ព័ត៌មានជាតិ
៥ចំណុច ដែលអ្នកមិនគួរបោះបង់ខ្លួនឯងពេលកំពុងមានស្នេហា
ស្នេហា អាចធ្វើឲ្យមនុស្សងប់ងល់ខ្លាំងរហូតធ្វើឲ្យគេភ្លេចពីរបៀបរស់នៅដោយខ្លួនឯង និងបាត់បង់ភាពជាខ្លួនឯងតទៅទៀត ដោយសារតែលះបង់ធំធេងពេកសម្រាប់ស្នេហាមួយ រហូតអាចបង្កឲ្យមានជាការស្តាយក្រោយកើតឡើង ព្រោះស្នេហាមិនអាចស្ថិតស្ថេរបានរហូតនោះទេ។

តើកំឡុងពេលមានស្នេហា គួរធ្វើបែបណា ដើម្បីកុំខ្លួនឯងឈឺចាប់ និងត្រូវបានគ្រប់គ្រងពីដៃគូម្ខាងទៀត?
១.សិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង

ចូរអ្នកកំុបោះបង់ពីគំនិត និងសេរីភាពនៃការជ្រើសរើសរបស់អ្នក ដើម្បីផ្គាប់ចិត្តអ្នកដទៃឲ្យគេសប្បាយចិត្ត ទាំងដែលមិនមែនជាសេចក្តីសុខរបស់ខ្លួនឯង។ តើអ្នកមិនគិតថា នេះជាការលះបង់ធំធេងពេកទេឬ? អ្នកត្រូវប្រយ័ត្នចំពោះដៃគូណាដែលព្យាយាមគ្រប់គ្រងអ្នក ដូចជា ហាមមិនឲ្យស្លៀកសំលៀកបំពាក់បែបនេះ បែបនោះ រិះគន់ពីថ្វីដៃធ្វើម្ហូប ឬ ហាមមិនឲ្យអ្នករាប់អានអ្នកនេះ អ្នកនោះ តើអ្នកចង់បានស្នេហាបែបនេះទេ? អ្នកមានសិទ្ធិសម្រេចចិត្តធ្វើអ្វីមួយដោយខ្លួនឯង ជ្រើសរើសគូស្នេហ៍ណាដែលសមជាមួយអ្នក។
២.រស់ជាខ្លួនឯង

ទោះមានស្នេហាយ៉ាងណា អ្នកមិនត្រូវព្យាយាមផ្លាស់ប្តូរខ្លួនឯង ដើម្បីស្នេហាឡើយ។ ប្រសិនជាគេស្រឡាញ់អ្នពិតប្រាកដ គេនឹងទទួលយកចរិតពិតរបស់អ្នកដោយមិនបាច់កែប្រែអ្វីឡើយ។ ការព្យាយាមផ្លាស់ប្តូរខ្លួនឯង នឹងធ្វើឲ្យបាត់បង់ខ្លួនឯងក្នុងដំណាក់កាលមួយនេះ អញ្ចឹងហើយ អ្នកត្រូវរស់ជាខ្លួនអ្នកពិតប្រាកដ។
៣.កុំបោះបង់ក្តីស្រម៉ៃ និងគោលដៅរបស់អ្នក

កុំបោះបង់ក្តីស្រម៉ៃរបស់ខ្លួន ដើម្បីទំនាក់ទំនងស្នេហា។ បើបុគ្គលនោះដឹងពីគោលបំណង និងក្តីស្រម៉ៃអ្នក ប៉ុន្តែគេហាមឃាត់ ឬ មិនចង់ឲ្យអ្នកដើរតាមក្តីស្រម៉ៃរបស់អ្នក មានន័យថា គេមិនចង់ឲ្យអ្នកពូកែ មានភាពលូតលាស់ជាងគេទេ គេចង់គ្រប់គ្រង និងត្រួតត្រាអ្នកហើយ។ តើអ្នកចង់បានស្នេហាដែលមិនចង់ឲ្យគូស្នេហ៍មានភាពរីកចម្រើនទេ? អ្នកត្រូវដើរតាមក្តីស្រម៉ៃរបស់ខ្លួនជានិច្ច មិនត្រូវបោះបង់វាឡើយ។
៤.កុំបោះបង់មិត្ត ដើម្បីស្នេហា

មិត្តល្អពិបាករកណាស់ អ្នកមិនត្រូវបោះបង់មិត្តដែលស្គាល់គ្នា យល់ចិត្តយល់ថ្លើមគ្នារាប់ឆ្នាំ ដើម្បីតែស្នេហាឡើយ។ ទំនាក់ទំនងស្នេហា អាចមិនស្ថិតស្ថេរដូចមិត្តភាពទេ ដូច្នេះ អ្នកត្រូវថែរក្សាមិត្តភាពឲ្យបានល្អ មិនថា អ្នករវល់ជាមួយគូស្នេហ៍យ៉ាងណា កុំភ្លេចចំណាយពេលជាមួយមិត្តរបស់អ្នកផង។ មានតែមិត្តល្អប៉ុណ្ណោះ ដែលអាចជួយអ្នកពេលជួបបញ្ហា និងក្បែរអ្នកពេលមានទុក្ខលំបាក។ កុំស្រឡាញ់នរណាដែលព្យាយាមបំបែកអ្នកចេញពីមិត្តល្អរបស់អ្នក។
៥.ស្វែងរកសុមង្គលរបស់អ្នក

ហេតុអ្វីបានជាអ្នកទ្រាំស្រឡាញ់មនុស្សដែលមិនអាចផ្តល់សេចក្តីសុខឲ្យអ្នកបាន? នេះក៏ព្រោះតែអ្នកមិនហ៊ានប្រឈមនឹងការពិត ចិត្តអ្នកមិនមានភាពក្លាហាននឹងនៅម្នាក់ឯង ព្រោះអ្នកខ្លាចឯកាពេលគ្មានបុគ្គលនោះ។ អ្នកមិនគួរបន្តឲ្យទំនាក់ទំនងបែបមិនច្បាស់លាស់កើតមានទៀតទេ ធ្វើបែបនេះមានតែអ្នកខាតពេលវេលាទទេៗប៉ុណ្ណោះ។ អ្នកគួរបោះបង់ស្នេហាណាដែលមិនផ្តល់សុភបង្គលដល់អ្នក រួចស្វែងរកសុភមង្គលដោយខ្លួនឯងទើបជារឿងត្រឹមត្រូវ។
គួរបញ្ជាក់ថា ការស្រឡាញ់ខ្លួនឯងពេលមានទំនាក់ទំនងស្នេហា អាចធ្វើឲ្យអ្នករឹងមាំនៅពេលដែលគ្មានគេ ព្រមទាំងអាចស្វែងយល់ពីខ្លួនឯងកាន់តែច្បាស់ថា តើប្រភេទស្នេហាបែបណាដែលអ្នកចង់បាន និងមានសុភមង្គល ព្រោះស្នេហាដែលលះបង់ភាពជាខ្លួនឯង ស្រឡាញ់គេខ្លាំងជាងខ្លួនឯង មិនមែនជាស្នេហាដែលមានសេចក្តីសុខសម្រាប់អ្នកឡើយ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ