KPT+
ទទួលទានទឹកជ្រក់ជារៀងរាល់ថ្ងៃ ផ្ដល់អត្ថប្រយោជន៍ដល់ទៅ ៩ យ៉ាង
ជ្រក់ត្រសក់ ជ្រក់មមាញសុទ្ធតែជាចំណង់ចំណូលចិត្តប្រជាជនខ្មែរ ទោះបីអ្នកមិនចូលចិត្តក៏ធ្លាប់ញ៉ាំហោចណាស់មួយដងក្នុងមួយជីវិតដែរ។ មនុស្សមួយចំនួនគិតថាទឹកជ្រក់ ជាទឹកមិនស្អាតមិនល្អសម្រាប់ក្រពះពោះវៀន ប៉ុន្តែមុននឹងសន្និដ្ឋានបែបនេះសូមអានអត្ថបទនេះឲ្យចប់សិន។ អ្នកជំនាញទើបតែដឹងថាវាមានអត្ថប្រយោជន៍ដល់ទៅ ៩ចំណុចទៀតឯណោះដូចជា៖

១. កាត់បន្ថយរមួលសាច់ដុំ
ទឹកខ្មេះនៅក្នុងទឹកជ្រក់ជួយបំបាត់ការឈឺចាប់យ៉ាងឆាប់រហ័ស និងជួយបញ្ឈប់សញ្ញាសរសៃប្រសាទដែលធ្វើឱ្យសាច់ដុំអស់កម្លាំងរមួល។
២. ជួយរក្សាជាតិទឹកក្នុងរាងកាយ
ទឹកជ្រក់មានផ្ទុកសូដ្យូមនិងប៉ូតាស្យូមដែលបាត់បង់ទៅពេលយើងបែកញើស ដូច្នេះវាជួយបំពេញមកវិញយ៉ាងឆាប់រហ័ស។
៣. មិនមានជាតិខ្លាញ់
ល្អបំផុតសម្រាប់អ្នកកំពុងសម្រកទម្ងន់តែត្រូវការភេសជ្ជៈប៉ូវកម្លាំង។

៤. តម្លៃធូរថ្លៃ
បើយើងទទួលទានភេសជ្ជៈផ្សេងៗនោះយើងនឹងចំណាយច្រើនក្នុងមួយខែៗ ងាកមកទទួលទានទឹកជ្រក់នឹងជួយកាត់បន្ថយចំណាយមួយកម្រិតដែរ។
៥. មានសារជាតិប្រឆាំងអុកស៉ីតកម្ម
ទឹកជ្រក់មានវីតាមីន C និង E ដែលជាសារជាតិប្រឆាំងអុកស៉ីតកម្មវាជួយការពាររាងកាយពីការបំផ្លិចបំផ្លាញម៉ូលេគុលហៅថា រ៉ាឌីកាល់សេរី និងជួយពង្រឹងប្រព័ន្ធភាពស៉ាំផងដែរ។
៦. ជួយសម្រកទម្ងន់
ទឹកជ្រក់មានទឹកខ្មេះ ហើយការញ៉ាំទឹកខ្មេះរាល់ថ្ងៃនឹងជួយឲ្យអ្នកសម្រកខ្លាញ់ចេញពីរាងកាយ។
៧. ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម
ទឹកខ្មេះនោះជួយរក្សាស្ថេរភាពជាតិស្ករនៅក្នុងឈាមបន្ទាប់ពីញ៉ាំអាហាររួចគឺល្អមែនទែនចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទ ២។
៨. ជួយពង្រឹងសុខភាពក្រពះ-ពោះវៀន
ដោយសារតែទឹកជ្រក់ជាប្រភេទអាហារផ្អាប់ទើបវាល្អសម្រាប់ក្រពះពោះវៀនក្នុងការបង្កើនបាក់តេរីល្អ។
៩. បំបាត់ក្លិនមាត់
ទឹកខ្មេះមានសារធាតុប្រឆាំងបាក់តេរីអាក្រក់នៅក្នុងមាត់ធ្វើឲ្យបាក់តេរីពិបាកលូតលាស់និងបង្កក្លិនល្អ។

អ្នកមិនចាំបាច់ពិសាវាច្រើនទេ គ្រាន់តែមួយកូនកែវតូចក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។ ដំបូងៗអាចនឹងពិបាកពិសាបន្តិចដល់ពេលយូរៗទៅអ្នកប្រែជាចូលចិត្តវាក៏ថាបាន៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ អត្ថប្រយោជន៍ ១០ យ៉ាងពីទឹកអំពៅ ជួយកាត់បន្ថយភាពតានតឹង និងល្អចំពោះសុខភាព
ចុចអាន៖ អត្ថប្រយោជន៍មាស 24K ទាំង ១៩ ចំណុច មាននៅក្នុងម្ហូបអាហារ និងគ្រឿងសម្អាង

-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់