KPT+
ស្រីៗនិយមតរោមភ្នែក ត្រូវដឹងពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់
ការតរោមភ្នែកផ្ដល់ភាពងាយស្រួលដល់នារីសម័យថ្មី មិនឲ្យពិបាកប្រើម៉ាស្ការ៉ា ថែមទាំងអាចកុម្ម៉ង់ម៉ូដយ៉ាងណាឲ្យសក្ដិសម នឹងអ្វីដែលយើងចង់បាន។

ជាងនេះទៅទៀត សរសៃរោមភ្នែកសប្បនិម្មិតទាំងនោះ ធ្វើឡើងពីវត្ថុធាតុដើមធម្មជាតិ (ដូចជា អំពីសូត្រនិងរោមសត្វ) ឬសរសៃប្លាស្ទិក។ ពិតណាស់ ទោះបីជាវិធីនេះធ្វើឲ្យអ្នកមានសម្រស់ស្រស់ស្អាតក៏ដោយ ហានិភ័យចំពោះស្បែកក៏មិនអន់ដែរ ដូច្នេះការជ្រើសរើសអ្នកជំនាញមានឡាយសិនក្នុងការតត្រឹមត្រូវគឺសំខាន់ណាស់។
កាវដែលប្រើដើម្បីតរោមភ្នែករួមមានសារធាតុគីមី និងសារធាតុផ្សំដែលអាចនឹងរលាក ឬបង្កគ្រោះថ្នាក់ដល់ស្បែករបស់យើង។ ប្រសិនបើអ្នកមានប្រតិកម្មទៅនឹងសារធាតុគីមី ដែលប្រើក្នុងអំឡុងពេលតនោះអ្នកអាចជួបប្រទះផលប៉ះពាល់ក្នុងរយៈពេលពីរទៅបីថ្ងៃដូចជា៖
_ ក្រហមភ្នែកដូចចង់ចេញឈាម
_ រលាកភ្នែក
_ រមាស់ភ្នែក
_ មានការឈឺចាប់
_ មានដំបៅឬកន្ទួលរមាស់តំបន់ភ្នែក
_ ក្រហមនិងរលាកភ្នែកឬត្របកភ្នែក
_ ហើមភ្នែក។
គ្រឿងផ្សំមួយចំនួន ដែលមានជាទូទៅនៅក្នុងកាវរោមភ្នែករួមមាន៖ ជ័រ, ម្សៅសែលុយឡូស, cyanoacrylates, អាស៊ីត benzoic, និងformaldehyde។ ទន្ទឹមនឹងនោះក៏មានគ្រឿងផ្សំមួយចំនួននៅក្នុងថ្នាំដករោមភ្នែកសប្បនិម្មិតចេញរួមមាន៖ formaldehyde, propylene glycol, និងgeraniolជាដើម។
សូមបញ្ជាក់ដែរថា ការរតរោមភ្នែកនឹងធ្វើឲ្យរោមភ្នែកពិតស្រួយឬស្ដើងតាមជាក់ស្ដែង ហើយបើអ្នកមានការប្រតិកម្មឈឺភ្នែកនៅផ្ទះអ្នកអាចសាកធ្វើតាមវិធីខ្លះៗខាងក្រោមនេះដូចជា៖
_ ស្អំទឹកកក
_ បន្តក់ថ្នាំអាឡ័កស៊ីភ្នែក
_ លាបគ្រីម Hydrocortisone
_ និងប្រើផលិតផលប្រឆាំងនឹងអ៊ីស្តាមីនតាមមាត់។

ប៉ុន្តែបើនៅតែមានបញ្ហាក្នុងរយៈពេលលើសមួយថ្ងៃអ្នកគួរតែទៅរកពេទ្យជាបន្ទាន់ ជាមួយគ្នានេះដែរកុំភ្លេចទៅដកវាចេញផង។ គួររំលឹកថា អ្នកមិនគួរទទួលសេវាកម្មតរោមភ្នែកឡើយប្រសិនជាអ្នកមានបញ្ហា៖
_ រលាត់ស្បែកឬខូចស្បែកនៅតំបន់ត្របកភ្នែក
_ មានប្រវត្តិប្រតិកម្មភ្នែកទៅនឹងគ្រឿងសម្អាង ឬថ្នាំបន្តក់ភ្នែក
_ អាឡ័កស៊ីទៅនឹងជ័រឬគ្រឿងផ្សំនៅក្នុងកាវ
_ មានជំងឺជ្រុះសក់មួយដុំៗ
_ កំពុងទទួលការព្យាបាលដោយគីមី ឬវិទ្យុសកម្ម
_ និងមានជំងឺបោចរោមលើដងខ្លួន (ជំងឺអាកប្បកិរិយា)៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ
ចុចអាន៖ទម្លាប់បែបនេះ ទើបធ្វើឲ្យផ្ទៃមុខកាន់តែចាស់ និងមិនស្រស់ស្អាតដូចគេ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?