KPT+
ទម្លាយរឿង ៥ យ៉ាង ពីរាជបុត្ររូបសង្ហាព្រុយណេ Abdul Mateen ទើបយាងមក កម្ពុជា
ព្រះអង្គម្ចាស់ Abdul Mateen គឺជារាជបុត្រនៃប្រទេសព្រុយណេ និងជាបុត្រទី៤របស់ព្រះអង្គម្ចាស់ Sultan Hassanal Bolkiah ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ។
កន្លងមក រាជបុត្រអង្គនេះត្រូវបានអ្នកសារព័ត៌មានចុះផ្សាយព្រោងព្រាត ពីជីវប្រវត្តិរបស់ទ្រង់ចំពោះរូបរាងដ៏សង្ហា ភាពប្រណិតក៏ដូចជាចំណេះដឹងខ្ពង់ខ្ពស់លើសគេរបស់ទ្រង់ផងដែរ។ ទោះយ៉ាងណា នៅតែមានរឿងរ៉ាវឯកជនផ្ទាល់ព្រះអង្គ ៥យ៉ាង ដែលមិនសូវមានអ្នកណាបានដឹងអំពីរាជបុត្រ Abdul Mateen ឡើយ។
១ ទ្រង់ហៅខ្លួនឯងថា “បិតារបស់សត្វាខ្លា”
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-494.png)
រាជបុត្រអង្គនេះជាម្ចាស់កូនខ្លាពណ៌ស និងសត្វខ្លាធំជាច្រើន ហើយជារឿយៗទ្រង់តែងបង្ហោះរូបថតសត្វចិញ្ចឹមនៅលើបណ្ដាញសង្គម Instagram រួមទាំងកូនខ្លារខិនមួយក្បាល ដែលកំពុងដេកនៅលើគ្រែរបស់ទ្រង់ ហើយនេះមិនមែនជាឱកាសដែលគ្រប់គ្នាតែងតែងឃើញឡើយ។
២ រាជបុត្រ Abdul Mateen ជាអ្នកបើកយន្តហោះដែលទទួលបានបណ្តុះបណ្តាល
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-496-1024x682.png)
ព្រះអង្គម្ចាស់បានទទួលរង្វាន់ RAF Wing Badge ចំពោះបុគ្គលដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងនាមអ្នកបើកឧទ្ធម្ភាគចក្រ។ ទ្រង់បានហ្វឹកហាត់នៅសាលា Defence Helicopter Flying School នៅ RAF Shawbury ក្នុងចក្រភពអង់គ្លេស។ បិតារបស់ទ្រង់ មានឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ហើយគោលដៅបន្ទាប់ គឺទ្រង់ចង់ក្លាយជាអ្នកបើកឧទ្ធម្ភាគចក្រ Black Hawk ។
៣ ទ្រង់ក៏ជាទាហាន
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-495.png)
ព្រះអង្គម្ចាស់មានឋានន្តរស័ក្តិជាអនុសេនីយ៍ទោ ដែលព្រះអង្គទទួលបានក្នុងឆ្នាំ ២០១១ ក្នុងវគ្គនាយទាហាននៅ Royal Military Academy Sandhurst ក្នុងចក្រភពអង់គ្លេស។ វគ្គនេះមានរយៈពេល ៤៤សប្តាហ៍ ហើយក៏ពេលមួយដែលទ្រង់មានភាពលំបាកខ្លាំងណាស់ គឺនៅពេលមួយ ទ្រង់ត្រូវបានគេរៀបចំឲ្យជីកលេណដ្ឋានរយៈពេល ៣ ថ្ងៃដោយមិនឈប់ឈរ ហើយប្រសិនបើទ្រង់ផ្ទំ មេបញ្ជាការនឹងទាត់ទ្រង់ឲ្យភ្ញាក់ភ្លាមៗ។ រាជបុត្រក៏ត្រូវដើរឡើងភ្នំចំនួន៧ក្នុងរយៈពេល ២៤ ម៉ោង ក្នុងអំឡុងពេលការប្រណាំងដែលមានចម្ងាយ ៤៦ ម៉ាយ។ ថ្វីត្បិតតែមានការលំបាកក្នុងវគ្គសិក្សាក៏ដោយ តែទ្រង់បានសន្មតថា វាធ្វើឲ្យទ្រង់រឹងមាំទាំងផ្លូវចិត្ត និងរាងកាយ ហើយបានហៅការបញ្ចប់ការសិក្សារបស់ទ្រង់ពីបណ្ឌិត្យសភាថា “រឿងដ៏អស្ចារ្យបំផុត ដែលទ្រង់មិនធ្លាប់ធ្វើ” ។
៤ ទ្រង់ជាបុរសមានបេះដូងសាមញ្ញបំផុត
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-497-1024x575.png)
ក្រៅពីការបំពេញតួនាទីក្នុងនាំជាបុត្រាស្ដេចព្រុយណេ ទ្រង់ក៏បានចេញទៅខាងក្រៅជាមួយមិត្តភក្ដិ ទៅមើលកុនដូចរាស្រ្តសាមញ្ញផងដែរ។ យោងតាម GQ ដែលបានសម្ភាសន៍ទ្រង់ក្នុងឆ្នាំ ២០១៦ ទ្រង់បញ្ចប់រាល់ប្រយោគដោយ “អរគុណ” ។ ព្រះអង្គម្ចាស់មានបន្ទូលថា ទោះបីជាមានភាពប្រណិតដែលមកជាមួយមុខតំណែងក៏ដោយ វាជារឿងសំខាន់ក្នុងការរក្សា “មូលដ្ឋាន និងបន្ទាបខ្លួនក្នុងពេលតែមួយ” ហើយទ្រង់បានសរសើរដល់មិត្ដជិតស្និទ្ធបំផុតទាំងបីនាក់ ដែលរក្សាទ្រង់ឲ្យនៅផែនដីមួយនេះជាមួយពួកគេ។
៥ ទ្រង់ស្រឡាញ់កីឡាខ្លាំងបំផុត
![](https://www.kampucheathmey.com/wp-content/uploads/2022/11/image-493-1024x683.png)
កាលនៅតូច Idol របស់ទ្រង់គឺតារាបាល់ទាត់ David Beckham។ ទ្រង់ចូលចិត្តកីឡា អ្នកច្រមុជទឹក, លោតឆ័ត្រយោង, វាយកូនហ្គោល, ជិះស្គី, ជិះទូក, ប្រដាល់, វាយសី និងជិះសេះ។ ទ្រង់ធ្លាប់ព្រះរាជបន្ទូលថា ចូលចិត្តកីឡាដែលស្មុគស្មាញ រួមជាមួយនឹងភាពប៉ិនប្រសប់ ការងារច្រើន និងការគ្រប់គ្រងដែលត្រូវការ។ ព្រះអង្គថែមទាំងបានតំណាងប្រទេសព្រុយណេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ដែលរៀបចំនៅប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ ២០១៧ ដោយបានប្រកួតប្រជែងជាមួយព្រះនាង Azemah Ni’matul Bolkiah ។
គិតត្រឹមថ្ងៃនេះ គាត់មានអ្នកតាមដានច្រើនជាង ២.៣ លាននាក់នៅលើ Instagram ហើយប្រជាប្រិយភាពរបស់ទ្រង់នៅតែបន្តកើនឡើងរហូតមកទល់ពេលនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្ញាក់ផ្អើល លេចវត្តមានព្រះរាជបុត្រ ព្រុយណេ អមបិតាទ្រង់យាងមក កម្ពុជា
ចុចអាន៖សាវតារព្រះចៅស៊ុលតង់ ព្រុយណេ ស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?