KPT+
ទិសដៅទេសចរណ៍ស្រស់ស្រាយ ៨ កន្លែង ក្នុងទីក្រុងតូក្យូ
ប្រទេសជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលមនុស្សប៉ងចង់ទៅហោចណាស់មួយដងក្នុងមួយជីវិត។ ជប៉ុនល្បីល្បាញណាស់អំពីសីលធម៌ បច្ចេកវិទ្យា និងគុណភាពទំនិញ។ ដូច្នេះបើអ្នកមានឱកាសទៅលេង សូមកុំភ្លេចទីកន្លែងទាំង ៨ នេះឲ្យសោះ៖
១. ប្រាសាទ Sensoji
ប្រាសាទ Sensoji គឺជាគោលដៅដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរ។ ក្រៅពីច្រកទ្វារ Kaminarimon ទីនោះមានផ្លូវដើរទិញវត្ថុអនុស្សាវរីយ៍ (Nakamise Dori) ដែលនាំអ្នកទស្សនាទៅដល់ភាពស្មុគស្មាញនៃរចនាសម្ព័ន្ធសាសនាដ៏គួរឱ្យចាប់អារម្មណ៍។

២. កន្លែងទីសក្ការបូជា Meiji Jingu
Meiji Jingu ស្ថិតនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់មួយ មិនឆ្ងាយប៉ុន្មានពីស្ថានីយ៍ JR Harajuku ទេ ។ ទីសក្ការៈបូជានេះសាងសង់ឡើងដើម្បីរំលឹកគុណូបការៈរបស់ព្រះចៅអធិរាជ Meiji និងព្រះចៅអធិរាជ Shoken ។

៣. សួន Hamarikyu
សួន Hamarikyu គឺជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែកាយ និងដើម្បីឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តនៃទីក្រុងតូក្យូកាលគេហៅថា Edo នៅឡើយ ។ ស្តេចសក្តិភូមិផ្សេងៗគ្នាបានប្រើប្រាស់កន្លែងនេះសម្រាប់គោលបំណងផ្សេងៗ រាប់ចាប់ពីការសូត្រ និងការដាំដុះស្រូវ រហូតដល់ការហ្វឹកហ្វឺនយោធា។

៤. សារមន្ទីរ ស្ថាបត្យកម្មបើកចំហេ Edo-Tokyo
អ្នកគួរចំណាយពេលពេញមួយថ្ងៃចេញពីទីក្រុង ដើម្បីមកទស្សនាសារមន្ទីរនៃអគារប្រវត្តិសាស្ត្រខាងក្រោមនេះ។ វាស្ថិតនៅក្នុងឧទ្យានដ៏ស្រស់ស្អាតមួយនៅជាយក្រុងភាគខាងលិចនៃទីក្រុងតូក្យូ។

៥. ប៉មលើអាកាសតូក្យូ
នៅថ្ងៃស្រឡះ ជាថ្ងៃដែលអ្នកគួរឡើងប៉មនោះមើលទេសភាពទីក្រុងដ៏ធំរបស់តូក្យូឲ្យកាន់តែច្បាស់ ប៉ុន្តែវាមិនត្រូវបានណែនាំឲ្យអ្នកខ្សោយបេះដូងឡើងទេគឺសម្រាប់តែអ្នកចូលចិត្តការរំភើបតែប៉ុណ្ណោះ។

៦. Jiyugaoka
Jiyugaoka គឺជាសង្កាត់មួយពោរពេញដោយ ហាងលក់ទំនិញ របៀបរស់នៅ ភោជនីយដ្ឋានដ៏ទាក់ទាញនិងទាន់សម័យ។ អ្នកនឹងទទួលបានអារម្មណ៍នៃជីវិតរស់នៅប្រចាំថ្ងៃដ៏ទំនើបក្នុងទីក្រុងតូក្យូ។

៧. Shinbashi
មកទីនេះដើម្បីស្វែងយល់ពីរបៀបដែលជនជាតិជប៉ុន កាត់ស្ត្រេស បន្ទាប់ពីការងាររវល់ពេញមួយថ្ងៃ វាក៏ជាកន្លែងល្អបំផុតសម្រាប់អ្នកបន្ទាប់ពីដើរលេងពេញមួយថ្ងៃដូចគ្នា។

៨. កន្លែងសម្រាប់អ្នកចូលចិត្ត Anime
Ikebukuro, Nakano និង Akihabara សុទ្ធតែជាកន្លែងដែលអ្នកស្រលាញ់ animeត្រូវតែទៅឲ្យបានម្ដងក្នុងមួយឆាកជីវិត នៅទីនោះសម្បូរទៅដោយហាងលក់វត្ថុអនុស្សាវរីយ៍ទាក់ទងនឹងតុក្កតា ទាក់ទាញដោយផ្លាកតុក្កតាធំៗតែម្ដង៕

ប្រែសម្រួលដោយ៖ វារី
ចុចអាន៖អាហារ ៥ មុខ ជនជាតិជប៉ុនជឿថា ធ្វើឲ្យការចងចាំកាន់តែប្រសើរឡើង

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?