Connect with us

KPT+

របត់សំខាន់៣នៃជីវិតមនុស្ស​ដែលគ្រប់គ្នា​គួរដឹង នឹងត្រៀមបានទាន់ពេល

បានផុស

នៅ

មានរឿងបីយ៉ាង ដែលគ្រប់គ្នាតែង​តែ​ខ្លាចបំផុត ​តែ​ក៏ត្រូវតែឆ្លងកាត់ជៀសមិនរួច​មុនពេល​ដែលវាក្លាយជាអំណាចផ្ទាល់ខ្លួន​របស់យើង​ម្នាក់ៗ ឬហៅថា«ចាស់ចិត្តចាស់គំនិត»។

ទាំងនោះមាន៖

១ ការផ្លាស់ប្តូរ

ការផ្លាស់ប្តូរភាគច្រើន​វា ឈឺចាប់ណាស់។ គ្មានអ្វីដែលឈឺចាប់ដូចពេលដឹងថា​មិត្តយើង​មិនដូចមុនពេលលុយ​ចូលមកដល់ សង្សាយើងប្រែប្រួលពេលគេមានមុខនាទី​ធំជាងមុន មិនដូចកាលនៅរៀន ឬ​ពេលដែលប្អូនយើងពេញវ័យ​វាចេះតមាត់ ។ល។ប៉ុន្តែ​នេះជាការឈឺចាប់ដែលជីវិត​បង្រៀនមនុស្ស​គ្រប់គ្នា​ដូចពាក្យមួយថា កុំទុកចិត្ត លើលោកនេះ មាន​តែពាក្យផ្លាស់ប្តូរទេ​ដែលសរសេរនៅដដែល ។

ជោគជ័យ​ពិត​គឺ សមត្ថភាពរបស់យើងក្នុងការទទួលយក​និងឆ្លងកាត់ការផ្លាស់ប្តូរ បង្កើន​ភាពយោគយល់ ភាពអត់ធន់ ដែលឲជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីព និង​ទំនាក់ទំនងពេញលេញមួយ​នៅក្នុងជីវិតរបស់យើង។

ជាមួយ​ការពិតដែលថាអ្វីៗនឹង​ផ្លាស់ប្តូរតាមពេលវេលា  យើងតែងតែឆ្ងល់ថាហេតុអ្វីបានជាលោកនេះពិបាកដូច្នេះ? តាមពិត យើងមានលក្ខណៈសរីរវិទ្យានៅក្នុងរបៀបរស់រានមានជីវិតហើយនៅក្នុងរបៀបនេះ សមត្ថភាពរបស់យើងដើម្បីទទួលបានភាពច្បាស់លាស់អំពីអ្វីដែលយើងដោះស្រាយ​ចំពោះការ​ផ្លាស់ប្តូរនៅក្នុងជីវិតរបស់យើង។

ដើម្បីបន្សាំនឹង​ការផ្លាស់ប្តូរនៅក្នុងជីវិតទាមទារអោយយើងមានមូលដ្ឋានគ្រឹះនិង​ផ្តោត​លើ​សេចក្តីពិត​ស្នូលរបស់យើង​អំពីថា តើយើងជានរណានិងអ្វីទៅដែលយើងត្រូវការ។

២ ស្គាល់និងទទួលយកភាពអាក្រក់ឬល្អរបស់ខ្លួន

យើងទាំងអស់គ្នាកើតមកជាមួយជីភីអេសខាងក្នុងខ្លួនសម្ងាត់មួយ ដែលជួយណែនាំយើងឱ្យដឹងពីអ្វីត្រឹមត្រូវសម្រាប់យើងនិងអ្វីដែលមានអារម្មណ៍ថាមិនល្អ។

ការរៀនពីរបៀបភ្ជាប់ទំនាក់ទំនងជាមួយខ្លួនយើង ជាមេរៀនដំបូងនិងធំ។ យើងមិនអាចបំភ្លេចខ្លួនឯងចោលទេ ប្រសិនធ្វើអញ្ចឹងយើងនឹង​ហើយនិងមានបញ្ហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានសំណួរ ៣ ដែលមានឥទ្ធិពលក្នុងការសួរខ្លួនឯងថាៈ

តើ​ខ្ញុំ​ជា​អ្នកណា?

តើអ្វីទៅជាបំណងប្រាថ្នារបស់ខ្ញុំ?

តើខ្ញុំអាចស្រឡាញ់ខ្លួនឯងបានល្អបំផុតដោយរបៀបណា?

នៅពេលយើង​ដាក់ចេញនូវការ​សួរសំណួរទាំងនេះដោយស្ងៀមស្ងាត់ ហើយបន្ទាប់មកបញ្ចេញវាទកាន់ពិភពលោក គឺ​យើង​កំពុងដាំគ្រាប់ពូជដែលមានឥទ្ធិពលនៃចេតនារបស់យើងហើយវាជាចម្លើយ។ តាមវិធីនេះហើយ​ដែលមនុស្ស​ជោគជ័យទំាងឡាយ​បានភ្ជាប់ខ្លួនគេទៅនឹងសកលលោកជាមួយវិធីដ៏ឆ្លាតវៃ។

៣ រៀនធ្វើពើ

យើងស្អប់ណាស់ការធ្វើពើ តែបើយើងមិនធ្វើពើជាក្លាហាន​យើងមិនអាចក្ហាហានបានទេ។ ចិត្ត​យើងបញ្ជាសិន ទើបសកម្មភាព​យើង​ទៅរួចតាមក្រោយ។ ប្រសិន​យើងប្រាប់ខ្លួនឯងថាភ័យ​យើងនឹងកាន់តែភ័យ។​ដូចពេលយើងឈឺ​បើយើងប្រាប់ថា​មិនឈឺ គឺវាមិនឈឺឡើយ។ ទស្សនវិជ្ជានេះស្តាប់ទៅដូចឆ្កួតឡប់តែ​តាម​ពិត​វិធីឆ្កួតឡប់ជាច្រើន​បានរុញមនុស្ស​ឱ្យជោគជ័យ​បន្សល់ស្នាដៃ​ជាច្រើន​ក្រោយគរបាត់ពីលោកនេះទៅ។

ប្រសិន​គង់តែស្លាប់​ម្តេចមិនរើសការស្លាប់ដោយក្លាហាន?

កម្រិតនៃសុភមង្គលនិងភាពរីករាយនៅក្នុងជីវិតរបស់យើងគឺទាក់ទងដោយផ្ទាល់ទៅនឹងសមត្ថភាពរបស់យើងក្នុងការស្វែងរកវា ទាក់ទងនឹង​ភាពក្លាហានក្នុងការ​ជំនៈឧបសគ្គ ការ​ដោះស្រាយចំពោះការ​ប្រមាទមើលងាយទំាងអស់ និងអំពើ​ប្រឆាំង​ក្បត់នានា។

ប្រសិនបើយើងមិនបានរៀនពីរបៀបឈឺចាប់ ដោយទំាងបីយ៉ាង​ខាងលើ យើងនឹងមិនលូតលាស់ទេ។ ការខកខានមិនបានលូតលាស់ជាញឹកញាប់មើលទៅដូចជាបញ្ហាសុខភាព តែវាមាន​រោគសញ្ញាជាបញ្ហាអារម្មណ៍ និងបញ្ហាទំនាក់ទំនងដែលភាគច្រើនជួបតែមនុស្សមិនល្អ ព្រោះយើងមិនដឹងថា អ្វីទៅហៅថាទំនាក់ទំនង​។

ហាណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម