Connect with us

KPT+

ក្មេងស្រីម្នាក់ទៀត បានរួចជីវិត ដោយមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីព្យាបាលជំងឺបេះដូង ១៥ថ្ងៃ

បានផុស

នៅ

ជារៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធបុប្ឆា តែងទទួលពិនិត្យ និងព្យាបាលជំងឺកុមារ ស្ត្រីមានផ្ទៃពោះ និងសម្រាលកូន រាប់ពាន់នាក់។ ជាមួយអ្នកជំងឺព្យាបាលបានជាសះស្បើយដទៃទៀត លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផា បានសង្គ្រោះជីវិតក្មួយស្រីដ៏ស្លូតបូតគួរឱ្យស្រឡាញ់ម្នាក់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះ នាងបានទៅផ្ទះ ដោយស្នាមញញឹមជាមួយអ្នកម្តាយ ដែលបានរួមសុខទុក្ខជាមួយក្រុមគ្រូពេទ្យអស់រយៈពេលជិត ១៥ថ្ងៃ ក្រោយពីបានថែទាំព្យាបាលជំងឺរលាកបេះដូង និងខ្សោយបេះដូង។ ក្មួយៗ ចៅៗ មានសំណាងណាស់ ដែលយើងមានមន្ទីរពេទ្យកុមារដែលធំជាងគេនៅប្រទេសកម្ពជា ទទួលពិនិត្យព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពទៀតផង។

មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទឺរពេទ្យនៃកម្ពជា ដែលដំណើរការពីដើមរៀងមក ដោយបុគ្គលិកកម្ពុជា យើងរួមគ្នាថែរក្សា និងកែលម្អ ព្រមទាំងខិតខំអភិវឌ្ឍបច្ចេកទេសជាប្រចាំ ដើម្បីសុខុមាលភាពកូនចៅយើងតរៀងទៅ។

គួរបញ្ជាក់ថា ថ្ងៃពុធ ទី១៩ ឆ្លងចូលព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានអ្នកជំងឺពិគ្រោះព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ មានចំនួន ២ ៩៦៤ នាក់, កុមារមានជំងឺ និងស្ត្រីឆ្លងទន្លេចំនួន ២ ១៣១ នាក់, កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារ និងទារក មានជំងឺធ្ងន់ធ្ងរបំផុត កំពុងសម្រាកព្យាបាលនៅផ្នែងសង្គ្រោះបន្ទាន់ មានចំនួន ៣២០នាក់, មានការវះកាត់ចំនួន ៨៣ ករណី, ស្រ្តីមានផ្ទៃពោះ ចំនួន ៣០៤ នាក់, បានទទួលការពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនបានចំនួន ៦៦នាក់។

គួររំលឹកថា ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ កុមារឈឺចំនួន ៦៣ ៩៨៧នាក់, កុមារមានជំងឺធ្ងន់ៗ ១១ ៧៣៩នាក់ ដាក់ឱ្យសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យ, កុមារមានជំងឺគ្រុនឈាម ចំនួន ៦៤២នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ២ ១៨១នាក់ ត្រូវបានទទួលការវះកាត់, វះកាត់បេះដូង និងភ្លិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផា ភ្នំពេញ និងសៀមរាបមាន ចំនួន ៨៩នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងព័ត៌មានយកថវិកា១០០លានរៀលប្រមូលពីព្រឹត្តិការណ៍រត់ ដើម្បីមនុស្សធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កីឡា៤ ម៉ោង មុន

អនុប្រធាន​សហព័ន្ធ​កីឡា​ហាប់គីដូ៖​ លទ្ធផលកន្លង​ទៅ​នៅខ្វះចន្លោះ​ ប៉ុន្តែ​ជា​ការ​ជោគជ័យ​សម្រាប់​យើង​ថ្មី​

ធនាគារឯកជន
សន្តិសុខសង្គម៧ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម