KPT+
ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង
មិត្តភាពជាគ្រឿងទប់លំនឹងចិត្ត ដែលមនុស្សពេញវ័យជាច្រើន មានសំណាងមានជាអ្នកចែករំលែក លើកទឹកចិត្តនិងរក្សាអាថ៌កំបាំងឱ្យ។
អ្នកណាក៏ចង់បាន មិត្តភាពមួយដែលល្អនិងមានអាយុកាលពេញមួយជីវិតដែល តែពេលខ្លះធ្វើអោយយើងមានអារម្មណ៍ថា មិត្តភាពយើងត្រូវឈឺចាប់អស់មួយជីវិតទៅវិញ ដោយសារមានអំពើក្បត់ច្រើនលើសលប់ពិបាករកអ្នកស្មោះ។
ដូច្នេះធ្វើម៉េចទើបដឹងថាកំពុងមានមិត្តភាពល្អមួយត្រូវថែរក្សាពូនជ្រំ ឬមានមិត្តភាពក្នុងកលល្បិចមួយ?
និយាយជាមូលដ្ឋាន គ្រប់គ្នាមិនចាំបាច់មានបញ្ជីផ្ទៀងផ្ទាត់មូលហេតុត្រឹមត្រូវនិងមិនស្របចិត្ត ដើម្បីបញ្ចប់ឬបន្តមិត្តភាពទេ។ ដើម្បីធ្វើឱ្យស្ថានភាពស្រពិចស្រពិលទាំងនោះកាន់តែច្បាស់ឡើងចូរអានចំណុចទាំងនេះ៖
១ សញ្ញាមិត្តភាពមិនល្អមានអ្វីខ្លះ
មនុស្សខ្លះមកជាមិត្តភក្តិជាមួយយើង ដោយសារតែអ្វីច្រើន ដែលគេរំពឹងថា យើងអាចធ្វើបានសម្រាប់ពួកគេ។ មិត្តភក្តិដែលព្យាយាមលក់យើងម្តងហើយម្តងទៀត ស្នើសុំខ្ចីប្រាក់ម្តងហើយម្តងទៀត ឬរក្សាទុកនូវការពេញចិត្តជានិច្ចឱ្យតែយើងខុសបន្តិច គុំគួន និយាយពីក្រោយ។ មិត្តភក្តិទាំងនេះជាមិត្តភាពបែបអាជីវកម្ម(រកចំណេញ)។
នេះជាមិត្តភក្តិដែលសម្បូរណាស់ពេលយើងពេញវ័យ ពិសេសពេលយើងមានល្បី មានលុយឬឋានៈ។ជាមួយពួកគេ គេមកជួបយើងព្រោះកោតសរសើរ ឬព្រោះចង់បានអ្វីមួយ ។
សរុបសេចក្ដីមក ប្រសិនបើអ្នកណាម្នាក់អាចពុះពារចាកចេញពីរាប់អានបែបនេះបានជាការឆ្លងកាត់ការលំបាកនិងកលល្បិចនៃជីវិតបាន។
២ មិត្តភាពដែលបង្កើតទម្លាប់មិនល្អ
ទម្លាប់ដែលនាំឱ្យមានសុខភាពល្អ និងនាំមកដោយមិត្តល្អ ចំណែកមនុស្សមិនល្អ ចង់ឃើញយើងរាយមាយ ស៊ីជោរ និងចង់ឃើញយើងត្រូវគេដទៃមើលស្រាលបាត់បង់ចំណុចខ្លាំង ។ ល្បិចនេះអាចរាលដាលនៅក្នុងក្រុមមិត្តភក្តិនានា ឧទាហរណ៍ គេចូលមកមានបំណងទម្លាប់យើងចែករំលែកបញ្ហាផ្លូវចិត្តមិនល្អ ដូចជាទំនោរត្អូញត្អែរឥតឈប់ឈរ និយាយដើម បង្កើតទំនាស់ ការស្អប់អ្នកណាផ្សេង អាចរាលដាលជាវប្បធម៌មួយនៅក្នុងរង្វង់បណ្តាញរបស់យើង។ នេះជាមិត្តភាពដែលកំពុងបំផ្លាញយើង។
៣ មិត្តភក្តិដែលបង្រៀនយើងប្រើប្រើប្រាស់សារធាតុញៀន
មនុស្សខ្លះពីមុនល្អត្រឹមត្រូវ ចូលដល់ក្រុមនោះ ក៏ចេះផឹកស្រាដល់សន្លប់។ ធ្វើឱ្យមានលក្ខណៈញៀនជាធម្មតាទៅហើយ ដោយសារគប់ចំក្រុមមិត្តភក្តិដែលពិបាកណាស់ក្នុងការវាងគ្នា ឬបោះបង់ជៀសមិនរួច បង្កើតចរិតលក្ខណៈមិនល្អមកគ្របពីលើគុណសម្បត្តិយើងពីមុនមក។
តាមឧត្ដមគតិ មិត្តភក្តិល្អ និងនាំយើង ជំរុញយើងក្នុងការជ្រើសរើសអាហារសុខភាព ហាត់ប្រាណបញ្ឈប់ការជក់បារីជាមួយគ្នា។ល។ ប៉ុន្តែបើមិត្តមកដើម្បីទាញយើងងាកមកជក់វិញបញ្ជាក់ច្បាស់ថា យើងកំពុងស្ថិតក្នុងរង្វង់មិត្តដេលនាំយើងទៅរកផ្លូវមិនល្អ ប៉ុនប៉ងដើម្បីធ្វើឱ្យយើងក្លាយជាជំពូកមនុស្សញៀនស្រវឹងដូចគេ។
៣ មិត្តបែបឆាកល្ខោនសម្តែង
មានតម្រុយជាច្រើនបង្ហាញថា មិត្តភាពមួយកំពុងត្រូវបានគេបង្កើតឡើងដើម្បីធ្នាក់អ្វីម្យ៉ាង ឬល្បិចផលប្រយោជន៍(ចូលឱ្យកៀក)ដោយមានបំណង។
តម្រុយសំខាន់គឺ មនុស្សនេះមិនសូវសប្បាយចិត្តពេលយើងជោគជ័យ ហើយយើងមានពិភាល់ថា មិនសូវមានសុវត្ថិភាពនិងមិនមានទំនុកចិត្តពេលនិយាយនឹងគេ ប៉ុន្តែចាកចេញមិនរួចព្រោះគ្រប់យ៉ាងត្រូវបានSet Up។
តម្រុយមួយទៀត អាចជាសញ្ញានៃឧបាយកលផ្សារភ្ជាប់ជាមួយការលួងលោមពង្វក់ឱ្យរីករាយក្នុងការនៅជាមួយជីវិតថ្មីមិនមែនជាយើង ដែលចុងក្រោយនឹងធ្វើឱ្យមានវិប្បដិសារី ខាតបង់តម្លៃឬសិលធម៌។ល។
៤ មិត្តភក្តិអាត្មានិយម
មនុស្សដែលហៅយើងថាមិត្តសម្រាប់តែពឹង ឬខ្ចីឬស៊ើបការណ៍ មានច្រើនគគោកក្នុងរបរនិងជីវភាពរស់នៅសព្វថ្ងៃ។ ពួកគេអាចនឹងបំផ្លាញយើងរយៈពេលវែងក៏ដើម្បីលទ្ធផលរយៈពេលខ្លីរបស់គេ ។ ជាការពិតការស្រាវជ្រាវជាច្រើនអំពីមិត្តភាព តែងរឮកថា “ មានទៅវិញទៅមក”“ ជួគ្នាទៅវិញទៅមក” និង“ ចែករំលែកទៅវិញទៅមក” តែបើមានតែម្ខាងៗ គួរពិនិត្យមិត្តភាពនោះឡើងវិញ។
ប្រែសម្រួល៖ ចម្រើនតារា
ប្រភព medium

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា