KPT+
មានប្រាក់តិចតួច គិតថាវិនិយោគមិនបាន? ខុសហើយ! អានវិធីប៉ុន្មាននេះ
មនុស្សជាច្រើនបានគិតខុសថា ការវិនិយោគនីមួយៗ ត្រូវការប្រាក់ច្រើន ចាប់ពីពាន់ដុល្លារឡើង។
មិនមែនជាការពិតនោះទេ។ មនុស្សជាច្រើនរួចហើយ ចាប់ផ្តើមវិនិយោគលៃត្រឹមតែ ៥០ ដុល្លារក្នុងមួយខែ ហើយពួកគេទទួលបានលទ្ធផលលើសពីអ្វី ដែលយើងដឹង។

មានវិធីជាមួយចំនួនដែលយើងអាចចាប់ផ្តើមវិនិយោគដោយប្រើប្រាក់តិចតួចបាន។
ជាមួយនឹងទីផ្សារលើអ៊ិនធរណិត ក៏ដូចជាតិចណូឡូជីជាច្រើនប្រភេទនាពេលបច្ចុប្បន្ន ជួយឱ្យគ្រប់គ្នាមានភាពងាយស្រួលជាងជំនាន់មុនក្នុងការកសាងទ្រព្យសម្បត្តិ ។
ដំបូងបង្អស់ គ្រប់គ្នា ត្រូវការបង្កើតទម្លាប់ល្អ ក្នុងការលះបង់ប្រាក់ជារៀងរាល់ខែដើម្បីវិនិយោគ។
ថ្ងៃនេះ KPT Plus សូមបង្ហាញនូវគន្លឹះទាំង៦យ៉ាងដើម្បីបណ្ដាក់ទុនបានទោះមានលុយតិចបំផុត៖
១. វិធីសាស្រ្តធ្វើនំគ្មានម្សៅ

សន្សំប្រាក់ជារៀងរាល់សប្ដាហ៍ ដោយចាប់ផ្ដើមពី១០ដុល្លារ តាមរយៈធនាគារ។ ស្តាប់ទៅហាក់ដូចជាតិចណាស់មែនទេ? ប៉ុន្តែបើទម្លាប់បានមែន នោះប្រាក់នឹងកើនឡើងបន្តបន្ទាប់។ ធនាគារនឹងផ្ដល់នូវការប្រាក់ជារៀងរាល់ខែទៀត។ ក្រៅពីនេះ ក៏អាចសាកល្បងគម្រោងសន្សំពីប្រាក់បៀវត្តន៍ក៏បាន។ គម្រោងនេះមាននៅឯធនាគារជាច្រើនរួចមកហើយ គឺការព្រមព្រៀងដកប្រាក់បៀវត្តន៍ប្រចាំខែ ១% ជានិច្ចដើម្បីសន្សំ និងបង្កើនវាបន្តិចម្តងៗ។ ធ្វើដូច្នេះ ជារៀងរាល់ឆ្នាំយើងនឹងមានប្រាក់បម្រុងទុកខ្លះសម្រាប់ការបណ្តាក់ទុនផ្សេងៗ។
២. វិនិយោគលើអចលនទ្រព្យ

មិនចាំបាច់ក្លាយជាម្ចាស់វាទេ បើយើងមិនមានលុយច្រើន។ វិធីមួយសាមញ្ញគឺយកលុយតិចតួចរបស់យើងទៅវិនិយោគក្នុងការអភិវឌ្ឍន៍អចលនទ្រព្យលើការទិញដី ឬផ្ទះចូលគ្នាជាក្រុម។ ប្រសិនបើយើងរកបានសហម្ចាស់ដែលមានចរិតនិងគំនិត ស្រដៀងគ្នា ម្នាក់ៗកាន់កាប់ចំណែករៀងៗខ្លួនតាមទំហំទុនដែលទៅរួច បន្ទាប់មកពេលមានអ្នកណាម្នាក់បង្ខំចិត្តលក់ហ៊ុន ព្រោះបន្ទាន់យើងអាចចែកគ្នាទិញយក ឬក៏អាចធ្វើកិច្ចសន្យាដើម្បីលក់ចេញក្រោយការទិញក្នុងរយៈពេលកំណត់ណាមួយនោះ។
៣ ទិញលោហៈធាតុមានតម្លៃមកទុក
មាសគឺជាលោហៈធាតុដ៏មានតម្លៃលើលោកយើងនេះ។ គេចាត់ទុកមាសជាផ្នែកមួយដ៏សំខាន់នៃផលប័ត្រវិនិយោគចម្រុះ ពីព្រោះតម្លៃរបស់វានឹងបន្តកើនឡើងជានិច្ច ទោះបីជាពេលខ្លះ ឥទ្ធិពលនយោបាយនិងសេដ្ឋកិច្ច អាចធ្វើឱ្យទីផ្សារមាសប្រែប្រួលតិចតួច ក៏មានក្នុងរយៈពេលខ្លីប៉ុណ្ណោះ វានៅតែរក្សាតម្លៃដ៏ខ្ពស់ក្នុងរយៈពេលវែងដដែល។ ដូច្នេះ ការទិញមាសយកចំណេញ មិនដែលជាការវិនិយោគខុសនោះទេ។
៤ ការបង្កើតក្រុមហ៊ុនតូចៗ

ការងារជាច្រើនដែលអាចចាប់ផ្តើមដោយមិនមានប្រាក់ទុនច្រើនដូចជា ក្លឹបផ្តល់ប្រាក់កម្ចី។ល។
ក្លឹបផ្តល់ប្រាក់កម្ចីពេញនិយមនៅប្រទេសអភិវឌ្ឃន៍ជាច្រើនដូចជាថៃនិងហ្វីលីពីន ។ ក្លឹបនេះ ផ្តល់ប្រាក់កម្ចីពីមិត្តទៅមិត្តដូចគ្នា (P2P) ។
វិនិយោគិន(ម្ចាស់លុយ)ទទួលបានការប្រាក់សម្រាប់ការវិនិយោគរនេះក្នុងអត្រានៃការត្រឡប់មកវិញចាប់ពី៣ភាគរយឡើង។ យើងអាចចូលគ្នាជាមួយមិត្តភក្តិ បង្កើតក្លឹបនេះ ហើយបម្រុងប្រាក់ជារៀងរាល់ខែដើម្បីផ្តល់ប្រាក់កម្ចីដល់មនុស្សក្នុងក្រុមណាដែលត្រូវការ។
រាល់ការទិញហ៊ុនវិនិយោគតិចបំផុតចាប់ពី ២៥ ដុល្លារឡើង មានន័យថា ជាមួយនឹងការវិនិយោគអប្បបរមា ១.០០០ ហ៊ុន យើងអាចនឹងមានប្រាក់ ២៥០០០ ដុល្លារសម្រាប់ផ្សព្វផ្សាយចញឱ្យគេខ្ចីបាន ហើយនឹងទទួលមកវិញហោចណាស់ ៧៥០ ដុល្លារក្នុងមួយខែសម្រាប់ចែកគ្នាឬបណ្តាក់បន្ត។
៥ វិនិយោគលើជំនាញខ្លួនឯង
អ្នកខ្លះមិនបាច់វិនិយោគអ្វីទេ តែប្រាក់ចំណូលពីការលក់ម៉ោងការងាររបស់គេ សឹងថ្លៃជាងអ្នកដទៃវិនិយោគរាប់សិបដង នឹងគ្មានហានីភ័យអ្វីទំាងអស់ដោយសារគេមានសមត្ថភាពខ្ពស់ និងពិបាករក ម្ល៉ោះហើយ គេមិនដែលខ្វះការងារដែលទទួលបានចំណូលធំៗនោះឡើយ។ ការដែលមានជំនាញពិតប្រាកដ រស់បានក្នុងជីវិតងាយស្រួលជារៀងរហូត មិនអាចកើតឡើងបានដោយគ្មានការវិនិយោគឡើយ គឺពួកគេបានដុសខាត់ជំនាញ និងចាយវាយលើការសិក្សាមិនចេះឈប់ឈរដែរ។
៦ គម្រោងវិនិយោគភាគលាភ

នៅប្រទេសជាច្រើន ការវិនិយោគប្រភេទ DRIPS ត្រូវបានពេញនិយមខ្លាំង។ នោះគឺជារបៀបដែលអនុញ្ញាតឱ្យអ្នកមានប្រាក់តិចតួចអាចទិញយកទៅស្តុកនៃក្រុមហ៊ុនណាមួយដែលយើងជឿដើម្បីស្វែងរកភាគលាភ។
បើយើង ពេញចិត្តក្រុមហ៊ុនណាមួយយើងអាចវិនិយោគដោយទិញហ៊ុនខ្លះនៅក្នុងក្រុមហ៊ុនទាំងនោះ ។ ជាធម្មតាយើងមិនចាំបាច់បង់ថ្លៃវិនិយោគ ពន្ធអ្វីឡើយ។ នេះក៏អាចជាមធ្យោបាយដ៏ល្អក្នុងការចំណាយប្រាក់ដុល្លារតិចតួចដែលយើងបាន ទៅចូលរួមជាមួយការវិនិយោគធំ នៅឯបណ្តាក្រុមហ៊ុនដែលមានទីផ្សារឡើង ។ នៅពេលដែលគេបានចំណេញ ភាគលាភនឹងត្រូវបង្កើនឡើងច្រើន យើងចង់លក់ចេញឬទុក ជាគំនិតរបស់យើង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លុយមិនដែលសល់ដូចគេ គួរធ្វើម៉េច?

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?