Connect with us

KPT+

ពីក្មេងពិការ ក្លាយជា YouTuber រកចំណូលបានរាប់លាន រហូតជាប់ឈ្មោះជាសេដ្ឋីនីវ័យក្មេង

បានផុស

នៅ

អាយុត្រឹមតែ ៨ឆ្នាំ ក្មេងស្រីជនជាតិរុស្ស៊ីម្នាក់ បានធ្វើឱ្យពិភពលោកកោតសរសើរយ៉ាងខ្លាំង ដោយសារតែនាងបានប្រែខ្លួនពីក្មេងស្រីពិការម្នាក់ក្លាយទៅជាអ្នកបង្កើតមាតិកា YouTube ដែលរកចំណូលបានជាង ២០លានដុល្លារ ក្នុងមួយឆ្នាំៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជារឿងរបស់ Anastasia Radzinskaya ជា YouTuber វ័យក្មេង ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនជុំវិញពិភពលោក។ Anastasia កើតក្នុងឆ្នាំ២០១៤ ​ជាកូនកាត់រុស្ស៊ី-អាមេរិកាំង ដែលបច្ចុប្បន្នរស់នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ កាលពីនៅឆ្នាំ២០២១ កន្លងទៅ ឆានែល YouTube របស់ Anastasia ជាប់ក្នុងលំដាប់កំពូល១០ ដោយទស្សនាវដ្តី Forbes ជាឆានែលដែលរកប្រាក់ចំណូលបានខ្ពស់បំផុតនៅលើពិភពលោកជាមួយនឹងប្រាក់ចំណូលសរុបចំនួន ២៨លានដុល្លារអាមេរិក។

បច្ចុប្បន្ននេះ ឆានែល YouTube របស់នាងមានអ្នក Subscribe ជាង ១០២លាននាក់ ស្របពេលដែលកេរ្តិ៍ឈ្មោះរបស់ Anastasia ត្រូវបានទស្សនិកជនគាំទ្រ សឹងពេញពិភពលោក។ ឆានែលរបស់នាង ជាឆានែលផលិតវីដេអូផ្ដោតលើកុមារ ដោយមានការអប់រំ ការលេងកម្សាន្តរបស់ក្មេងៗ និងហ្គេមកុមារ។ល។

យ៉ាងណាមិញ មុនល្បីដូចពេលនេះ មានមនុស្សតិចណាស់ដែលដឹងថា តាមពិតកុមារីរូបនេះ ធ្លាប់ជាមនុស្សពិការម្នាក់។ កាលពីក្មេង នាងត្រូវគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា ខួរក្បាលបានរងភាពពិការពីកំណើត ដែលនាំឱ្យប៉ះពាល់ដល់ជំនាញនៃការគិត និងការប្រាស្រ័យទាក់ទង នៅពេលនាងកាន់តែធំ។

ប៉ុន្តែបន្ទាប់មក អព្ភូតហេតុបានកើតឡើង គឺក្រោយពេលដែលឪពុកម្តាយរបស់ Anastasia បានរកឃើញថា កូនស្រីរបស់ពួកគាត់ចាប់ផ្តើមនិយាយច្រើននៅពេលដែលនៅមុខកាមេរ៉ា។ ដូច្នេះហើយ ឪពុកម្តាយរបស់ Anastasia បានថតវីដេអូជាច្រើន ដើម្បីជំរុញកូនស្រីជាទីស្រឡាញ់ ឱ្យមានទំនាក់ទំនងកាន់តែច្រើនជាមួយសង្គមខាងក្រៅ។ បន្ទាប់មកឪពុករបស់ក្មេងតូចនេះបានបង្ហោះវីដេអូនៅលើ YouTube នៅលើឆានែលដែលមានឈ្មោះថា Like Nastya ។

 

អ្វីដែលនឹកស្មានមិនដល់ ក្នុងរយៈពេលដ៏ខ្លី វីដេអូរបស់ Anastasia ពេលកំពុងលេង និងជជែកគ្នាលេងនៅមុខកាមេរ៉ា ត្រូវបានអ្នកទស្សនាទទួលចូលចិត្តរាប់សិបនាក់។ ចាប់តាំងពីពេលនោះមកឪពុកម្តាយរបស់ Anastasia បានសម្រេចចិត្តឱ្យកូនស្រីរបស់ពួកគេយកចិត្តទុកដាក់លើការអភិវឌ្ឍន៍នៅលើវេទិកាសង្គម។ ហើយក្នុងរយៈពេលប៉ុន្មានខែ ចំនួនអ្នកទស្សនាកើនឡើងយ៉ាងឆាប់រហ័ស ធ្វើឆានែលមួយនេះចាប់ផ្ដើមកើបលុយបានយ៉ាងក្រាស់ក្រែលពីវីដេអូរបស់ Anastasia ។

ក្រោយពេលលេចមុខលើ YouTube ជិត ៤ឆ្នាំ Anastasia បានក្លាយជាសេដ្ឋីនីវ័យក្មេង ក្ដោបក្ដាប់ទ្រព្យសម្បត្តិប្រមាណ ៤០លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២២ ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អាយុទើប ១១ឆ្នាំ អតីត “កូនតុក្កតាស្អាតបំផុតលើលោក” អាចរកលុយដោយខ្លួនឯងខ្ទង់លានដុល្លារ

ចុចអាន៖ ធ្លាប់ញ៉ាំស្ករគ្រាប់នៅតាមផ្លូវ បែកគំនិតបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួន ពេលនេះក្លាយជា CEO ត្រឹមវ័យ ១៧ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម