Connect with us

KPT+

ពាក្យ​បរាជ័យ ​ដែល​សហគ្រិន​ធំៗ​ក្នុង​លោក​ ផ្ដាំ​ទុក​មក​យ៉ាង​សំខាន់

បានផុស

នៅ

ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី គឺ​ជា​វិញ្ញាសា​ស្មុគស្មាញ​មួយ ជាពិសេស​កាន់​តែ​ស្មុគ​ឡើង ​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត​ជា​សាកល​កំពុង​ត្របាក់​លេប​សេដ្ឋកិច្ច​ពិភពលោក។

​សហគ្រិន​ម្នាក់ៗ​ មាន​អារម្មណ៍​​ដូចជា​ ចុង​បញ្ចប់​នៃ​ពិភពលោក ​នៅ​ពេល​ដែល​ពួកគេ​កំពុង​បរាជ័យ ។

​ប៉ុន្តែ​បើ​ងាក​​ត្រលប់​មក​មើល​អតីតកាល​វិញ​ គឺ​ពោរពេញ​ទៅ​ដោយ​សហគ្រិន ​អ្នក​នយោបាយ ​និង​អ្នក​ច្នៃប្រឌិត ​ដែល​ឆ្លៀត​ឱកាស​ទទួល​បាន​ជោគជ័យ ​ក្នុង​ពេល​ពិភពលោក​ជួប​វិបត្តិ​ទៅ​វិញ។ ​ អ្នកណា​ខ្លះ?

១. Coco Chanel

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ភាព​ជោគជ័យ​អាច​សម្រេច​ឡើង ខណៈ​ពេល​ដែល​គ្រប់គ្នា​គិត​ថា បរាជ័យ​​ជៀស​មិន​រួច ”។

កុំ​ឲ្យ​ភាព​ភ័យ​ខ្លាច​ពេល​ខ្លះ​ពួកគេ​ភ័យ​ហើយ​មិន​ធ្វើ វា​ជា​ឱកាស​របស់​យើង។ ចូរ​ឈរ​ឲ្យ​មាំ​សម្លឹង​ទៅ​គោលដៅ​របស់​យើង។ ​សំខាន់​ហើយ ​ដែល​គ្រប់គ្នា​​ត្រូវ​វិភាគ​​មើល​ឱ្យ​ច្បាស់​​ពី​ហានិភ័យ​នៃ​គម្រោង​​អាជីវកម្ម​ ​ប៉ុន្តែ​បើ​យើង​ជឿជាក់​ថា​យើង​មាន​អ្វី​ពិសេស ​សូម​ផ្ដោត​លើ​ជោគជ័យ​ដែល​មាន​សក្ដានុពល​ ជា​ជាងខ្លាច​បរាជ័យ។

២. Thomas A Edison

“ ខ្ញុំ​មិន​បាន​បរាជ័យ​ទេ គ្រាន់​តែ​ខ្ញុំ​បាន​រក​ឃើញ​វិធី ១០០០០យ៉ាង​ដែល​មិន​ដំណើរការ”។

មិន​មាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ទេ ប្រសិន​បើ​យើង​ទទួល​បាន​ជោគជ័យ​ភ្លាមៗ​​ តើ​យើង​បាន​រៀន​អ្វីកើត? រាល់​​បរាជ័យ​មិន​ថា​ធំ​ឬ​តូច ជា​មេរៀន​ហើយ​ត្រូវ​ប្រាកដ​ថា គ្រប់គ្នា​​រៀន​ពី​វា។

៣. Elon Musk

“មាន​ការ​យល់​ឃើញ​ថា​ ការ​បរាជ័យ​មិន​មែន​ជា​ជម្រើស​របស់ NASAទេ ប៉ុន្តែ​តាមពិត​យើង​មិន​ចង់ តែ​យើង​មិន​ដែល​ខ្លាច​បរាជ័យ​ឡើយ ។

ប្រសិន​បើ​មិន​មាន​​បរាជ័យ​ទេ​ លោក​នេះ​ក៏​មិន​មាន​ការ​ច្នៃប្រឌិត​ផ្សេងៗ​ជានិច្ច​ដែរ។ បើ​សហគ្រិន​ម្នាក់ ​ក្នុង​ចំណោម​សហគ្រិន​ល្បីៗ នៅ​លើ​ពិភពលោក​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​ការ​បរាជ័យ​ជា​បទពិសោធន៍ ក្នុង​រឿង​បណ្ដាក់ទុន​ធំ​ និង​ចំណាយ​ច្រើន​ ដូចជា​ការ​ធ្វើ​ដំណើរ​តាម​លំហ​អាកាស​ យើង​​ក៏​ហ៊ាន​សាក​បរាជ័យ​ដូចគ្នា។

៤. Winston Churchill

“នៅ​ពេល​ដែល​ភាព​ជោគជ័យ​កំពុង​ជំពប់​ដួល ត្រូវ​​ចាំ​ថា វា​ជា​រឿង​ធម្មតា បើ​ជោគជ័យ​យើង​រៀន​បើ​បរាជ័យ​យើង​ក៏​រៀន កុំ​បាត់បង់​ភាព​រីករាយ” ។

ប្រហែល​ជា​ពិបាក​​ក្នុង​ការ​រក្សា​សុទិដ្ឋិនិយម​នា​ពេល​បរាជ័យ ​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​​កន្លង​ផុត​ទៅ ​សហគ្រិន​នឹង​យល់​ពី​សារៈសំខាន់​ ​ចំពោះ​ការ​ងើប​ឡើង​វិញ​ជា​ថ្មី។ ភាព​ជា​ថ្មី តែងតែ​ជា​ឱកាស​ម្ដង​ទៀត​នៃ​សេដ្ឋកិច្ច។  អ្វី​ដែល​​ត្រូវ​ធ្វើ​ គឺ​ច្បាស់​អំពី​គោលបំណង​យើង ​ចំពោះ​អាជីវកម្ម​ ហើយ​រំពៃ​ជានិច្ច រក​មើល​ឱកាស​ដែល​​នឹង​មក​ដល់។

៥. Henry Ford

“កំហុស​តែ​មួយ​គត់​ គឺ​ប្រសិន​យើង​កើត​មក​ហើយ ​មិន​ហ៊ាន​ធ្វើអ្វី និង​មិន​បាន​រៀន​អ្វី​ទាំងអស់​ពី​បរាជ័យ” ។

ការ​បរាជ័យ​មិន​អី​ទេ ​ដរាប​ណា​យើង​មិន​ធ្វើ​កំហុស​នោះ​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត។ រាល់​កំហុស​ឆ្គង​ទាំង​អស់​គឺ​ជា​បច្ចេកទេស​ បណ្ដាញ​មិន​ល្អ​ដែល​ធ្វើ​ឱ្យ​យើង​ខាតបង់​កិច្ច​សន្យា ​ឬ​ការ​យល់​ច្រឡំ​ពី​តម្លៃ​អាជីវកម្ម​ដ៏​សំខាន់ នេះ​គឺ​ជា​បទពិសោធន៍​បង្រៀន ត្រូវ​ប្រាកដ​ថា​យើង​យក​មេរៀន​ទាំងនោះ​មក​ទុក​ចងចាំ។

សូម្បី​​តែ​ស្ថានភាព​ដូចជា​កូវីដ១៩ ដែល​ស្ថិតនៅ​ក្រៅ​ការ​​គ្រប់គ្រង​របស់​យើង ​នឹង​ផ្ដល់​នូវ​ឱកាស​ដើម្បី​រៀន​ពី​ភាព​រីកចម្រើន ​ប្រសិន​បើ​យើង​ចេះ​រៀន និង​ចាប់​យក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សេដ្ឋីនី​ទាំង​បី រំលេច​គុណសម្បត្តិ​ធំៗដែល​ស្ត្រី​គ្រប់រូប​គួរ​មាន​ក្នុង​ជីវិត

ចុចអាន៖សមាជិក TVXQ មានឈ្មោះជាសេដ្ឋីនិងជា​តារា​ដែល​មាន​ជាង​គេ​បំផុតក្នុង​វិស័យ K-POP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម