Connect with us

KPT+

អត្ថប្រយោជន៍ ៧ យ៉ាង ពីការទទួលទានអយស្ទ័រ

បានផុស

នៅ

អយស្ទ័រជាអាហារដ៏ពេញនិយមមួយនាពេលល្ងាច ដែលមនុស្សទូទៅចូលចិត្តបរិភោគវាទាំងឆៅជាមួយខ្ទឹមក្រហមបំពង ស្លឹកកន្ធុំថេត និងទឹកត្រីបុក ខណៈអ្នកខ្លះទៀត ញ៉ាំតែវាសុទ្ធក៏មានដែរ ហើយការញ៉ាំអយស្ទ័រមិនត្រឹមតែឆ្ងាញ់ទេ វាផ្ដល់អត្ថប្រយោជន៍ច្រើនអនែក ចំពោះសុខភាពរបស់យើងដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ជាថ្នាំសម្រើបពីធម្មជាតិ

អយស្ទ័រមានជាតិដែកខ្ពស់ដែលជាសារជាតិមួយធ្វើឲ្យលិង្គឡើងរឹង ថែមទាំងមានប្រយោជន៍ជួយឲ្យអំប្រ៊ីយ៉ុងស្ត្រីលូតលាស់បានល្អទៀតផង។

២. សម្បូរជាតិស័ង្កសី

ស័ង្កសីផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន រួមមានពង្រឹងប្រព័ន្ធភាពស៊ាំ ធ្វើឲ្យមុខរបួសឆាប់ជា និងការពារភ្នែកព្រិលពេលចាស់ទៅ។

៣. ជួយសម្រកទម្ងន់

អយស្ទ័រសម្បូរជីវជាតិពិតមែន ប៉ុន្តែវាមានថាមពលតិចតួចណាស់បើធៀបទៅនឹងសាច់ផ្សេងៗ។ ណាមួយវាផ្ទុកជាតិសូដ្យូមច្រើនដែរ ដូច្នេះអ្នកមានជំងឺលើសឈាមមិនគួរបរិភោគអយស្ទ័រច្រើនពេកទេ។

៤. ជាប្រភពប្រូតេអ៉ីនល្អ 

អយស្ទ័រជាជម្រើសល្អបំផុតសម្រាប់សុខភាពក្នុងការស្រូបយកប្រូតេអ៉ីនដោយសារតែវាមិនបង្កខ្លាញ់អាក្រក់។ លើសពីនេះការញ៉ាំអយស្ទ័រមិនបំផ្លាញបរិស្ថានទេ វាមានតែជួយបន្សុទ្ធទឹកកន្លែងវានៅ។

៥. ជួយពង្រឹងសុខភាពបេះដូង

អយស្ទ័រមានផ្ទុកអាស៉ីតអូមេហ្គាបី (កូលេស្តេរ៉ុលល្អ), ប៉ូតាស្យូម, វីតាមីន E និងម៉ាញេស្យូម ហើយសារជាតិទាំងនោះជួយរក្សាចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម ពង្រឹងមុខងារសរសៃឈាម បង្កើនអុកស៉ីសែនក្នុងឈាម និងបន្ថយការរលាកជាដើម។

៦. ពង្រឹងសុខភាពឆ្អឹង

អយស្ទ័រសម្បូរជាតិរ៉ែដែលល្អសម្រាប់ឆ្អឹងដូចជា កាល់ស្យូម ផូស្វ័រ ស័ង្កសី ជាតិដែក ទង់ដែង និងសេលេញ៉ូម។

៧. ផ្ទុកសារជាតិអុកស៉ីតកម្មពិសេស

សារជាតិនោះមានឈ្មោះថា DHMBA ជួយដល់ការចងចាំ មុខងារសិក្សានៅក្នុងខួរក្បាលនិងការពារថ្លើមពីភាពតានតឹងអុកស៊ីតកម្មផងដែរ។

សូមបញ្ជាក់ដែរថា កូនក្មេង អ្នកមានប្រព័ន្ធភាពស៊ាំអន់ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន មិនគួរទទួលទានអយស្ទ័រទេ ដោយសារតែអយស្ទ័រវាស្រូបយកសារធាតុចិញ្ចឹមពីកន្លែងដែលវារស់នៅមានអយស្ទ័រខ្លះនឹងមានជាតិពុល ដូច្នេះអ្នកគប្បីហូបដោយប្រុងប្រយ័ត្ននិងប្រាកដថាវាមកពីប្រភពទឹកខាងណាសឹមបរិភោគ។ មិនថាអយស្ទ័រឆៅឬឆ្អិននោះទេ វានៅតែអាចធ្វើឲ្យអ្នកឈឺដូចគ្នា៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ មកដឹងពីអយស្ទ័រធំបំផុត លើពិភពលោក

ចុចអាន៖ ទម្លាយអាថ៌កំបាំងរបស់អយស្ទ័រ ពាក់ព័ន្ធរឿងលើគ្រែ មនុស្សភាគច្រើនចង់ដឹងបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម