KPT+
មុនពេលល្បី តារាជួរមុខកូរ៉េខាងត្បូង Lee Min-ho មិនធ្លាប់ចង់ចូលសិល្បៈទេ
លោក Lee Min-ho ជាតារាសម្ដែង តារាចម្រៀង ជាតារាម៉ូដែល និងជាអ្នកជំនួញ ដែលត្រូវបានគេស្ញប់ស្ញែងនូវរូបរាងស្រស់សង្ហា សមត្ថភាពពហុជំនាញ ព្រមទាំងជាតារាដែលបានចូលរួមសកម្មភាពសប្បុរសធម៌ក្នុងសង្គមយ៉ាងផុសផុល។

ចាប់តាំងពីប្រឡូកចូលសិល្បៈដំបូងក្នុងឆ្នាំ ២០០៦ មក Lee Min-ho មានប្រជាប្រិយភាពខ្លាំង ក្នុងតំបន់អាស៊ី និងនៅទូទាំងពិភពលោក។ តារាប្រុសកូរ៉េខាងត្បូងរូបនេះក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើន ព្រោះតែទេពកោសល្យយ៉ាងប៉ិនប្រសប់របស់លោក ប៉ុន្តែមុនល្បីល្បាញដូចពេលនេះ លោកមិនធ្លាប់ស្រមៃក្លាយជាតារានោះទ។
Lee Min-ho កើតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៨៧ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកជាកូនពៅក្នុងគ្រួសារដែលបងប្អូនពីរនាក់។ ឪពុកម្ដាយរបស់លោកជាពុទ្ធសាសនិក ប៉ុន្តែលោកមិនប្រតិបត្តិសាសនាណាមួយឡើយ។ កាលនៅក្មេង Lee Min-ho ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែតារាវ័យ ៣៥ឆ្នាំរូបនេះ បានផ្លាស់ប្ដូរបំណងប្រាថ្នាវិញ ក្រោយរងរបួសធ្ងន់ធ្ងរ អំឡុងពេលលេងបាល់ទាត់ កាលរៀនថ្នាក់ទី៥។

Lee Min-ho បញ្ចប់ថ្នាក់បរិញ្ញាប័ត្រភាពយន្ត នៅក្នុងមហាវិទ្យាល័យសិល្បៈ និងការរចនា នៃសាកលវិទ្យាល័យ Konkuk ខណៈបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកភាពយន្តនៅសាកលវិទ្យាល័យ Kookmin Graduate School។
មុនពេលមានទស្សនិកជនទទួលស្គាល់ក្នុងកំលុងឆ្នាំ ២០០៦ តាមពិតតួឯកប្រុសរឿង អធិរាជឆ្លងភព ចូលខ្លួនក្នុងវិស័យភាពយន្តតាំងពីឆ្នាំ ២០០២ មកម្ល៉េះ ប៉ុន្តែកាលណោះបានត្រឹមជាតួរាយរងប៉ុណ្ណោះ។ យ៉ាងណាមិញ Lee Min-ho ល្បីល្បាញខ្លាំងបន្ទាប់ពីសម្ដែងក្នុងរឿង “City Hunter” ឆ្នាំ២០១១។ មកទល់ពេលនេះ លោកសម្ដែងទាំងរឿងភាគ និងរឿងដុំប្រមាណ ២៨រឿង។

ក្រៅពីសម្ដែង តារាប្រុសរូបនេះ ជាបុគ្គលដ៏មានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយផងដែរ។ មិនថាបណ្ដាញ Twitter, Weibo, Instagram និង Facebook នោះទេ លោកមានអ្នកតាមដានរាប់លាននាក់ រហូតជាប់ឈ្មោះជា “ស្តេចនៃប្រព័ន្ធផ្សព្វផ្សាយសង្គម” ទៀតផង។

មិនតែប៉ុណ្ណោះ Lee Min-ho បានបង្កើតប្រវត្តិសាស្ត្រក្លាយទៅជាតារាកូរ៉េដំបូងដែលបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ China’s CCTV Lunar New Year Gala របស់ចិន ក្នុងឆ្នាំ ២០១៤។ លោក Lee Min-ho ត្រូវបានគេអញ្ជើញឲ្យទៅសម្តែងនៅក្នុងកម្មវិធីទូរទស្សន៍នេះ ដែលជាកម្មវិធីទទួលបានការទស្សនាច្រើនជាងគេបំផុតក្នុងប្រទេសចិននាឱកាសបុណ្យចូលឆ្នាំថ្មី។ ពេលនោះ មានទស្សនិកជនប្រមាណ ៧០០លាននាក់បានទន្ទឹងរង់ចាំមើល Lee Min-ho ច្រៀងបទ Boys Over Flowers ជាមួយតារាចម្រៀងតៃវ៉ាន់ Harlem Yu។
បច្ចុប្បន្ន តារាជួរមុខកូរ៉េខាងត្បូងរូបនេះ មានទ្រព្យសម្បត្តិ ២៦លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកប្រុស “Squid Game” ពីអ្នករត់តុកាហ្វេ ក្លាយជាកំពូលតារាស៊ីថ្លៃខ្ពស់ជាងគេរបស់កូរ៉េខាងត្បូង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា