Connect with us

KPT+

វិធីងាយៗ ៥ យ៉ាង ថែទាំស្បែកក្លៀក ឲ្យស្អាតដូចតារា

បានផុស

នៅ

ការបែកញើសជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែជាបញ្ហាចំពោះទំនុកចិត្តនិងសកម្មភាពប្រចាំថ្ងៃដោយសារតែស្នាមញើសប្រតាក ជាពិសេសក្លិនមិនល្អដូចខ្ទឹមបារាំង។ ដូចនេះទើប “កម្ពុជាថ្មី” ណែនាំប្រិយមិត្តអ្នកអានមកដឹងពីវិធីងាយៗ៥យ៉ាងក្នុងការថែទាំស្បែកក្លៀកយ៉ាងមានប្រសិទ្ធិភាព៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. សម្អាតជាប្រចាំ

ក្លៀកជាផ្នែកសំខាន់មួយនៅលើរាងកាយរបស់មនុស្ស គេចាត់ទុកវាជាតំបន់សំខាន់ងាយនឹងបែកញើស បង្កបាក់តេរីអាក្រក់ៗ។ គ្រូពេទ្យ Zalka ណែនាំឲ្យយើងគ្រប់គ្នាសម្អាតក្លៀកតែម្ដងគត់ក្នុងមួយថ្ងៃគឺនៅពេលល្ងាច លើកលែងតែអ្នកជាអ្នកកីឡាឬធ្វើការអ្វីមួយដែលបែកញើសខ្លាំងដល់ថ្នាក់តម្រូវឲ្យសម្អាតពីរបីដង។

២. ជម្រុះកោសិកាចាស់ៗឲ្យបានទៀងទាត់

ដូចស្បែកមុខនិងស្បែកខ្លួនដែរ ក្លៀកមានខ្លាញ់មានបាក់តេរីប្រមូលផ្ដុំបណ្ដាលឲ្យស្ទះរន្ធរោមបង្កជាកន្ទួលរមាស់ ឬរលាកគល់រោម ដូច្នេះគ្រូពេទ្យ Zalka គាត់ណែនាំឲ្យយើងប្រើប្រាស់ទឹកជូតអាស៊ីត Glycolic ៥ភាគរយ ដើម្បីជម្រុះកោសិកាងាប់ៗចេញ។

៣. កោររោមថ្នមៗ

ហាមដាច់ខាតកោរឆៅដោយមិនប្រើគ្រីមឬជែលកោរ មុននឹងកោរអ្នកគួរប្រើឡេផ្ដល់សំណើមមុនមួយយប់ផងទើបថ្ងៃបន្ទាប់ស្បែកក្លៀកទន់ងាយកោរ។

៤. ផ្ដល់សំណើមជាប្រចាំ

ស្បែកខ្លួនយើងសុទ្ធតែត្រូវការផ្ដល់សំណើមគ្រប់កន្លែងសូម្បីតែក្លៀកក៏ដោយ សូមបញ្ជាក់ដែរថាអ្នកមិនគួរជ្រើសរើសឡេក្លៀកគ្មានប្រភពច្បាស់លាស់ទេ វាអាចធ្វើឲ្យក្លៀកអ្នកបែកសង្វារ រលាកនិងបង្កក្លិនអាក្រក់ណាស់។ 

៥. រើសផលិតផលបំបាត់ក្លិនឲ្យត្រឹមត្រូវ

ចូរជ្រើសរើសផលិតផលលុញក្លៀកដោយប្រុងប្រយ័ត្ន ជៀសវាងផលិតផលមានក្លិនខ្លាំង មានជាតិអាល់កុល ប៉ារ៉ាបែន ស៊ុលហ្វាត និងពណ៌ ងាកមកប្រើប្រាស់ផលិតផលសាមញ្ញគ្មានពណ៌ គ្មានក្លិន វាប្រសើរនិងមានសុវត្ថិភាពជាង៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖តិចនិក ៥ យ៉ាង ជួយឲ្យស្បែករលោងដូចនារី កូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម