KPT+
គន្លឹះ១០ចំណុច ក្នុងការថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យបានគង់វង្ស
ស្នេហា គឺជារឿងដែលមនុស្សម្នាក់ៗត្រូវមានចៀសមិនផុតឡើយ គ្រាន់តែទម្រង់របស់ស្នេហានីមួយៗមិនដូចគ្នាប៉ុណ្ណោះ។ មនុស្សមួយចំនួនបានជួបស្នេហាពិត និងសមប្រកប ធ្វើឲ្យជីវិតគូរបស់ពួកគេមានភាពរស់រវើក ស្រឡាញ់គ្នាដល់ចាស់កោងខ្នង។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន បែរជាជួបតែស្នេហាបែកបាក់ នៅមិនចុះសម្រុងគ្នា ទោះបីព្យាយាមបើកចិត្តទទួលយកអ្នកថ្មីជាបន្តបន្ទាប់ ក៏នៅតែបរាជ័យ។

តើកត្តាទាំងនេះ បណ្តាលមកពីមូលហេតុអ្វី? តើមនុស្សគ្រប់រូបគួរតែធ្វើបែបណា ទើបឲ្យជីវិតស្នេហារបស់ពួកគេទទួលបានភាពជោគជ័យ និងរស់នៅចុះសម្រុងគ្នាល្អ? ខាងក្រោមនេះ គឺជាគន្លឹះ ១០ចំណុច ដើម្បីអ្នក និងគូស្នេហ៍របស់អ្នកសម្របខ្លួនជាមួយគ្នាបានល្អ៖
១.ត្រូវស្មោះត្រង់នឹងដៃគូ
ការកំណត់ខ្លួនឯងឲ្យមានភាពស្មោះត្រង់ចំពោះដៃគូ គឺជារឿងដំបូងបំផុតដែលអ្នកត្រូវតែគិតមុននឹងចាប់ផ្តើមមានស្នេហា។ អ្នកត្រូវប្រាកដខ្លួនឯងឲ្យច្បាស់សិនថា អ្នកនឹងមិនប្រែចិត្តមានអ្នកថ្មី ឬទាក់ទងមនុស្ស២នាក់ក្នុងពេលតែមួយ ប្រសិនជាអ្នកមិនចង់បាត់បង់គូស្នេហ៍របស់ខ្លួន ឬមិនចង់ស្តាយក្រោយនឹងទង្វើរបស់ខ្លួន។
២.ធ្វើជាអ្នកស្តាប់ ពិភាក្សា និងចែករំលែក

ពាក្យថា “គូស្នេហ៍” មិនមែនពោលតែពាក្យស្រឡាញ់មួយម៉ាត់ឡើយ ត្រូវមានទង្វើ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកផងដែរ។ គូស្នេហ៍គ្រប់រូប គួរយកបញ្ហាដែលខ្លួនជួបប្រទះ រួចគិតថា ចែករំលែកឲ្យគ្នាបាន មកចែករំលែក ពិភាក្សាគ្នាទៅវិញទៅមក ដោយការយកចិត្តទុកដាក់ ដើម្បីស្វែងរកដំណោះស្រាយមួយប្រកបដោយប្រសិទ្ធភាព។ ការធ្វើបែបនេះ នឹងធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍ថាកក់ក្តៅ មានស្មាផ្អែកនៅពេលដែលគេជួបបញ្ហា។
៣.កុំរករឿងនៅពេលដែលដៃគូចំណាយពេលជាមួយមិត្តភក្តិ ឬក្រុមគ្រួសាររបស់ពួកគេ

នៅពេលដែលគូស្នេហ៍របស់អ្នកប្រាប់ថា គេនឹងទៅទទួលទានអាហារពេលល្ងាច ឬដើរលេងជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គេ ចូរអ្នកកុំខឹងសម្បារ ឬរករឿងគេ។ អ្នកត្រូវដឹងថា ស្នេហាមិនមែនជាការបិទសិទ្ធិ អ្នកត្រូវបើកចិត្តឲ្យទូលាយឲ្យគេទៅដោយសប្បាយចិត្ត កុំហួងហែងពេក កុំបិទសិទ្ធិខ្លាំងរហូតដល់គេមានអារម្មណ៍ថា មានសម្ពោធ និងគ្មានសេរីភាពពេលនៅជាមួយអ្នកឲ្យសោះ។
៤.កុំយករឿងអតីតកាលមកលាយជាមួយបច្ចុប្បន្នភាព

ធម្មតាទេគូស្នេហ៍មិនដែលផ្អែមល្ហែមរហូតឡើយ តែងមានភាពល្វីងជូរចត់ខ្លះ ដូចជា ការអន់ចិត្ត ប្រច័ណ្ឌ និងឈ្លោះប្រកែកគ្នាជាដើម។ រឿងដែលសំខាន់ គឺស្រឡាញ់អ្នកនៅក្នុងបច្ចុប្បន្នភាព។ សូមកុំយកអតីតកាលមកពាក់ព័ន្ធជាមួយឲ្យសោះ អាចបណ្តាលឲ្យអ្នកម្ខាងទៀតមិនសប្បាយចិត្តជាមួយអ្វីដែលយើងកំពុងតែធ្វើ។ អ្នកមិនត្រូវរំលឹកពីអ្នកចាស់ ឬ សរសើរសង្សារចាស់ពីចំណុចដែលសង្សារថ្មីអ្នកមិនដូចគេទេ។
៥.រៀនលើកលែងទោស និងបំភ្លេច
កំហុសបន្តិចបន្តួចដែលកើតមានចេញពីកំហុសអចេតនា សូមកុំធ្វើការស្តីបន្ទោស ឬទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ប៉ុន្តែ ត្រូវចេះអត់ឱន និងលើកលែងទោសឲ្យគ្នា។ មួយវិញទៀត ក៏ត្រូវបំភ្លេចកំហុសនោះចោលដូចគ្នា កុំព្យាយាមជីកកកាយរឿងដែលកន្លងហួសទៅហើយនោះ ឡើងមកវិញអី។
៦.ជឿជាក់គ្នាទៅវិញទៅមក

ចូរអ្នកកុំព្យាយាមគិតតែពីចំណុចអាក្រក់ៗរបស់គេ និងមិនទុកចិត្តដៃគូរបស់ខ្លួន។ អ្នកមិនត្រូវសង្ស័យលើដៃគូរបស់ខ្លួនថាក្បត់ចិត្តគ្រប់ពេលឡើយ ប្រសិនជាអ្នកនៅតែបន្តធ្វើបែបនេះ បន្តទាមទារពិនិត្យទូរស័ព្ទរបស់គេជារឿយៗ នឹងធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរ ចុះខ្យោយបន្តិចម្តងៗ។ ភាគីទាំងពី កុំព្យាយាមប្រច័ណ្ឌដោយគ្មានហេតុផល ទង្វើទាំងអស់នេះ អាចបណ្តាលឲ្យអស់ចិត្តចំពោះគ្នាជារឿយៗ។
៧.និយាយពាក្យថា សុំទោស
ប្រសិនជានរណាម្នាក់បានធ្វើខុសលើបញ្ហាអ្វីមួយ អ្នកត្រូវហ៊ាននិយាយនូវពាក្យសុំទោសចេញមក កុំគិតថា ជាពាក្យដែលបង្ហាញពីភាពទន់ជ្រាយ ឬអន់ តែ គឺជាពាក្យដែលបង្ហាញពីទំនួលខុសត្រូវ និងការគោរពទៅវិញទេ។ ក្រោយពីសុំទោស អ្នកក៏ត្រូវបង្ហាញដោយទង្វើឲ្យឃើញថា អ្នកពិតជាកែប្រែចំណុចមិនល្អនោះចោល ដោយការកសាងគុណសម្បត្តិឡើងវិញ។
៨.ទទួលយកពីចំណុចមិនល្អរបស់ដៃគូ
ចំណុចល្អៗ អ្នកច្បាស់ជាទទួលយកបានហើយ ចុះចំណុចមិនល្អវិញ តើអ្នកគួរធ្វើយ៉ាងណាចំពោះចំណុចមិនល្អរបស់អ្នកម្ខាងទៀត? អ្នកត្រូវចាំថា ស្នេហាមិនមែនល្អឥតខ្ចោះទេ ហើយក៏គ្មាននរណាម្នាក់គ្មានចំណុចអាក្រក់ដែរ។ គ្រប់គ្នាតែងមានចំណុចល្អ និងមិនល្អរៀងៗខ្លួន អ្វីដែលសំខាន់ គឺអ្នកព្រមទទួលយកចំណុចមិនល្អរបស់គេបាន ឬអត់? កុំព្យាយាមឲ្យគេផ្លាស់ប្តូរដោយសារតែយើងម្នាក់ តែអាចថយម្នាក់មួយជំហាន ដើម្បីទទួលយកគ្នាទៅវិញទៅមក និងសម្របគ្នា ឈានដល់ការរស់នៅដោយចុះសម្រុងជាមួយគ្នា។
៩.ឲ្យគូស្នេហ៍សាកល្បងពីអ្វីដែលគេចង់ធ្វើ

អ្នកគួរគោរពតាមការសម្រេចចិត្តរបស់គូស្នេហ៍របស់អ្នក តាមរយៈគាំទ្រការសម្រេចចិត្តរបស់គេ ប្រសិនជាគេចង់ធ្វើអ្វីមួយនោះ។ អ្នកត្រូវលើកទឹកចិត្ត ផ្តល់យោបល់ល្អៗ និងឧស្សាហ៍សួរនាំពីស្ថានភាព និងការរីកចម្រើនមួយនោះ។ ប្រសិនជាការសាកល្បងធ្វើអ្វីមួយបានជោគជ័យ អ្នកនឹងមានសុភមង្គលជាមួយគ្នា តែបើបរាជ័យអ្នកក៏មិនត្រូវលែងដៃនរណាម្នាក់ចោលឡើយ ត្រូវជួយគ្នាស្វែងរកដំណោះស្រាយមួយដែលល្អ។
១០.កុំបោះបង់គ្នាក្នុងគ្រាលំបាក
ស្រឡាញ់គ្នាមករាប់ឆ្នាំ តស៊ូជាមួយគ្នា ក៏ច្រើនណាស់មកហើយ តែអ្នកកុំភ្លេចថា នរណាឈរជាមួយអ្នកក្នុងគ្រាលំបាក? នរណានៅក្បែរអ្នក ជួយដោះស្រាយបញ្ហាជាមួយអ្នកនៅពេលអ្នកដួល គ្មានទីពឹង? ចូរអ្នកចាំថា មនុស្សម្នាក់ដែលខំលះបង់ ដើម្បីអ្នក អ្នកក៏មិនត្រូវបោះបង់គេចោលដោយសារហេតុផលបន្តិចបន្តួចឡើយ។
យ៉ាងណាមិញ ប្រសិនជាអ្នកចង់បាននរណាម្នាក់ដែលស្រឡាញ់អ្នកពិតប្រាកដ អាចតស៊ូជាមួយគ្នាទៅថ្ងៃមុខបាន ទោះមានឧបសគ្គអ្វីក៏ដោយនោះ សូមអ្នកកុំគិតពីសម្រស់ លុយកាក់ តែត្រូវមើលពីចរិតលក្ខណៈ ចិត្តគំនិតរបស់បុគ្គលនោះ ទើបជារឿងត្រឹមត្រូវ។ ទ្រព្យសម្បត្តិ សម្រស់ គង់មានថ្ងៃណាមួយបាត់បង់ជាក់ជាមិនខាន ដូច្នេះ ចូរអ្នកគិតគូរឲ្យបានល្អិតល្អន់ មានទំនួលខុសត្រូវ និងស្មោះត្រង់ចំពោះស្នេហារបស់អ្នក៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?