KPT+
ពាក្យបរាជ័យ ដែលសហគ្រិនធំៗក្នុងលោក ផ្ដាំទុកមកយ៉ាងសំខាន់
ការចាប់ផ្ដើមអាជីវកម្មថ្មី គឺជាវិញ្ញាសាស្មុគស្មាញមួយ ជាពិសេសកាន់តែស្មុគឡើង ក្នុងកំឡុងពេលជំងឺរាតត្បាតជាសាកលកំពុងត្របាក់លេបសេដ្ឋកិច្ចពិភពលោក។
សហគ្រិនម្នាក់ៗ មានអារម្មណ៍ដូចជា ចុងបញ្ចប់នៃពិភពលោក នៅពេលដែលពួកគេកំពុងបរាជ័យ ។
ប៉ុន្តែបើងាកត្រលប់មកមើលអតីតកាលវិញ គឺពោរពេញទៅដោយសហគ្រិន អ្នកនយោបាយ និងអ្នកច្នៃប្រឌិត ដែលឆ្លៀតឱកាសទទួលបានជោគជ័យ ក្នុងពេលពិភពលោកជួបវិបត្តិទៅវិញ។ អ្នកណាខ្លះ?
១. Coco Chanel

“ភាពជោគជ័យអាចសម្រេចឡើង ខណៈពេលដែលគ្រប់គ្នាគិតថា បរាជ័យជៀសមិនរួច ”។
កុំឲ្យភាពភ័យខ្លាចពេលខ្លះពួកគេភ័យហើយមិនធ្វើ វាជាឱកាសរបស់យើង។ ចូរឈរឲ្យមាំសម្លឹងទៅគោលដៅរបស់យើង។ សំខាន់ហើយ ដែលគ្រប់គ្នាត្រូវវិភាគមើលឱ្យច្បាស់ពីហានិភ័យនៃគម្រោងអាជីវកម្ម ប៉ុន្តែបើយើងជឿជាក់ថាយើងមានអ្វីពិសេស សូមផ្ដោតលើជោគជ័យដែលមានសក្ដានុពល ជាជាងខ្លាចបរាជ័យ។
២. Thomas A Edison

“ ខ្ញុំមិនបានបរាជ័យទេ គ្រាន់តែខ្ញុំបានរកឃើញវិធី ១០០០០យ៉ាងដែលមិនដំណើរការ”។
មិនមានសមិទ្ធផលដ៏អស្ចារ្យទេ ប្រសិនបើយើងទទួលបានជោគជ័យភ្លាមៗ តើយើងបានរៀនអ្វីកើត? រាល់បរាជ័យមិនថាធំឬតូច ជាមេរៀនហើយត្រូវប្រាកដថា គ្រប់គ្នារៀនពីវា។
៣. Elon Musk

“មានការយល់ឃើញថា ការបរាជ័យមិនមែនជាជម្រើសរបស់ NASAទេ ប៉ុន្តែតាមពិតយើងមិនចង់ តែយើងមិនដែលខ្លាចបរាជ័យឡើយ ។
ប្រសិនបើមិនមានបរាជ័យទេ លោកនេះក៏មិនមានការច្នៃប្រឌិតផ្សេងៗជានិច្ចដែរ។ បើសហគ្រិនម្នាក់ ក្នុងចំណោមសហគ្រិនល្បីៗ នៅលើពិភពលោកមានឆន្ទៈក្នុងការទទួលយកការបរាជ័យជាបទពិសោធន៍ ក្នុងរឿងបណ្ដាក់ទុនធំ និងចំណាយច្រើន ដូចជាការធ្វើដំណើរតាមលំហអាកាស យើងក៏ហ៊ានសាកបរាជ័យដូចគ្នា។
៤. Winston Churchill

“នៅពេលដែលភាពជោគជ័យកំពុងជំពប់ដួល ត្រូវចាំថា វាជារឿងធម្មតា បើជោគជ័យយើងរៀនបើបរាជ័យយើងក៏រៀន កុំបាត់បង់ភាពរីករាយ” ។
ប្រហែលជាពិបាកក្នុងការរក្សាសុទិដ្ឋិនិយមនាពេលបរាជ័យ ប៉ុន្តែនៅពេលដែលការរីករាលដាលនៃជំងឺរាតត្បាតកន្លងផុតទៅ សហគ្រិននឹងយល់ពីសារៈសំខាន់ ចំពោះការងើបឡើងវិញជាថ្មី។ ភាពជាថ្មី តែងតែជាឱកាសម្ដងទៀតនៃសេដ្ឋកិច្ច។ អ្វីដែលត្រូវធ្វើ គឺច្បាស់អំពីគោលបំណងយើង ចំពោះអាជីវកម្ម ហើយរំពៃជានិច្ច រកមើលឱកាសដែលនឹងមកដល់។
៥. Henry Ford

“កំហុសតែមួយគត់ គឺប្រសិនយើងកើតមកហើយ មិនហ៊ានធ្វើអ្វី និងមិនបានរៀនអ្វីទាំងអស់ពីបរាជ័យ” ។
ការបរាជ័យមិនអីទេ ដរាបណាយើងមិនធ្វើកំហុសនោះដដែលៗម្ដងហើយម្ដងទៀត។ រាល់កំហុសឆ្គងទាំងអស់គឺជាបច្ចេកទេស បណ្ដាញមិនល្អដែលធ្វើឱ្យយើងខាតបង់កិច្ចសន្យា ឬការយល់ច្រឡំពីតម្លៃអាជីវកម្មដ៏សំខាន់ នេះគឺជាបទពិសោធន៍បង្រៀន ត្រូវប្រាកដថាយើងយកមេរៀនទាំងនោះមកទុកចងចាំ។
សូម្បីតែស្ថានភាពដូចជាកូវីដ១៩ ដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់យើង នឹងផ្ដល់នូវឱកាសដើម្បីរៀនពីភាពរីកចម្រើន ប្រសិនបើយើងចេះរៀន និងចាប់យក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីនីទាំងបី រំលេចគុណសម្បត្តិធំៗដែលស្ត្រីគ្រប់រូបគួរមានក្នុងជីវិត
ចុចអាន៖សមាជិក TVXQ មានឈ្មោះជាសេដ្ឋីនិងជាតារាដែលមានជាងគេបំផុតក្នុងវិស័យ K-POP

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ