជា ជំងឺទឹកនោមផ្អែម ឬសម្ពាធឈាមខ្ពស់ ដែលអាចប៉ះពាល់ដល់ការមើលឃើញរបស់អ្នកទៅថ្ងៃខាងមុខ។

៧ ញ៉ាំអាហារដែលមានសុខភាពល្អ

ការទទួលទានរបបអាហារដែលមានតុល្យភាព នឹងជួយធានាថា អ្នកមានវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់ការថែរក្សាភ្នែកឲ្យមានសុខភាពល្អ។

៨ កុំ​ជក់​បារី

ការជក់បារី​ អាចបង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ភ្នែកធ្ងន់ធ្ងរ និង​ការ​បាត់បង់​ការ​មើលឃើញ​ជា​អចិន្ត្រៃយ៍។ បើស្រលាញ់​ភ្នែក ​កុំ​សេព​បារី​ឲ្យ​សោះ!

៩ កក់ទុកការធ្វើតេស្តភ្នែកដើម្បីរកមើលបញ្ហាមុនពេលវាកើតឡើង

ការធ្វើ​តេស្ត​ភ្នែក ​អាច​រក​ឃើញ​ស្ថានភាព​ភ្នែក មុនពេលដែលវាប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​ទៅ​ជា​ធ្ងន់ធ្ងរ។ ដូច្នេះ ទោះបីជាអ្នកមិនគិតថាមានអ្វីខុសចំពោះភ្នែករបស់អ្នក​ក៏​ដោយ អ្នកគួរតែ​កក់​ទុក​ការ​ធ្វើតេស្ត​ទុក ដើម្បី​ងាយស្រួល​ពេល​ទៅ​ពិនិត្យ​មន្ទីរពេទ្យផ្សេងៗ។

១០ ផ្ដល់​អាទិភាព​ដល់​ភ្នែក​របស់​អ្ន

អ្នកត្រូវការពួកវា ដើម្បីរស់នៅពេញមួយជីវិត ដូច្នេះ​ជាការប្រសើរ អ្នក​ត្រូវ​តែ​ផ្ដល់​អាទិភាព​ឲ្យ​កែវភ្នែក​ជា​សំខាន់​បំផុត​សម្រាប់​ជីវិតមុនគេ។

សរុបជារួម ការចុះខ្សោយចក្ខុ និងពិការភ្នែក​មាន​ឥទ្ធិពល​យ៉ាង​សំខាន់ និងយូរ​អង្វែង​លើគ្រប់ទិដ្ឋភាពនៃជីវិត រួមទាំងឱកាសសិក្សា និងការងារ និង​លទ្ធភាព​ទទួល​បាន​សេវា។ ពួកវា​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​លទ្ធផល​ជីវិត។ ដូច្នេះ ចូរ​ស្រឡាញ់​ភ្នែក​ និង​ចាត់ទុក​ជា​រឿង​សំខាន់ ព្រោះ​ការពារ​ប្រសើ​ជាង​ព្យាបាល​ ដោយ​ការ​ដាក់​ការ​រំលឹក​នៅ​ក្នុង​ប្រតិទិន ដើម្បីឲ្យ​មាន​ការ​ត្រួតពិនិត្យ​ភ្នែក​ជា​ទៀងទាត់ ដែល​គួរ​តែ​មាន​ម្ដង​រៀងរាល់មួយ​ទៅ​ពី​រឆ្នាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រើ Contact Lens រាល់ថ្ងៃ ដឹងអត់ថាមានហានិភ័យអ្វីខ្លះ?

ចុចអាន៖មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក Rodrigo Duterte ប្រឈមនឹងការសាកសួរផ្ទាល់លើកដំបូងនៅតុលាការ ICC

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្ត​ព្រះសីហនុ ចូលរួមពិធី​ចុះ​អនុស្សរណៈ​រវាង​ក្រុម​ហ៊ុន​​អ្នកឧកញ៉ា ទៀ វិចិត្រ​និង​សមាគម​ទេសចរណ៍ ដើម្បី​សហការគ្នាពង្រីកវិសយ័ទេសចរណ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

យុទ្ធសាស្រ្តផ្ការីក ដើម្បីបះបោរផ្ដួលរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ផ្ដាំថា «កុំសង្ឃឹម»

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រតិកម្មចំពោះការប្រៀបធៀបសម្ដេចនឹងមេដឹកនាំដែលគេចាប់ខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់

សន្តិសុខសង្គម៥ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម