KPT+
មកដឹងឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ប្រទេសមហាអំណាចទាំង៣ មួយណាខ្លាំងជាង?
កាលពីដើមខែតុលា ក្រសួងការបរទេសរុស្ស៊ីបានគូសបញ្ជាក់ថា ទីក្រុងមូស្គូមិនគំរាមកំហែងអ្នកណាម្នាក់ដោយអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែគឺមហាអំណាចលោកខាងលិចឯណោះទេ ដែលប្រើវោហាសាស្ត្រនុយក្លេអ៊ែរ ដោយព្យាយាមធ្វើយ៉ាងណា ឲ្យមើលទៅដូចជារុស្ស៊ីកំពុងរៀបចំការវាយប្រហារដោយប្រើអាវុធប្រល័យលោក អ៊ីចឹង។
ឯកសារពិនិត្យឡើងវិញនូវឥរិយាបថនុយក្លេអ៊ែរថ្មី (NPR) របស់សហរដ្ឋអាមេរិក ដែលចេញផ្សាយដោយមន្ទីរបញ្ចកោណ និងបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេស (NDS) គឺផ្តល់អាទិភាពដល់ការធ្វើទំនើបកម្មនៃឃ្លាំងអាវុធនុយក្លេអ៊ែរបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ដោយដាក់បញ្ចូលរុស្ស៊ី និងចិន ជាសត្រូវសក្តានុពលដ៏សំខាន់។
ខាងក្រោមនេះគឺជាការបង្ហាញជូនខ្លីៗ អំពីកងកម្លាំងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូ ប៉េកាំង និងវ៉ាស៊ីនតោន៖
រុស្ស៊ី
NPR អះអាងថា រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបរហូតដល់ទៅ ២០០០គ្រាប់ ហើយកំពុងស្វែងរកប្រព័ន្ធដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីៗជាច្រើនទៀត ដើម្បីទប់ទល់ជាមួយអាមេរិក ឬសម្ព័ន្ធមិត្ត និងដៃគូដែលមានហានិភ័យ។
ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះមិនរាប់បញ្ចូលទាំងក្បាលគ្រាប់ ដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងកាត់បន្ថយអាវុធយុទ្ធសាស្រ្ត New START នោះទេ។
តួលេខនេះគឺស្របតាមការប៉ាន់ប្រមាណពីមុនរបស់មន្ទីរបញ្ចកោណ ដែលថា ទីក្រុងមូស្គូមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់ ៥៩៧៧គ្រាប់ ក្នុងឆ្នាំ២០១៩។
ជាផ្នែកមួយនៃការដោះដូរទិន្នន័យ New START, ប្រទេសរុស្ស៊ីបានបង្ហាញថា គិតត្រឹមថ្ងៃទី១ខែកញ្ញា ឆ្នាំ២០១៩ ខ្លួនបានដាក់ពង្រាយយានដឹកជញ្ជូនយុទ្ធសាស្ត្រចំនួន៥១៣គ្រឿង ដែលមានក្បាលគ្រាប់ចំនួន១៤២៦គ្រាប់។
យាននិងអាវុធបំពាក់របស់រុស្ស៊ី រួមមានមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដ៏ទំនើប ក៏ដូចជាមីស៊ីល Yars និង Topol ផងដែរ។ លើសពីនេះ ក្បាលគ្រាប់ អាចបំពាក់លើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 និង Tu-95 រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរកម្រិតខ្ពស់ថ្នាក់ Borei ឈ្មោះ Bulava។
ចិន
យោងតាម NPR, សាធារណរដ្ឋប្រជាមានិតចិន ទំនងជាមានបំណង បង្កើនក្បាលគ្រាប់ឲ្យបានយ៉ាងតិច ១០០០គ្រាប់ នៅត្រឹមចុងទសវត្សរ៍នេះ។
បច្ចុប្បន្ន ចិនគឺជារដ្ឋតែមួយគត់ក្នុងចំណោមរដ្ឋមានអាវុធនុយក្លេអ៊ែរផ្លូវការទាំងប្រាំ នៅក្រោមសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ដែលមិនផ្តល់ព័ត៌មានណាមួយអំពីកងកម្លាំងយោធារបស់ខ្លួន រួមទាំងសមាសធាតុនុយក្លេអ៊ែរ។
យ៉ាងណាក្តី មន្ទីរបញ្ចកោណជឿជាក់ថា ចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៤០០គ្រាប់ ដែលអាចបំពាក់លើមីស៊ីលប្រភេទ ICBM រួមទាំងមីស៊ីល Dongfeng (DF)-4, DF-5A, DF-31, និង DF-31A ក៏ដូចជាមីស៊ីល DF-41 កំណែចុងក្រោយបង្អស់ ដែលត្រូវបានបង្ហាញជាលើកដំបូងក្នុងក្បួនព្យុហយាត្រាយោធានៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ផងដែរ។
យោងតាមវិទ្យាស្ថានសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស, យានដែលបំពាក់នុយក្លេអ៊ែររបស់ប្រទេសចិន ក៏រួមបញ្ចូលទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ០៩៤ និង ប្រភេទ០៩៦ ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកធុន H-6 និង H-6K បូករួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រជំនាន់ចុងក្រោយធុន H-20 ផងដែរ។
លើសពីនេះ ចិនក៏មានមីស៊ីលល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម DF-17 ដែលទីក្រុងប៉េកាំងអះអាងថា អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានដែរ។
សហរដ្ឋអាមេរិក
មានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ៥៤២៨គ្រាប់ លើយានដឹកជញ្ជូនយ៉ាងហោចណាស់ ៦៥២គ្រឿងនៅសហរដ្ឋអាមេរិក ដែលក្នុងនោះអាចបំពាក់លើមីស៊ីល Minuteman III ៤០០គ្រាប់និងនាវាមុជទឹកថ្នាក់ Ohio ឈ្មោះ Trident ដើរដោយថាមពលនុយក្លេអ៊ែរចំនួន១៤គ្រឿង។ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក ដែលត្រូវបានដាក់ពង្រាយនាពេលបច្ចុប្បន្នគឺ ១៣៥០គ្រាប់។
យោងតាមព័ត៌មាន ដែលចេញផ្សាយលើគេហទំព័ររបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា ការធ្វើទំនើបកម្មមីស៊ីល Minuteman III ដែលជាអាវុធឆ្លើយតបនុយក្លេអ៊ែរមានឥទ្ធិពលបំផុតរបស់អាមេរិក នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២៩។
យានបំពាក់នុយក្លេអ៊ែរបន្ថែមរបស់សហរដ្ឋអាមេរិករួមមាន យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដូចជា B-52H Stratofortress និង B-2A Spirit៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី បញ្ជាក់ថា មានតែវិធីមួយគត់ ដែលអាចបញ្ចៀស សង្គ្រាមនុយក្លេអ៊ែរបាន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន