KPT+
តួឯកប្រុស “Squid Game” ពីអ្នករត់តុកាហ្វេ ក្លាយជាកំពូលតារាស៊ីថ្លៃខ្ពស់ជាងគេរបស់កូរ៉េខាងត្បូង
តួឯកប្រុសខ្សែភាពយន្តរឿង “Squid Game” លោក Lee Jung-jae តស៊ូពីអ្នករត់តុកាហ្វេ ក្លាយជាកំពូលតារាស៊ីថ្លៃជាងគេបំផុតរបស់កូរ៉េខាងត្បូង និងជាសហគ្រិនជោគជ័យដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិរាប់លានដុល្លារនៅក្នុងដៃ។

លោក Lee Jung-jae គឺជាតារាសម្តែង តារាបង្ហាញម៉ូដ ផលិតករខ្សែភាពយន្ត និងជាអ្នកជំនួញដ៏ជោគជ័យមួយរូបលំដាប់ប្រទេស។ លោកត្រូវបានគេចាត់ទុកជាតារាសម្ដែងម្នាក់ដែលទទួលបានជោគជ័យខ្លាំងបំផុត ក្នុងប្រទេសកូរ៉េខាងត្បូង ដោយប្រឡូកសិល្បៈប្រមាណជាង ៣០ឆ្នាំមកនេះ លោកទទួលបានពានរង្វាន់ធំៗជាច្រើន ជាពិសេសក្លាយជាតារាប្រុសមានប្រាក់ចំណូលច្រើនជាងគេក្នុងវិស័យភាពយន្តកូរ៉េ។
ជីវិតដំបូង

Lee Jung-jae កើតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៧២ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Dongguk ដោយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីនាយកដ្ឋានសិល្បៈ និងភាពយន្ត នៅក្នុងខែសីហា ឆ្នាំ២០០៨។
មុនឈានជើងលើវិថីសិល្បៈ តារាប្រុសវ័យ ៤៩ឆ្នាំរូបនេះ ធ្លាប់ជាអ្នកតុក្នុងហាងកាហ្វេ អស់រយៈពេលជាច្រើនឆ្នាំ ទើបចូលខ្លួនធ្វើជាតារាបង្ហាញម៉ូដ ក្នុងអំឡុងឆ្នាំ ១៩៩០ ហើយបានលេចមុខក្នុងភាពយន្តដំបូងបំផុតនាឆ្នាំ ១៩៩៣។
អាជីពជាតារាសម្ដែង
ក្រោយបង្ហាញខ្លួនជាតារាបង្ហាញម៉ូដ Lee Jung-jae ចាប់ផ្តើមអាជីពជាតារាសម្តែងលើកដំបូងក្នុងខ្សែភាពយន្ត Dinosaur Teacher ឆ្នាំ១៩៩៣ និងបន្តបង្ហាញវត្តមាននៅក្នុងភាពយន្តភាគលើកញ្ចក់ទូរទស្សន៍ជាបន្តបន្ទាប់ រហូតមានឈ្មោះបោះសំឡេង ក្នុងវិស័យភាពយន្ត។ ក្នុងអំឡុងឆ្នាំ ១៩៩៨ តារាសម្ដែងរូបនេះ បានឈ្នះពានរង្វាន់ដំបូងបំផុតគឺពានរង្វាន់ An Affair ពីកម្មវិធី E J-yong ហើយឆ្នាំដដែលនេះ លោកបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើម ២ទៀត នៅក្នុងកម្មវិធី Blue Dragon Film Awards និងពីសមាគមអ្នកវិភាគកុនកូរ៉េ។

ទោះបីទទួលបានជោគជ័យយ៉ាងច្រើនពីអតីតកាលក្ដី នៅអំឡុងឆ្នាំ ២០០៧-២០០៩ ជាឆ្នាំដែល Lee Jung-jae ធ្លាក់កូដយ៉ាងខ្លាំង ដោយសារខ្សែភាពយន្តរបស់លោករកចំណូលបានតិចបំផុត ហើយវាមិនទទួលបានការគាំទ្រពីទស្សនិកជនទាល់តែសោះ។
យ៉ាងណាមិញ ក្នុងឆ្នាំ២០១០ អាជីពជាតារាសម្ដែងចាប់ផ្ដើមល្អប្រសើរឡើងវិញ ដោយលោកបានលេចមុខនៅក្នុងខ្សែភាពយន្តបែបមនោសញ្ចេតនាដ៏ល្បីល្បាញឆ្នាំរឿង “The Housemaid” ដែលវាត្រូវបានយកទៅចាក់បញ្ចាំងនៅមហោស្រពភាពយន្ត Cannes និងមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ ហើយ Lee Jung-jae បានឈ្នះពានរង្វាន់តារាសម្ដែងល្អពីខ្សែភាពយន្តនេះ។ ចាប់ពីឆ្នាំ២០១០-២០១៩ លោកបន្តលេចមុខជាតួឯកក្នុងភាពយន្តល្បីៗជាច្រើនរឿង និងដណ្ដើមបានពានរង្វាន់តារាសម្ដែងឆ្នើមជាបន្តបន្ទាប់ សរុបប្រមាណ ១១ពាននរង្វាន់។

នៅឆ្នាំ២០២១ Lee Jung-jae ទទួលបានភាពល្បីល្បាញស្ទើរពាសពេញពិភពលោក ក្រោយដើរតួជា Seong Gi-hun ក្នុងខ្សែភាពយន្ត “Squid Game” របស់ Netflix។ បន្ទាប់ពីសម្ដែងជាតួឯកក្នុងភាពយន្តនេះ លោកឈ្នះពានរង្វាន់ធំជាច្រើនដូចជា ពានរង្វាន់តារាសម្ដែងល្អបំផុតពីកម្មវិធី Critics’ Choice Television Award ពានរង្វាន់តារាសម្ដែងល្អបំផុតពីកម្មវិធី Golden Globe Award ពានរង្វាន់តារាសម្ដែងឆ្នើមពីកម្មវិធី TV Series Drama, Primetime Emmy Award និងពានរង្វាន់តារាសម្ដែងឆ្នើមពីកម្មវិធី Screen Actors Guild Award។
ការបណ្តាក់ទុនអាជីវកម្ម

ក្រៅពីអាជីពសម្ដែង Lee Jung-jae ក៏ជាពាណិជ្ជករមួយរូបផងដែរ ដោយលោកបានបើកដំណើរការភោជនីយដ្ឋានអាហារអ៊ីតាលីមួយនៅទីក្រុងសេអ៊ូល និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Seorim C&D ជាមួយមិត្តជិតស្និទ្ធរបស់លោក។ បន្ថែមពីលើនេះ លោកគឺជា CEO ផលិតកម្មកម្សាន្តមួយដែលមានឈ្មោះថា “Artist Company” ។ យោងតាមប្រភពពី Celebrity Net Worth បានឱ្យដឹងថា ឆ្នាំ២០២២នេះ Lee Jung-jae មានទ្រព្យសម្បត្តិប្រមាណ ១២លានដុល្លាអាមេរិក។
សកម្មភាពសប្បុរសធម៌
ក្រៅពីលេចមុខជាតារាភាពយន្ត និងជាតារាម៉ូដែល តួឯកប្រុសរឿង “Squid Game” ក៏ជាសប្បុរសជនក្នុងសកម្មភាពមនុស្សធម៌ផងដែរ។ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោកបានបរិច្ចាគប្រាក់ ១០០លានវ៉ុន (ប្រហែល ៦៩,០០០ដុល្លារអាមេរិក) ទៅសមាគមសង្គ្រោះគ្រោះមហន្តរាយ Hope Bridge ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ។
ជីវិតឯកជន

ទន្ទឹមនឹងភាពល្បីល្បាញ Lee Jung-jae ធ្លាប់មានរឿងអាស្រូវមួយចំនួនផងដែរ។ កាលពីឆ្នាំ១៩៩៩ លោកត្រូវបានចោទប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បន្ទាប់ពីបើករថយន្តបុកគេ និងត្រូវបានតុលាការដកសិទ្ធិប័ណ្ណបើកបរ។ ក្នុងឆ្នាំ២០០២ លោក ត្រូវបានចោទប្រកាន់ពីបទល្មើសដដែល និងត្រូវដកសិទ្ធិប័ណ្ណបើកបរម្ដងទៀត។
ក្រៅពីនោះ កាលពីខែមករា ឆ្នាំ២០១៥ តារាប្រុសរូបនេះបានសាងរឿងអាស្រូវស្នេហា ជាមួយអ្នកស្រី Im Se-ryung ដែលជាអតីតភរិយារបស់ប្រធានក្រុមហ៊ុន Samsung ប៉ុន្តែរឿងនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយពីលោកមិនបានចេញមុខបកស្រាយ។ បច្ចុប្បន្ន Lee Jae-yong ជាបុរសនៅលីវ លោកមិនទាន់រៀបការ ក៏ពុំមានទំនាក់ទំនងស្នេហាជាមួយនរណាដែរ ខណៈកាលពីពេលកន្លងទៅលោកធ្លាប់មានទំនាក់ទំនងស្នេហាតែម្ដងគត់ជាមួយតារាសម្ដែង Kim Min-hee៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ធ្លាយតម្លៃខ្លួនតួឯកប្រុស “Squid Game” វគ្គ២ សម្ដែងមួយភាគ សឹងចាយបានកន្លះជីវិត
ចុចអាន៖ តួរឿង “Squid Game” ទម្លាក់ Kim Soo Hyun ក្ដោបយកតំណែង តារាប្រុសស៊ីថ្លៃខ្ពស់បំផុត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ