KPT+
ទីតាំងទេសចរណ៍ ៥ កន្លែង នៃខេត្តកោះកុង មានទេសភាពស្រស់ស្អាតទាក់ទាញទេសចរឥតដាច់
កោះកុង ជាខេត្តមួយដែលនៅជាប់តំបន់ឆ្នេរសមុទ្រ និងជាខេត្តសម្បូរកោះ ក៏ដូចជាកន្លែងទេសចរណ៍នានា ដែលសុទ្ធតែមានភាពទាក់ទាញគួរឱ្យចង់ទស្សនា។ ទន្ទឹមនឹងកន្លែងដ៏ច្រើនសម្បូរបែបនេះ ខេត្តកោះកុង មាន ៥កន្លែង ជាគោលដៅសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
១. កោះតាតៃ

រមណីយដ្ឋាន តាតៃ មានទីតាំងស្ថិតនៅភូមិតាតៃ ឃុំតាតៃ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង។ ទេសចរដែលទៅលេងកម្សាន្ត អាចទទួលបានភាពអំណោយទានពីធម្មជាតិ រុក្ខជាតិ សត្វព្រៃទស្សនាពីតំបន់ទឹកធ្លាក់ដ៏ស្រស់ស្អាត នៃធម្មជាតិពណ៌បៃតង លាយឡំជាមួយនឹងសម្លេងសត្វយំ ផ្តល់នូវភាពមនោរម្យដល់ដំណើរកម្សាន្តនៅទីនោះ ធ្វើឱ្យតំបន់នេះសម្បូរទៅដោយភ្ញៀវទេសចរទៅទស្សនាឥតដាច់។
២. កោះស្តេច

រមណីយដ្ឋានកោះស្តេច មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ជាកន្លែងគួរជាទីចាប់អារម្មណ៍របស់អ្នកទេសចរ។ អំឡុងពេល ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត អាចជួលទូកជិះស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ ព្រមទាំងមានទូកយន្តសម្រាប់ដឹកអ្នកទេសចរជាតិ និង អន្តរជាតិ ពីកោះស្ដេចទៅទស្សនាតំបន់កោះនានា ឋិតនៅប្រជុំកោះក្បែរៗនោះទៀតផង។ មួយវិញទៀត នៅរមណីយដ្ឋាន កោះស្ដេច ភ្ញៀវទេសចរ នៅពេលល្ងាចអាចមើលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាត ដែលជាទីកម្សាន្ត អាចបន្ធូរអារម្មណ៍ ឬចង់ទទួលបានអារម្មណ៍បែបធម្មជាតិ។
៣. ព្រៃកោងកាង

ព្រៃកោងកាង ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ មានទីតាំងស្ថិតនៅឃុំពាមក្រសាប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ តាមរយៈព្រៃកោងកាង អាចទាញយកទេសចរទៅលេងទីនោះបានយ៉ាងច្រើនកុះករ ដោយអាចឱ្យអ្នកលេងកម្សាន្តទទួលបាននៅទស្សនីយភាពដូចជា ព្រៃលិចទឹកប្រៃដែលជាសក្ដានុពលទេសចរណ៍ដ៏សំខាន់មួយ ដោយសារនៅទីនោះជាជម្រកសត្វក្នុងទឹក សត្វស្លាប និងជាប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះជាច្រើនប្រភេទ។ ម្យ៉ាងវិញទៀតនៅទីនោះអាចឱ្យភ្ញៀវទេសចរ គយគន់ទេសភាពព្រៃកោងកាងពណ៌ បៃតងខ្ចី ទស្សនាជីវៈចម្រុះ ជាច្រើនប្រភេទ ដែលរស់នៅក្នុងព្រៃកោងកាង ហើយអាចស្រូបយកខ្យល់ជំនោរសមុទ្របរិសុទ្ធ។
៤. ឆ្នេរនេសាទ

ឆ្នេរនេសាទ ជាកន្លែងទេសចរណ៍ដែលមានទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុស ក្រោមម្លប់ដើមដូងត្រជាក់ ព្រមទាំងជាទីកន្លែងមួយអាចស្រូបយកខ្យល់អាកាស មុជទឹកលេងកម្សាន្តយ៉ាងរីករាយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ឆ្នេរនេសាទក៏សម្បូរដោយដើមដូងខ្ពស់ៗ រំលេចឱ្យឃើញនូវទេសភាពដ៏ស្រស់ត្រកាល ជាពិសេសនៅពេលព្រះអាទិត្យរៀបលិច ដែលធ្វើឱ្យសម្រស់ឆ្នេរកាន់តែមានភាពទាក់ទាញខ្លាំង។ លើសពីនេះទៅទៀត ភ្ញៀវទេសចរក៏អាចកុម្ម៉ង់ម្ហូបអាហារ ស្នាក់នៅផ្ទះលំហែកាយសម្រាប់ភ្ញៀវ ដែលធានាបាននូវសុខសុវត្ថិភាពថែមទៀតផង។
៥. ខ្នងផ្សារ

ខ្នងផ្សារ ជាកន្លែងទេសចរណ៍ធម្មជាតិមួយប្រសព្វមុំ បីភ្ជាប់ខេត្ត៣ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ភាគនិរតី នៃ កម្ពុជា។ នៅខ្នងផ្សារ ជាតំបន់មួយដែលសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ វាលស្មៅ ហើយក៏ជាជម្រកសត្វព្រៃជាច្រើនប្រភេទនៅទីនោះ។ ភ្ញៀវទេសចរអាចចំណាយពេលពី ៥ ទៅ ៧ម៉ោង តាមល្បឿននៃការធ្វើដំណើរដោយថ្មើរជើង។ ភ្ញៀវដែលបានទៅដល់ខ្នងផ្សារតែង សរសើរ ឬឱ្យឈ្មោះថា “ឋានសួគ៌ធម្មជាតិ” ព្រោះ ទេសភាពនៅទីនោះស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ពេលទៅដល់កំពូលភ្នំ អាចមើលឃើញពីទេសភាពជុំវិញភ្នំកាន់តែមានភាពស្រស់ស្អាត ខៀវស្រងាត់ ខ្យល់បកប៉ះកាយ សម្លឹងមើលទៅឆ្ងាយបន្តិច ពពកហោះកាត់ព្រៃយ៉ាងក្រាស់ ជារសជាតិថ្មីមួយ៕
អត្ថបទ៖ ថារី

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?