KPT+
ប្រវត្តិត្រួសៗ នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស មានដើមកំណើតឥណ្ឌា
នាយករដ្ឋមន្ត្រីថ្មី លោក Rishi Sunak គឺជាមេដឹកនាំដើមកំណើតឥណ្ឌាដំបូងគេ ដែលឡើងកាន់តំណែងកំពូលនៅ អង់គ្លេស។

លោក Sunak អាយុ៤២ឆ្នាំ គឺជាកូនចៅជនអន្តោប្រវេសន៍ហិណ្ឌូ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភមកពីប្រទេសឥណ្ឌា និងអាហ្វ្រិកខាងកើត។ លោកបានរៀបការជាមួយ លោកស្រី Akshata Murty ដែលជាកូនស្រីរបស់សហស្ថាបនិកក្រុមហ៊ុន Infosys Narayana Murthy។

ឪពុករបស់លោក Sunak ឈ្មោះ Yashvir Sunak គឺជាគ្រូពេទ្យឯកទេសនៅ សេវាសុខភាពជាតិអង់គ្លេស និងម្តាយឈ្មោះ Usha Sunak បានបើកហាងលក់ថ្នាំពេទ្យ។
លោក Sunak បាននិយាយនៅលើគេហទំព័ររបស់លោកថា “ខ្ញុំបានធំឡើង ឃើញឪពុកម្តាយរបស់ខ្ញុំ បម្រើសហគមន៍មូលដ្ឋាន ដោយការយកចិត្តទុកដាក់ជាទីបំផុត”។

លោក Sunak បានសិក្សានៅមហាវិទ្យាល័យ Winchester, សាកលវិទ្យាល័យ Oxford និងសាកលវិទ្យាល័យ Stanford។
លោកបានជួបប្រពន្ធ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយមានកូនស្រីពីរនាក់គឺ Krishna និង Anoushka។

ពេលទំនេរ លោក Sunak ចូលចិត្តហាត់ប្រាណ លេងកីឡាគ្រីឃីត បាល់ទាត់ និងមើលភាពយន្ត។
លោក Sunak ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកសភាលើកដំបូង ពីមណ្ឌលបោះឆ្នោត Richmond នៅក្នុងឆ្នាំ២០១៥ ហើយបានជាប់ឆ្នោតម្តងទៀតនៅឆ្នាំ២០១៧ និង២០១៩។

នៅខែកក្កដាឆ្នាំ២០១៩ លោក Sunak ត្រូវបានតែងតាំងជាប្រធានរដ្ឋលេខាធិការរតនាគារ ដោយបានចូលបម្រើការងារជារដ្ឋមន្ត្រីសម្រាប់រដ្ឋាភិបាលមូលដ្ឋាន ក្នុងខែមករាឆ្នាំ២០១៨។
នៅខែកុម្ភៈ ឆ្នាំ២០២០ លោកមានកិត្តិយសត្រូវបានតែងតាំងជាអធិការបតីនៃ Exchequer ជាមុខតំណែងដែលលោកមានសិទ្ធិកាន់កាប់រហូតដល់ខែកក្កដាឆ្នាំនេះ។
ហើយនៅទីបំផុត លោកបានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃទី២៥ខែតុលា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ លោក Sunak នឹងបំបែកប្រវត្តិសាស្រ្តអង់គ្លេស ពេលឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ