KPT+
កុមារី ថា ស្រីណុច ខំធ្វើការសន្សំប្រាក់ជិត៣ឆ្នាំ ដើម្បីមកប្រឡងចម្រៀងThe Voice Kids Cambodia នៅភ្នំពេញ
កុមារី ថា ស្រីណុច អាយុ១០ឆ្នាំ ដែលទើបតែប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia កាលពីពេលថ្មីៗនេះ បានរៀបរាប់ទាំងទឹកភ្នែកដាបថ្ពាល់ថា ដោយសារតែជីវភាពខ្វះខាតខ្លាំងពេក រូបនាងបានខិតខំធ្វើការឲ្យគេ ដើម្បីសន្សំប្រាក់អស់រយៈពេល៣ឆ្នាំ ទម្រាំបានមកប្រឡងចម្រៀងនៅរាជធានីភ្នំពេញ។

ក្មេងស្រី ថា ស្រីណុច ជាកូនស្រីទី២ កំពុងបន្តការសិក្សាថ្នាក់ទី៩ នៅក្នងខេត្តមណ្ឌលគិរីបានរៀបរាប់ថា នាងរៀនផង ស៊ីឈ្នួលបោកខោអាវឲ្យគេផង រើសគ្រាប់ស្វាយចន្ទីឲ្យគេផង រើសអាចម៍គោយកទៅលក់ផង និងជួនកាលទៀត គឺត្រូវទៅស្ទួចត្រីជាមួយឳពុក ដើម្បីបានប្រាក់មួយចំនួនតូចមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ កាលដែលរៀនផង ធ្វើការស៊ីឈ្នួលឲ្យគេផងនេះ ធ្វើឲ្យប៉ះពាល់ដល់ការរៀនសូត្ររបស់ស្រីណុចខ្លាំងមែនទែន ប៉ុន្តែ នាងនៅតែមិនបោះបង់ចោលការសិក្សា ហើយនៅតែព្យាយាមបន្តដំណើររបស់ខ្លួនទៅមុខទៀត។
ជុំវិញការប្រឡងចម្រៀងវិញ ក្មេងស្រីដ៏កំសត់នេះ ក៏មានបំណងបោះបង់វាចោលផងដែរ ក៏ប៉ុន្តែ ជាភ័ព្វសំណាងដែលក្មេងស្រីរូបនេះមានឳពុកចាំលើកទឹកចិត្តគ្រប់ពេល ព្រមទាំង ជំរុញឲ្យនាងបានប្រឡងសម្រេចបានជោគជ័យ ទុកឲ្យឳពុករ៉ាប់រងរាល់ការចំណាយថវិកា ដើម្បីផ្គត់ផ្គង់ការប្រឡងចម្រៀងមួយនេះ។

ឳពុករបស់ក្មេងស្រីដ៏កំសត់រូបនេះ បាននិយាយថា៖ “ខ្ញុំអាណិតកូន ខ្ញុំអត់មានលទ្ធភាពជួយកួន ដើម្បីបានខោអាវស្អាតបាតនឹងគេ ស្បែកជើងស្អាតបាតនឹងគេទេ ខ្ញុំតូចចិត្ត ខ្ញុំខ្មាសគេដែរ ប៉ុន្តែមិនដឹងធ្វើម៉េច។ ខ្ញុំឈឺយ៉ាងម៉េចក៏ដោយ ក៏ខ្ញុំទ្រាំតស៊ូដើម្បីកូន ឲ្យបានដល់ទីបញ្ចប់។ ដល់ពេលកូនមិនបានដល់ទីបញ្ចប់ ខ្ញុំធ្លាក់ទឹកចិត្ត រហូតទៅផ្ទះប្រាប់កូន ថាកូនមិនបាច់អន់ចិត្តនោះទេ”។
មហាជនបានមើលឃើញពីការលះបង់ ភាពកក់ក្តៅ និងការតាំងចិត្តយ៉ាងមុតមាំរបស់ឳពុកក្មេងស្រីរូបនេះ ទោះបីជាគ្រួសារក្រទ្រព្យ ប៉ុន្តែ ឳពុកម្តាយនាងនៅតែជំរុញទឹកចិត្តកូនឲ្យដើរតាមក្តីស្រម៉ៃរបស់ខ្លួន និងខិតខំទៅមុខទៀត ដើម្បីភាពជោគជ័យ ដែលធ្វើឲ្យប្រជាជនមានការកោតសរសើរ និងក្តុកក្តួលចំពោះរឿងរ៉ាវជីវិតរបស់ក្មេងស្រីកំសត់ ថា ស្រីណុច ជាខ្លាំង។

គួររំលឹកថា ក្មេងស្រី ថា ស្រីណុច ដែលបានប្រឡងចម្រៀង The Voice Kids Cambodia កាលពីសប្តាហ៍មុន មកប្រឡងទាំងគ្មានថវិកាសូម្បីតែមួយរៀលជាប់ខ្លួន ប៉ុន្តែក្មេងស្រីរូបនេះ បានតស៊ូជម្នះឧបសគ្គ ដើម្បីសម្រេចតាមក្តីស្រម៉ៃរបស់ខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋស្ងើចសរសើរចំពោះការតាំងចិត្តរបស់នាងជាខ្លាំង។ ប៉ុន្តែ រឿងគួរឲ្យសោកស្តាយនោះ គឺកុមារី ថា ស្រីណុច មិនបានជាប់ការប្រឡងតាមចិត្តខ្លួនប៉ងឡើយ៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?