Connect with us

KPT+

​ចម្លែក​ណាស់!​ ​ទី​សក្ការ​បូជា​មួយ​នៅ​ជប៉ុន​ មានសត្វ​ឆ្មាជា​ព្រះ​សង្ឃ​

បានផុស

នៅ

​Nyan Nyan Ji ​ឬ Meow Meow Shrine ជា​ទី​សក្ការ​មួយ​ដ៏​ល្បី​នៅ​ទីក្រុង Kyoto​ ប្រទេស​ជប៉ុន​ ដែល​មាន​សត្វ​ឆ្មាជា​ព្រះសង្ឃ។ នៅទីនោះមានសត្វ​ឆ្មាមួយ​ក្បាល​ដែល​អ្នកស្រុកហៅថា ​«បូជា​ចារ្យ»​ ហើយវាជាឆ្មាពិតៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់អ្នកទៅដល់កន្លែងសក្ការនេះ ​ក្រោយគោរពប្រណិប័តន៍ និង​បួង​សួងរួចរាល់ ពួកគេនឹង​មានជំនួយ​ការ​ចាំ​ជូនដំណើរ​កម្សាន្ត ដោយទស្សនារូបចម្លាក់ និងរូបភាពឆ្មាររាប់សិបក្បាលជុំវិញ​ទីនោះ។

ឆ្មាល្បីជាងគេប្រចាំតំបន់មានឈ្មោះ Koyuki ជាឆ្មាដែលគេ​ស្គាល់​ថា ​ជា​ព្រះសង្ឃឆ្មាទី១​ប្រចាំ ​Nyan Nyan Ji។ ឆ្មានេះជាឆ្មាញី ​មានមុខ​ជ្រួញៗ​ និងសម្បុរ ស។ ​ម្ចាស់​របស់វានិយាយថា ​Koyuki​ ចូលចិត្ត​ជួបមនុស្ស​ ជា​ពិ​សេស​​ឃើញគេការ​គោរព​បូជា​ ​មិន​តែប៉ុណ្ណោះ​វាថែមទាំង​មានជំនួយការឆ្មាផ្សេងទៀត ​រហូតដល់ទៅ៦ក្បាល។

យោង​តាម​សម្ដីពីម្ចាស់ឆ្មា Koyuki ​បាន​និយាយពីប្រវត្តិនៃទីនោះថា​ ​កន្លែងសក្ការ​ Nyan Nyan Ji ​បានបើក​ដំបូងដោយវិចិត្រករ​គូរ​រូប​ម្នាក់​ឈ្មោះ Kaya ហើយគាត់ជាអ្នកសង់​ប្រាសាទ​តូច​នេះ​ឡើង​មក។ លោកបានសាងសង់​ទីនេះដើម្បីរំឭក​ដល់ឆ្មាជាទី​ស្រលាញ់​រ​បស់ខ្លួន ហើយចំណេរក្រោយមក ក៏មានប្រជាជនគោរពបូជាតៗគ្នា។ នេះក៏ជាមូលហេតុ ដែលគ្រប់កន្លែង​ក្នុង​ទីសក្ការ​នេះឃើញ​សុទ្ធ​តែចម្លាក់និងគំ​នូរ​សត្វឆ្មា​។

ត្បិតតែ Nyan Nyan Ji ជាទីសក្ការក៏ពិតមែន ប៉ុន្តែគ្រប់កន្លែងមិនសុទ្ធតែជាទីសក្ការទេ ភ្ញៀវទេសចរក៏អាចចូលកម្សាន្តហាង​​កាហ្វេមួយនៅទីនោះ ដែលមានសត្វ​ឆ្មា​ប្រចាំការ​ផងដែរ៕

​ប្រែសម្រួល៖ មួង ពិសី

ចុចអាន៖ រឿងរ៉ាវ Facebook មិនអាចដំណើរ​ការនៅប្រទេសចិន

ចុចអាន៖ ទំនៀមទម្លាប់​ចូលឆ្នាំ​ថ្មីប្លែកៗ​ដែលគេជឿថា​នាំ​សំណាង​តាម​ប្រទេស​នីមួយៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម