Connect with us

KPT+

សមាជិក TVXQ មានឈ្មោះជាសេដ្ឋីនិងជា​តារា​ដែល​មាន​ជាង​គេ​បំផុតក្នុង​វិស័យ K-POP

បានផុស

នៅ

Kim Jae-joong សមាជិក​របស់ TVXQ គឺ​ជា​តារា​ដែល​មាន​ជាង​គេ​បំផុត​ក្នុង​វិស័យ K-pop ក្នុងឆ្នាំនេះ ។ ភាព​ប៉ិនប្រសប់​និង​ការ​ខិតខំ​ប្រឹងប្រែង​​បាន​ធ្វើ​ឲ្យ Kim Jae-joong រក​ប្រាក់​បាន​យ៉ាង​ច្រើន ​ពី​អាល់ប៊ុម​តន្ត្រី​លក់​ដាច់​បំផុត​និង​ក្នុង​វិស័យ K-dramas ។  លោក​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ មាន​ទឹកប្រាក់​សុទ្ធ​ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក និង​​ជា​តារា K-pop ដែល​មាន​ជាងគេ​បំផុត​នៅ​កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​យ៉ាងណា ​ការ​ឈាន​ដល់​ឋានៈ​ជា​សេដ្ឋី​មិន​ងាយស្រួល​សម្រាប់​អ្នក​សំដែង​ដែល​មាន​អាយុ ៣៤ ឆ្នាំ​នោះ​ទេ។ នៅ​អាយុ ១៥ ឆ្នាំ Kim បាន​ផ្លាស់​ទៅ​ទីក្រុង​សេអ៊ូល​ដើម្បី​ធ្វើ​សវនកម្ម​នៅ​ផលិតកម្ម SM ។ លោក​ត្រូវ​ធ្វើការ​ក្រៅ​ម៉ោង​ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង​ និង​បង់ថ្លៃ​ឈ្នួល​ក្នុងវគ្គ​បណ្ដុះបណ្ដាល។

ក្នុង​ឆ្នាំ ២០០៣ លោក​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​នាំ​មុខ​គេ ​នៃ​ក្រុម​ចម្រៀង​ប្រុស TVXQ ។ ក្រុម​នេះ​បាន​រំសាយ​កាល​ពី​ឆ្នាំ ២០១០ ដោយ​មាន Kim និង​អតីត​សមាជិក​ពីរ​នាក់​ទៀត​គឺ Park Yoo-chun និង​ Kim Jun-su ដោយបង្កើតឈ្មោះថា  JYJ ។  ស្រប​ពេល​ដែល JYJ រីករាយ​នឹង​ការ​អបអរសាទរ​អន្តរជាតិ Kim Jae-joong ក៏​បាន​រក​ឃើញ​ជោគជ័យ ​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ទោល​ដោយ​លក់​អាល់ប៊ុម​បាន​កន្លះ​លាន​ក្នុង​ឆ្នាំ ២០១៧ ។

១. លោក​បាន​វិនិយោគ​លើ​អចលនទ្រព្យ

ដូចជា Song Hye-kyo និង Jun Ji-hyun ដែរ​ តារា​សម្ដែង​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាង​គេ​នៅ​កូរ៉េ​រូប​នេះ ​មិន​ខ្លាច​ក្នុង​ការ​ចំណាយ​លុយ​ទៅ​លើ​អាគារ​និង​ផ្ទះ​ល្វែង​ទេ។

ក្នុង​ឆ្នាំ ២០១២ លោក​បាន​ទិញ​ផ្ទះ​ល្វែង​មួយ​នៅ Samsung-dong ក្នុង​តម្លៃ ២,៥ លាន​ដុល្លារ​ និង​អគារ ៧ លាន​ដុល្លារ​នៅ Seocho-dong ដោយ​តម្លៃ​ជួល​គឺ ៤.៩០០ ដុល្លារ​និង ៣៥.០០០ ដុល្លារ​ក្នុង​មួយ​ខែៗ ។ ពីរ​ឆ្នាំ​ក្រោយ​មក​ លោក​បាន​ទិញ​អាគារ ៧ លាន​ដុល្លារ​អាមេរិក (មាន​ឈ្មោះ​ថា J.Line Building) នៅ Seocho-dong  បន្ទាប់មក​គឺ​ផ្ទះ​ល្វែង​ប្រណិត ២ លាន​ដុល្លារ​នៅ Seongsu-dong ក្នុង​ឆ្នាំ ២០១៧ ។

លោក​ក៏​ជា​សហគ្រិន​មួយ​រូប​ ដែល​មាន​ហាង​កាហ្វេ ​បារ​និង​ភោជនីយដ្ឋាន​មួយ​ចំនួន។ ហាង​កាហ្វេ J-Holic និង​កាហ្វេ Cojjee នៅ Samsung-dong និង  បារ Holic J  និង​ភោជនីយដ្ឋាន​ជប៉ុន​ឈ្មោះ Bum នៅ​តំបន់ Gangnam ។ នៅ​ខាងក្រៅ​ប្រទេស​កូរ៉េ​ លោក​ក៏​ជា​ម្ចាស់​ផ្សារ​ទំនើប​នៅ  Shibuya ទីក្រុង​តូក្យូ​តម្លៃ ៤ ម៉ឺន​ដុល្លារ។

២. កំពូល​តារា​ដែល​មាន​រថយន្ត​ទំនើបៗ​ច្រើន​ជាង​គេ

ជាមួយ​នឹង​ប្រាក់​ដែល​លោក​ទទួល​បាន​ពី​ការ​ជួល​អចលនទ្រព្យ​ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ​អ្វី​ដែល​ដែល​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​ លោក​ក៏​ជា​កំពូល​តារា​ដែល​ចូលចិត្ត​ប្រមូល​ផ្ដុំ​រថយន្ត​ប្រណីត​ៗ​ផង​ដែរ។

យោង​តាម​របាយការណ៍ AllKpop លោក​មាន​ឡាន​ថ្លៃ​ៗ ចំនួន ៦ គឺ Lamborghini Murcielago LP640 (៥២០,០០០ ដុល្លារ​អាមេរិក), Bentley Continental, (៣០ ម៉ឺន​ដុល្លារ), Mitsuoka Himiko (១១៥,០០០ ដុល្លារ), Audi R8 (២៤០,០០០ ដុល្លារ), Rolls-Royce Wraith (៤៦០,០០០ ដុល្លារ​អាមេរិក) ។ ) និង Ferrari 458 (២៨០,០០០ ដុល្លារ) ។

៣. លោក​បាន​ទិញ​ផ្ទះ​ល្វែង​ប្រណីត​និង​ជា​ម្ចាស់​វត្ថុ​សិល្បៈ​ដ៏​កម្រ

ក្រៅ​ពី​ផ្ទះ​ល្វែង​​តម្លៃ ២ លាន​ដុល្លារ​ ដែល​លោក​បាន​ទិញ​នៅ Seongsu-dong ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ជប៉ុន​មួយ​ថា ​​លោក​បាន​ទិញ​ផ្ទះ​ល្វែង​មួយ​ផ្សេង​ទៀត​តម្លៃ ៤,៤ លាន​ដុល្លារ។

ក្នុង​ផ្ទះ​ប្រណីត​នេះ​រួមបញ្ចូល​ទាំង​តុ​បរិភោគ​អាហារ​ធ្វើ​ពី​ថ្មម៉ាប​ចំនួន ៤៤,០០០ ដុល្លារ​ កម្រាល​ព្រំ​ចំនួន ៣៥.០០០ ដុល្លារ​ និង​ស្នាដៃ​សិល្បៈ​ Yayoi Kusama pumpkin ដែល​មាន​តម្លៃ ១៧៨,០០០ ដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖scmp

ចុចអាន៖សមាជិក​សភា​ជប៉ុន ​ក្លាយ​ជា​មហាសេដ្ឋី​ដោយ​ការ​លក់​សេវាកម្ម​ហត្ថលេខា​តាមអ៊ីនធឺណិត

ចុចអាន៖គូស្នេហ៍មិនទាន់រៀបការទៅជួលបន្ទប់នៅឌូបៃ នឹង​ប្រឈម…..

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៦ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម