KPT+
ទម្លាយប្រវត្តិ “រាជិនីរឿងអាសអាភាស” នាង Shu Qi
Shu Qi ជាតារាសម្តែង និងជាតារាម៉ូដែលហុងកុង-តៃវ៉ាន់ ដែលត្រូវបានទស្សនិកជនស្គាល់ច្បាស់ក្រោយលេចមុខជាតួឯកក្នុងភាពយន្តខ្នាតធំរបស់ហុងកុង និងភាពយន្តក្ដៅសាច់ជាច្រើនរឿង រហូតជាប់ងារជា “រាជិនីរឿងអាសអាភាស” ។

Shu Qi មានឈ្មោះពិតថា Lin Li-hui កើតថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៦ នៅទីប្រជុំជន Xindian ទីក្រុងតាយប៉ិ កោះតៃវ៉ាន់។ ក្នុងវ័យ ១៧ឆ្នាំ នាងបានផ្សងព្រេងចាកចេញពីស្រុកកំណើតទៅហុងកុង ដើម្បីចាប់អាជីពជាតារាសម្ដែង។ នៅទីបំផុត ក្នុងឆ្នាំ១៩៩៦ នាងមានឱកាសចុះកុងត្រាជាមួយផលិតករភាពយន្តហុងកុងលោក Manfred Wong ដោយកាលណោះលេចមុខជាតួស្រីក្ដៅសាច់លើកដំបូងក្នុងរឿង “Sex & Zen II” ។

សម្ដែងបានតែមួយឆ្នាំប៉ុណ្ណោះ Shu Qi ឈ្នះពានរង្វាន់ជាតួឯកស្រីឆ្នើម សម្រាប់តួនៅក្នុងរឿង “Viva Erotica” នៅឯកម្មវិធីពានរង្វាន់ភាពយន្តហុងកុងលើកទី១៦ ក្នុងឆ្នាំ១៩៩៧ ។ ចាប់តាំងពីពេលនោះមក នាងបង្ហាញខ្លួនជាតួឯកនៅក្នុងខ្សែភាពយន្តហុងកុងល្បីៗជាច្រើនរឿង រហូតដណ្ដើមបានតំណែងជាតារាស្រីដ៏មានប្រជាប្រិយបំផុត និងក្លាយជាតារាស្រីស៊ីថ្លៃខ្ពស់បំផុត ប្រចាំប្រទេសចិន ក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។

កាលពីកំលុងឆ្នាំ២០០២ អតីតតួស្រីក្ដៅសាច់រូបនេះ បានចូលរួមសម្តែងក្នុងខ្សែភាពយន្តបារាំងចំណងជើង “The Transporter” ដែលនេះចំណុចចាប់ផ្តើមដំបូងរបស់នាង ក្នុងទីផ្សារអាមេរិក និងលោកខាងលិច។ លុះដល់ឆ្នាំ២០០៨ តារាស្រីដើមកំណើតតៃវ៉ាន់រូបនេះ ផ្ទុះល្បីជាអន្តរជាតិ បន្ទាប់ពីលេចមុខនៅក្នុងភាពយន្តកំប្លែងមនោសញ្ចេតនារបស់អាមេរិករឿង “New York I Love You” ។

នៅលើវិថីសិល្បៈជិត ៣០ឆ្នាំ Shu Qi ធ្លាប់ឈ្នះពានរង្វាន់រាប់មិនអស់ដូចជា ពានរង្វាន់តារាសម្តែងល្អឆ្នើម នៅក្នុងកម្មវិធី Shanghai Film Critics Awards លើកទី១៣, ពានរង្វាន់តារាស្រីឆ្នើម នៅក្នុងកម្មវិធី Golden Horse Awards។ល។
ដោយសារប្រជាប្រិយភាពលេចធ្លោ តារាស្រីវ័យ ៤៦ឆ្នាំរូបនេះ ធ្លាប់ត្រូវបានអញ្ជើញធ្វើជាសមាជិកនៃគណៈវិនិច្ឆ័យនៃមហោស្រពភាពយន្តអន្តរជាតិទីក្រុងប៊ែកឡាំង ក្នុងឆ្នាំ២០០៨ និងមហោស្រពភាពយន្តទីក្រុង Cannes ក្នុងឆ្នាំ២០០៩។

ក្នុងឆ្នាំដដែលនោះ នាងឈ្នះពានរង្វាន់ពីកម្មវិធីប្រគល់ពានរង្វាន់ Huabiao ក្នុងនាមជាតារាសម្ដែងឆ្នើមប្រចាំតំបន់តៃវ៉ាន់ និងហុងកុង សម្រាប់តួក្នុងខ្សែភាពយន្តបែបកំប្លែងមនោសញ្ចេតនា “If You Are the One” ដែលជាខ្សែភាពយន្តចិនរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ២០០៩។
បន្ថែមពីលើអាជីពសម្ដែង Shu Qi គឺជាតារាបង្ហាញម៉ូដដ៏ពេញនិយម ក្នុងចំណោមម៉ាកយីហោល្បីៗមិនថាសម្លៀកបំពាក់ គ្រឿងអលង្ការ ឬគ្រឿងសម្អាងឡើយ។ មិនតែប៉ុណ្ណោះនាងបានក្លាយជាឯកអគ្គរដ្ឋទូតម៉ាកយីហាអន្តរជាតិ តាំងពីឆ្នាំ២០០៨ មកម្ល៉េះ ខណៈបច្ចុប្បន្ននាងនៅតែជាអ្នកតំណាងប្រេនល្បីៗដដែល។ ក្រៅពីនោះ កាលអំឡុងឆ្នាំ២០០៩ នាងធ្លាប់ចូលរួមជាមួយអង្គការមនុស្សធម៌ ដោយបរិច្ចាគប្រាក់សម្រាប់គូរផ្ទាំងគំនូរ នៅមន្ទីរពេទ្យកុមារប៉េកាំងទៀតផង។

បើនិយាយពីប្រជាប្រជាប្រិយភាព ប្រឡូកក្នុងវិស័យសិល្បៈប្រមាណ ២៦ឆ្នាំមកនេះ Shu Qi ធ្លាប់ជាប់ចំណាត់ថ្នាក់ទី១៨ ក្នុងបញ្ជី Forbes China Celebrity 100 ក្នុងឆ្នាំ២០០១៣ ចំណាត់ទី២៣ ក្នុងឆ្នាំ២០១៤ ចំណាត់ទី៣២ ក្នុងឆ្នាំ២០១៥ ចំណាត់ទី៤៨ ក្នុងឆ្នាំ២០១៧ និងចំណាត់ទី៩០ ក្នុងឆ្នាំ២០១៩។
សព្វថ្ងៃ អាជីពសិល្បៈរបស់ Shu Qi ហាក់ស្ងប់ស្ងាត់បន្តិច ដោយសារនាងផ្ដោតលើជំនួញផ្ទាល់ខ្លួនច្រើនជាង។ ប្រភពពី MEDIAMASS បានឱ្យដឹងថា បច្ចុប្បន្ន Shu Qi បាននិយោគភាគហ៊ុនទៅលើវិស័យអចលនទ្រព្យយ៉ាងច្រើនក្នុងនោះរួមមាន ក្រុមហ៊ុនគ្រឿងសម្អាង ភោជនីយដ្ឋានអាហារសម្រន់ ក្លិបបាល់ទាត់ និងបានបើកអាជីវកម្មផ្ទាល់ខ្លួនដូចជា ហាងស្រា (Pure Wondershu -Taiwan) ក្រុមហ៊ុនទឹកអប់ (With Love from Qi) និងហាងលក់សម្លៀកបំពាក់មួយឈ្មោះថា “Shu Qi Seduction”។

ដោយឡែកចំពោះជីវិតឯកជន Shu Qi បានអាពាហ៍ពិពាហ៍ជាមួយតារាសម្តែងហុងកុង Stephen Fung ។ អ្នកទាំងពីរជួបគ្នាដំបូង ក្នុងរឿងភាគមនោសញ្ចេតនា “Bishonen” កាលពីឆ្នាំ១៩៩៧ ប៉ុន្តែពេលនោះមិនទាន់ចាប់អារម្មណ៍លើគ្នានៅឡើយ។ លុះដល់ឆ្នាំ២០១២ អ្នកទាំងពីរផ្ដើមទាក់ទងគ្នាជាគូសង្សារអស់រយៈពេល ៤ឆ្នាំ ទើបសម្រេចចិត្តចូលរោងការ នៅឆ្នាំ២០១៦។

ចំពោះទ្រព្យសម្បត្តិររបស់ Shu Qi ក្នុងឆ្នាំ២០២២នេះ ត្រូវប្រព័ន្ធផ្សព្វផ្សាយ People With Money ទម្លាយថា នាងមានប្រមាណ ១៤៥លានដុល្លារអាមេរិក ដែលភាគច្រើនគឺជាចំណូលបានមកពីសម្ដែង បង្ហាញម៉ូដ និងផ្សព្វផ្សាយពាណិជ្ជកម្ម៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វ័យ ៤៦ឆ្នាំមែនពិត តែកុំមើលសម្រស់ Shu Qi ក្មេងៗស្រករសុំខ្មាស
ចុចអាន៖ ប្រវត្តិសិល្បៈជិត ៣០ឆ្នាំ របស់កំពូលតារាសម្ដែងចិន ត្រចៀកកាំ (Zhao Wei)

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ