KPT+
សោកនាដកម្ម រត់ជាន់គ្នាសម្លាប់មនុស្សច្រើនបំផុត នៅ ៣ ទសវត្សរ៍ចុងក្រោយ
ពិភពលោក បានសម្តែងក្តីសោកសៅចំពោះហេតុការណ៍រត់ជាន់គ្នានៅប្រទេសកូរ៉េខាងត្បូង ដែលបានសម្លាប់មនុស្សជាង១០០នាក់ និងច្រើននាក់ទៀតរងរបួស។
អ្នកចូលរួមពិធីបុណ្យ Halloween បានប្រមូលផ្តុំគ្នានៅលើផ្លូវដ៏តូចចង្អៀតក្នុងតំបន់ Itaewon ហើយក៏មានការរត់ជាប់គ្នា បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៥៤នាក់។
ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីហេតុការណ៍នេះ ពិភពលោក ធ្លាប់ជួបប្រទះការរត់ជាន់គ្នាជាច្រើនលើក ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់បាត់បងជីវិត។
ខាងក្រោមនេះ គឺជាហេតុការណ៍រត់ជាន់គ្នា សម្លាប់មនុស្សច្រើនបំផុត ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ៖
ខែមេសា ឆ្នាំ១៩៨៩៖ មនុស្សចំនួន៩៦នាក់ ត្រូវបានសម្លាប់ និងយ៉ាងតិច២០០នាក់រងរបួស ក្នុងគ្រោះមហន្តរាយកីឡាដ៏អាក្រក់បំផុតរបស់ចក្រភពអង់គ្លេស បន្ទាប់ពីហ្វូងមនុស្សរត់ជាន់គ្នាអំឡុងការប្រកួតពានរង្វាន់ English F.A. Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Hillsborough ក្នុងទីក្រុង Sheffield។
ខែកក្កដា ឆ្នាំ១៩៩០៖ នៅខាងក្នុងផ្លូវរូងក្រោមដី al-Muaissem របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅជិតទីក្រុងដ៏បរិសុទ្ធ Mecca, អ្នកធ្វើធម្មយាត្រា ១៤២៦នាក់បានរត់ជាន់គ្នាស្លាប់ អំឡុងពេលពិធីបុណ្យ Eid al-Adha។
ខែឧសភា១៩៩៤៖ ការរត់ជាន់គ្នានៅជិតស្ពាន Jamarat ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អំឡុងធម្មយាត្រា Haj បានសម្លាប់មនុស្សចំនួន២៧០នាក់។
ខែមេសា ឆ្នាំ១៩៩៨៖ អ្នកធ្វើធម្មយាត្រាមូស្លីម១១៩នាក់ បានរត់ជាន់គ្នាស្លាប់ អំឡុងធម្មយាត្រា Haj នៅប្រទេសអារ៉ាប៊ីសាអូឌីត។
ខែឧសភា ឆ្នាំ២០០១៖ នៅប្រទេសហ្គាណា មនុស្សយ៉ាងតិច១២៦នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ដ៏ធំរបស់ទីក្រុង Accra គ្រាដែលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រដែលផ្ទុះកុបកម្ម។
ខែកុម្ភៈ ឆ្នាំ២០០៤៖ ការរត់ជាន់គ្នា បានសម្លាប់អ្នកធ្វើធម្មយាត្រាមូស្លីមចំនួន២៥១ នាក់នៅ ប្រទេសអារ៉ាប៊ីសាអូឌីតជិតស្ពាន Jamarat។
ខែមករា ឆ្នាំ២០០៥៖ អ្នកធ្វើធម្មយាត្រាហិណ្ឌូ ២៦៥នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នានៅជិតប្រាសាទដាច់ស្រយាលមួយក្នុងរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌា។
ខែសីហា ឆ្នាំ២០០៥៖ មនុស្សចំនួន ១០០៥នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ ពេលដែលអ្នកកាន់និកាយស៊ីអ៊ីត រត់ជាន់គ្នាពីលើស្ពានឆ្លងទន្លេ Tigris ក្នុងទីក្រុង បាកដាដ ដោយសារភ័យស្លន់ស្លោបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងហ្វូងមនុស្ស។
ខែមករា ឆ្នាំ២០០៦៖ អ្នកធ្វើធម្មយាត្រាមូស្លីម ៣៦២នាក់ បានរត់ជាន់គ្នាស្លាប់នៅច្រកចូលខាងកើតនៃស្ពាន Jamarat ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ខែសីហា ឆ្នាំ២០០៨៖ ពាក្យចចាមអារ៉ាមអំពីការរអិលបាក់ដី បានបង្កឲ្យមានការរត់ជាន់គ្នានៅប្រាសាទ Naina Devi ក្នុងរដ្ឋ Himachal Pradesh នៃប្រទេសឥណ្ឌា។ មនុស្សយ៉ាងតិច១៤៥នាក់បានស្លាប់ និងជាង១០០នាក់រងរបួស។
ខែកញ្ញា ឆ្នាំ២០០៨៖ នៅប្រទេសឥណ្ឌា មនុស្សចំនួន១៤៧នាក់បានស្លាប់ ក្នុងការរត់ជាន់គ្នានៅប្រាសាទ Chamunda ជិតទីក្រុងប្រវត្តិសាស្ត្រភាគខាងលិច Jodhpur។
ខែវិច្ឆិកា ឆ្នាំ២០១០៖ ការរត់ជាន់គ្នាលើស្ពានកោះពេជ្រ ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានសម្លាប់មនុស្សយ៉ាងតិច៣៥០នាក់ នៅថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក។ តួលេខនេះគឺចុះផ្សាយដោយគេហទំព័រ Daily Mail។
ខែតុលា ឆ្នាំ២០១៣៖ អ្នកកាន់សាសនាដែលឆ្លងកាត់ស្ពានបេតុងដ៏វែងឆ្ពោះទៅកាន់ប្រាសាទមួយក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេសឥណ្ឌា មានការភ័យស្លន់ស្លោនៅពេលផ្នែកនៃស្ពានបានបាក់ ដោយបង្កឲ្យមានការរត់ជាន់គ្នា សម្លាប់មនុស្សចំនួន១១៥នាក់។
ខែកញ្ញា ឆ្នាំ២០១៥៖ អ្នកធ្វើធម្មយាត្រាមូស្លីម៧១៧នាក់បានស្លាប់ និង ៨៦៣នាក់រងរបួស ក្នុងការរត់ជាន់គ្នា នៅឯធម្មយាត្រា Haj ប្រទេសអារ៉ាប៊ីសាអូឌីត។
ខែតុលា ឆ្នាំ២០២២៖ ការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ក្នុងប្រទេសឥណ្ឌូណេស៊ី បានឆក់យកជីវិតមនុស្សយ៉ាងតិច ១២៥នាក់ និងរបួសជាង៣២០នាក់ បន្ទាប់ពីប៉ូលិស ព្យាយាមបង្ក្រាបអំពើហិង្សានៅលើទីលាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ