KPT+
ស្ថានទូតបារាំង នឹងរៀបចំការតាំងពិព័រណ៍“ផ្សារបារាំង”ដោយបើកឲ្យចូលទស្សនាដោយសេរីនៅខែវិច្ឆិកាខាងមុខ
នៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំនូវការតាំងពិព័រណ៍ “ផ្សារបារាំង” នៅស្ថានទូតបារាំង ហើយអនុញ្ញាតឲ្យចូលរួមដោយសេរី ពីម៉ោង១០ព្រឹក ដល់ម៉ោង ៥:៣០ល្ងាច ដោយឥតគិតថ្លៃ។

ពិព័រណ៍ “ផ្សារបារាំង” គឺផ្តួចផ្តើមឡើងដោយជនជាតិបារាំងដែលរស់នៅកម្ពុជា និងធ្វើឡើងស្ដីអំពីវប្បធម៌ ការច្នៃប្រឌិត ការតាំងពិព័រណ៍អាហារ សិល្បៈផ្សេងៗ និងសុខុមាលភាពជាដើម នៅក្នុងសួនរបស់ស្ថានទូត អមជាមួយនឹងដើមឈើធំៗ ពណ៌ខៀវស្រងាត់ត្រជាក់ភ្នែក និងខ្យល់អាកាសបរិសុទ្ធ។

ក្នុងកម្មវិធីនេះ ក៏មានជាការតាំងពិព័រណ៍ផ្សេងៗ ដូចជាពិព័រណ៍ចំណីអាហារ ការលេងកីឡាជាមួយ Decathlon Cambodia និងកម្មវិធីវប្បធម៌ផ្សេងទៀត។ កម្មវិធី “ផ្សារបារាំង”នេះ មិនមែនតម្រូវសម្រាប់តែយុវជនឡើយ តែមនុស្សចាស់ ក៏អាចចូលរួមបានដូចគ្នា ព្រោះស្ថានទូតបារាំង ក៏បានរៀបចំល្បែង ក៏ដូចជាសិល្បៈផ្សេងៗសម្រាប់មនុស្សចាស់ផងដែរ។

ជាមួយនឹងការចូលលេង និងដើរទស្សនាសិល្បៈវប្បធម៌ផ្សេងៗក្នុងសួនស្ថានទូតបារាំងនេះ លោកអ្នក ក៏អាចមានឱកាសបានស្គាល់ និងទទួលបាននូវបទពិសោធថ្មីៗ ពីវប្បធម៌បារាំង ព្រមទាំង ម្ហូបអាហាររបស់បារាំងថែមទៀត។ នេះ គឺជាឱកាសមួយដែលលោកអ្នក ឬសិស្សានុសិស្សអាចចូលក្នុងស្ថានទូតបារាំង និងទស្សនាពីទិដ្ឋភាពដ៏ស្រស់ស្អាត និងខ្យល់បរិសុទ្ធពីទីនោះបាន។
សូមជម្រាបជូនថា កម្មវិធីនេះ បានរៀបចំជាច្រើនដងរួចមកហើយក្នុងឆ្នាំកន្លងទៅ។ អ្នកដែលចូលរួមការតាំងពិព័រណ៍នេះ មិនតម្រូវឲ្យយកកាបូបស្ពាយ ឬឥវ៉ាន់ផ្សេងៗពីខាងក្រៅចូលក្នុងស្ថានទូតឡើយ៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង