Connect with us

KPT+

ភេសជ្ជៈផឹករាល់ថ្ងៃ អាចទាយដឹងពីចរិតលក្ខណៈ ថាអ្នក ជាមនុស្សបែបណា ក្នុងរឿងស្នេហា

បានផុស

នៅ

ភេសជ្ជៈដែលទិញផឹកជាទៀងទាត់ តាមពិតអាចមើលធ្លុះដល់ចិត្តរបស់អ្នកថា ជាមនុស្សប្រភេទណា ឬបែបណា ក្នុងចំណោមមនុស្សផ្សេងៗ។ ទន្ទឹម​នោះ​ វា​ក៏​អាច​ទាយ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​ក្នុង​ទំនាក់ទំនង​ស្នេហា​ថា ជា​មនុស្ស​បែបណា ​និង​ទំនោរ​​​យ៉ាងម៉េច​ ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។

១ ទឹក​​សូដាលាយផ្លែឈើ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកដែលចូលចិត្តផឹកទឹក​​សូដាលាយផ្លែឈើ ពួកគេមាន​ទំនោរ​ជាមនុស្ស​សុទិដ្ឋិនិយម សាមញ្ញ ប៉ុន្តែ​រឹងមាំ ហើយថែមទាំងមានទទួល​ខុសត្រូវ​ខ្ពស់។ នៅក្នុង​បញ្ហា​ស្នេហា ​អ្នក​ជា​មនុស្ស​ងប់ងុល​នឹង​សេចក្ដី​ស្រលាញ់​ គ្មាន​អ្នកណា​អាច​ផ្លាស់ប្ដូរ​ចិត្តបានទេ។

២ ភេសជ្ជៈទូទៅ

សម្រាប់អ្នកដែលចូលចិត្ត​ពិសា​ភេសជ្ជៈធម្មតា ពួកគេ​ច្រើន​តែ​ជា​មនុស្ស​ឯករាជ្យ និង​មាន​គំនិត​ច្នៃប្រឌិត ហើយ​មិន​ខ្វល់​ច្រើន​ពី​អារម្មណ៍​អ្នក​នៅ​ជុំវិញ​ខ្លួន​ឡើយ។ ចំណែក​នៅ​ក្នុង​បញ្ហា​ស្នេហា ក្រុមនេះមិន​ដែលចុះចាញ់នឹងការខកចិត្តម្ដងហើយម្ដងទៀតឡើយ។។

៣​ ទឹក​ផ្លែឈើ

ជារឿយៗ​​ អ្នក​ជា​មនុស្សឧស្សាហ៍ព្យាយាមបំផុត។ មិន​ថា​ជា​ការ​សិក្សា​ឬ​ការងារ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​ក៏​មាន​ភាព​ច្របូកច្របល់បន្តិច​ក្នុង​ទំនាក់ទំនង​ស្នេហា។ ប៉ុន្តែអ្នក​ក៏ចូលចិត្ត​ថែរក្សា​មនុស្សជាទីស្រឡាញ់​ និង​តែង​មាន​អារម្មណ៍​សុខ​ស្រួល​ពេលនៅជិតមនុស្សដែលអ្នកស្រលាញ់ដែរ។

៤ កាហ្វេ

ចូលចិត្តផឹកកាហ្វេ ច្រើនតែមានគោលបំណងក្នុងជីវិតបែបស្ងប់ស្ងាត់ គិត​ច្រើន និងដឹងពីរបៀបរង់ចាំអ្វីមួយ។ ក្នុង​រឿង​ស្នេហា តែងមាន​ភាព​ចាស់ទុំ​និងរឹងមាំ គិតគូច្បាស់លាស់ណាស់ មុននឹងដាក់ចិត្តដាក់កាយលើនរណាម្នាក់។

៥ ​តែ

ចូលចិត្តផឹកតែ ទាំងក្តៅនិងត្រជាក់ ពួកគេ​មានទំនោរទន់ភ្លន់ កក់ក្ដៅ និង​​អារម្មណ៍​ល្អ​ ហើយ​ក៏​មិន​ចូលចិត្ត​បង្កជម្លោះ​ដែរ។ ប្រសិនបើអ្នកត្រូវធ្វើការសម្រេចចិត្តណាមួយ អំពីស្នេហា តែង​តែ​​ស្ទាក់ស្ទើរ​ខ្លាំងបន្តិច មិនសូវជាហ៊ានបង្ហាញភាពក្លាហានឡើយ។

៥ ស្រាក្រហម

សម្រាប់អ្នកដែល​ចូលចិត្ត​ផឹកស្រា ជារឿយៗ​ជា​មនុស្ស​ម្នាក់​ដែល​យក​ចិត្តទុកដាក់ចំពោះ​ព័ត៌មានលម្អិតតូចៗ។ ក្នុង​ក្តី​ស្រលាញ់ ជាធម្មតាជាមនុស្សដែលមានស្ថេរភាព យកចិត្តទុកដាក់ខ្លាំង​ណាស់​ចំពោះគូស្នេហ៍ ប៉ុន្តែ​ពេលខ្លះវាមិន​បង្ហាញច្រើនទេ មិន​ថា​ព្រួយ​បារម្ភ​យ៉ាង​ណា ប៉ុន្តែ​មិន​ចង់​និយាយ​ឲ្យម្ខាងទៀតដឹង។

៦ ​ស្រាបៀរ

សម្រាប់​បុគ្គល​ដែលចូលចិត្តគ្រឿងស្រវឹង មិនថាវាជាស្រាក្រឡុក​ ស្រាវីស្គី ឬវ៉ូដាកា តែងតែ​ចូលចិត្ត​ភាព​សប្បាយរីករាយ ជាមនុស្សសប្បុរស ស្គាល់​មនុស្ស​ច្រើន ហើយ​ច្រើន​តែ​បង្ហាញ​ខ្លួន​ក្នុង​ក្រុម​មិត្តភ័ក្ដិ។ ប៉ុន្តែទន្ទឹមនឹងនោះ អ្នក​ក៏​មនុស្សផុយស្រួយ និង​ងាយរង្គោះរង្គើ​ តែចង់​បាន​ភាព​ស្និទ្ធស្នាលពីមនុស្សជាទីស្រឡាញ់ និងបន្ថែមសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក។

៧ ទឹកសុទ្ធ​ធម្មតា

ជាធម្មតាមនុស្សដែលមើលពិភពលោកក្នុងវិធីសុទិដ្ឋិនិយម រស់នៅក្នុងជីវិត​សាមញ្ញ ដោយ​មិនធុញទ្រាន់។ អ្នកក៏អាច​ពឹងផ្អែកលើខ្លួនឯង ក៏ដូចជាចេះគិតគូរពីអ្នកដទៃ មិនចូលចិត្តសង្គមខាងក្រៅច្រើន ហើយ​ជា​មនុស្ស​ដែល​ទម្លាប់​នៅតែ​ផ្ទះ និង​ស្រឡាញ់​ភាព​ឯកោ​ផង​ដែរ។ បើ​និយាយ​ពី​ស្នេហា​វិញ គឺ​ជា​មនុស្ស​ដែល​ប្រកាន់​ខ្ជាប់​ថា បើស្រឡាញ់​នរណា​ម្នាក់​ដែល​ស្រឡាញ់​ពិត ហើយ​តែងតែ​ពឹង​លើ​អ្នក​ដែល​ខ្លួន​ស្រលាញ់ថាស្មោះមកវិញឥតងាករ៉េ៕

គ្រូ ណុប

ចុចអាន​៖រូបភាពឃើញដំបូង អាចប្រាប់ពីចរិតពិតថា យើងយល់ចិត្តអ្នកដ៏ទៃបានប៉ុណ្ណាដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម