KPT+
វប្បធម៌ និងសិល្បៈ គឺជាវិស័យដ៏សំខាន់មួយ ក្រោមសសរស្ដមសហគមន៍សង្គម-វប្បធម៌អាស៊ាន
ប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១០ មានប្រសាសន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នេះថា វប្បធម៌ និងសិល្បៈ គឺជាវិស័យដ៏សំខាន់មួយ ក្រោមសសរស្ដមសហគមន៍សង្គម-វប្បធម៌អាស៊ាន។
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងតួនាទីជាប្រធាន បានបន្តដឹកនាំកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១០ ក្រោមប្រធានបទ “ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវី-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ត្រូវបាន បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ នៅទីស្ដីការក្រសួងផ្ទាល់។
លោកស្រី Suanesavanh VIGNAKET រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន លើកទី១០ មានប្រសាសន៍ថា វប្បធម៌ និងសិល្បៈ គឺជាវិស័យដ៏សំខាន់មួយ ក្រោមសសរស្ដមសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៃសមិទ្ធិផលគន្លឹះ និងការខិតខំប្រឹងប្រែងក្នុងការគាំទ្រផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ឡាវ ក្រោយបរិបទការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកស្រីប្រធាន បានលើកឡើងបន្ថែមថា វិស័យវប្បធម៌ និងសិល្បៈ នឹងឆ្ពោះទៅមុខកាន់តែសកម្ម ឈានទៅរកការសម្រេចបាននូវផែនការយុទ្ធសាស្រ្តអាស៊ានសម្រាប់វប្បធម៌ និងសិល្បៈ ឆ្នាំ២០១៦-២០២៥, ASCC Blueprint 2025 និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ រួមទាំងសេចក្តីថ្លែងការណ៍នៃរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈអាស៊ាន និងសេចក្តីប្រកាសអាស៊ានផ្សេងទៀតដែលពាក់ព័ន្ធជាមួយវប្បធម៌ និងសិល្បៈ ដើម្បីបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន ជាពិសេសជាមួយអាស៊ានបូកបី អាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-សាធារណរដ្ឋកូរ៉េ។
រដ្ឋមន្ត្រីវប្បធម៌អាស៊ាន បានកត់សម្គាល់ថា ការរីករាលដាលបានដឹកនាំយ៉ាងរហ័សក្នុងការអនុម័តនៃប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យជាច្រើន ដែលបានបង្កើតទម្រង់ថ្មីនៃសង្គម-វប្បធម៌ និងសេដ្ឋកិច្ច។ រដ្ឋមន្ត្រី បានលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់វិស័យវប្បធម៌ និងសិល្បៈអាស៊ាន ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះ និងក្នុងការប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីបានទៅដល់ប្រជាពលរដ្ឋអាស៊ាន។
រដ្ឋមន្ត្រី បានចែករំលែកមធ្យោបាយដ៏រឹងមាំក្នុងការប្រមូលផ្តុំវប្បធម៌ និងសិល្បៈ សម្រាប់ការងើបឡើងវិញក្រោយការរីករាលដាលនៃជំងឺរាតត្បាត ត្រូវរួមសាមគ្គីគ្នាឱ្យកាន់ស្និតស្នាល និងរឹងមាំថែមទៀត ដើម្បីពង្រឹងការគាំទ្រដ៏ប្រសើរសម្រាប់ការអភិវឌ្ឍវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិត (CCIs), ការទាញយក និងលើកកម្ពស់ចំណេះជំនាញ ទំនៀមទម្លាប់ និងសិប្បកម្មក្នុងស្រុក គឺជាប្រភពនៃការអនុវត្តប្រកបដោយចីរភាព និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌។
គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១០ ក្រោមប្រធានបទ “ការលើកកម្ពស់តួនាទីវប្បធម៌ និងសិល្បៈអាស៊ាន ក្រោយបរិបទការរីករាលដាលនៃជំងឺកូវី-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” រៀបចំ បន្ទាប់ពីកិច្ចប្រជុំនាំមុខដោយឧត្តមមន្ត្រីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយនឹងដៃគូសន្ទនាលើកិច្ចការវប្បធម៌ និងសិល្បៈ រួមមាន៖ អាស៊ានបូកបី អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សាធារណរដ្ឋកូរ៉េ កន្លងទៅថ្មីៗនេះ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ