KPT+
ប្រើក្រែមកម្ដៅថ្ងៃ SPF ប៉ុន្មានជាន់ ទើបការពារមហារីកបាន?
អ្នកការពាកម្ដៅថ្ងៃ ឬ SPF (Sun protection factor) គឺជាសារធាតុការពារពន្លឺយនៅក្នុងឡេ ឬសម្លៀកបំពាក់ ដែលអាចការពារស្បែកពីកាំរស្មី UVA និងកាំរស្មី UVB ពីព្រះអាទិត្យ។ វាជារង្វាស់នៃរយៈពេលដែលស្បែកត្រូវឆេះពីកាំរស្មីយូវី ដែលជាទូទៅ SPF 30 មានប្រសិទ្ធិភាព ៣០ ម៉ោង រីឯ SPF 50 អាចមានប្រសិទ្ធិភាព ៥០ ម៉ោងឬច្រើនជាងនេះ អាស្រ័យលើការប្រើត្រឹមត្រូវឬអត់។

តើ SPF អ្វីដែលគួរប្រើ?
វិធីការពារស្បែកល្អបំផុតពេលនៅខាងក្រៅពេញមួយថ្ងៃដូចជា អាងហែលទឹក ឧទ្យាន សួនកម្សាន្ត ឆ្នេរ ឬកន្លែងផ្សេងទៀត យើងត្រូវប្រើឡេដែលមានសារធាតុ SPF ចាប់ពី ៣០ ឡើងទៅ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលបានណែនាំ។

យ៉ាងណាមិញ គួរប្រើឡេ SPF 15 បានហើយ បើគ្រាន់តែចេញទៅធ្វើការក្នុងការិយាល័យ។ ប៉ុន្តែវេជ្ជបណ្ឌិតរោគសើស្បែកអាមេរិក ទូន្មានថា ប្រសិនបើប្រើ SPF ត្រឹម ១៥ យើងគួរលាបឡេស្បែករៀងរាល់ ២ ម៉ោងម្តង ទើបជាការល្អ។
ក្នុងនោះ អ្នកជំនាញបន្ថែមថា ដើម្បីការពារកាំរស្មី UVA និងកាំរស្មី UVB ពីព្រះអាទិត្យឲ្យមានប្រសិទ្ធភាព ត្រូវប្រាកដថា ឡេការពារកម្តៅថ្ងៃដែលនឹងទិញមកប្រើមានបញ្ជាក់ SPF យ៉ាងច្បាស់នៅលើដប។
ចំពោះ SPF 100 មានលក្ខណៈបែបណា?

ចាប់ពីដើមទសវត្សឆ្នាំ ២០០០ យីហោគ្រឿងសម្អាងជាច្រើន ផ្តើមប្រកួតប្រជែងគ្នា ដោយដាក់ឡេការពារកម្តៅថ្ងៃរបស់ខ្លួនដែលមាន SPFs ខ្ពស់រហូតដល់ ១០០ ដើម្បីទាក់ទាញអតិថិជន។
បើតាមការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីនៃវិទ្យាស្ថានវិទ្យាសាស្ត្ររោគស្បែកអាមេរិក (JAAD) កាលពីចុងឆ្នាំ ២០១៧ បានបញ្ជាក់ថា យើងទាំងអស់គ្នាគួរតែទិញ SPF ខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ដោយពួកគេសង្កត់បន្ថែមថា SPF 100+ អាចការពារប្រឆាំងនឹងពន្លឺព្រះអាទិត្យបានល្អជាង SPF 50 ។
ដោយឡែក នៅក្នុងឆ្នាំ ២០១៩ ការសិក្សាមួយទៀតដែលចេញផ្សាយនៅក្នុង JAAD ដដែលបានបង្កើតលទ្ធផលស្រដៀងគ្នានេះដោយអះអាងថា SPF 100+ ពិតជាមានប្រសិទ្ធិភាពខ្ពស់ពិតមែន។
ទោះយ៉ាងណាអ្នកជំនាញខ្លះជំទាស់ថា ឡេការពារកម្តៅថ្ងៃមាន SPF 100+ ផ្តល់កម្រិតការពារខ្ពស់ជាង SPF 50 តែ ១% ប៉ុណ្ណោះ ដោយ SPF 50 រារាំងកាំរស្មីយូវីបាន ៩៨% ខណៈ SPF 100 អាចទប់ស្កាត់បាន ៩៩%។ ចំណុចខុសគ្នាត្រង់ថា បើប្រើឡេមានសារធាតុ SPF ខ្ពស់ យើងមិនចាំបាច់លាបឡេញឹកញាប់ប៉ុណ្ណោះឯង។
ការណែនាំពីការប្រើឡេការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ៖

១. មនុស្សគ្រប់គ្នា គួរតែលាបឡេការពារកម្តៅថ្ងៃ កុំគិតពីសម្បុរស្បែក ព្រោះអ្នកណាក៏អាចកើតជំងឺមហារីកស្បែកបានដែរ។
២. ឡេការពារកម្តៅថ្ងៃដែលអាចការពារប្រឆាំងទាំងការខូចស្បែកនិងស្នាមជ្រួញត្រូវមានដាក់អក្សរ UVB ។
៣. ឡេការពារកម្តៅថ្ងៃទាំងអស់មិនថាមាន SPF ប៉ុន្មានក៏ដោយ វានឹងលែងសូវមានប្រសិទ្ធភាព បើយើងបែកញើសខ្លាំងឬងូតទឹក។ ហេតុនេះ ត្រូវលាបឡេការពារកម្តៅថ្ងៃរៀងរាល់ពីរម៉ោងម្តង ដើម្បីទទួលការការពារបានល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Cnet
ចុចអាន៖ មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ?
ចុចអាន៖ ទទួលទានរបស់ទំាងនេះ ស្បែកភ្លឺរលោងនិងមានសំណើមស្មើលាបឡេ

-
KPT+៨ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់