KPT+
មកដឹងជីវប្រវត្តិរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន ដែលកំពុងនៅ កម្ពុជា
លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនកាលពីពេលថ្មីៗនេះបានធ្វើដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈប្រទេសកំពុងជួបវិបត្តិសង្គ្រាមលុកលុយពីរុស្ស៊ី ដូច្នេះតើលោក Kuleba មានប្រវត្តិ និងតួនាទីអ្វីខ្លះនៅក្នុងជួររដ្ឋាភិបាលទីក្រុងកៀវ
លោក Dmytro Kuleba កើតនៅថ្ងៃទី ១៩ ខែមេសា ១៩៨១ នៅទីក្រុង Sumy ភាគខាងកើតអ៊ុយក្រែន។ លោកគឺជាអ្នកនយោបាយ អ្នកការទូត និងអ្នកឯកទេសទំនាក់ទំនង ដែលបច្ចុប្បន្នកំពុងបម្រើការជារដ្ឋមន្ត្រីការបរទេស។

ជាមួយគ្នានេះដែរ លោកក៏ជាសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខនៃប្រទេសអ៊ុយក្រែន ក្នុងពេលដំណាលគ្នាផងដែរ។ លោក Kuleba គឺជាអ្នកការទូតជាន់ខ្ពស់វ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈពីមុនលោកធ្លាប់ធ្វើការជាឧបនាយករដ្ឋមន្ត្រីសម្រាប់សមាហរណកម្មអឺរ៉ុប និងអឺរ៉ុបអាត្លង់ទិច ក៏ដូចជាអ្នកតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែន ប្រចាំក្រុមប្រឹក្សាអឺរ៉ុបរវាងឆ្នាំ២០១៦ និង ២០១៩ ។
នៅឆ្នាំ ២០០៣ លោកបានបញ្ចប់ការសិក្សាដោយកិត្តិយស ជាមួយនឹងសញ្ញាប័ត្រផ្នែកច្បាប់អន្តរជាតិពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិ Taras Shevchenko នៃទីក្រុងកៀវ ។ ក្រោយមកលោកបានទទួលសញ្ញាបត្រវិទ្យាសាស្ត្រ (សមមូលបណ្ឌិត) ផ្នែកច្បាប់ក្នុងឆ្នាំ ២០០៦។ លោកបានបម្រើការក្នុងសេវាការទូតរបស់ប្រទេសអ៊ុយក្រែន និងក្រសួងការបរទេសតាំងពីឆ្នាំ ២០០៣។ ក្នុងឆ្នាំ ២០១៣ លោកបានបោះបង់ចោលសេវាសាធារណៈ ដោយលើកឡើងពីការមិនយល់ស្របរបស់លោក ជាមួយនឹងវគ្គសិក្សារបស់អតីតប្រធានាធិបតីអ៊ុយក្រែន Viktor Yanukovych និងជាប្រធានមូលនិធិ UART សម្រាប់ទំនាក់ទំនងការទូតវប្បធម៌។

នៅដំណាក់កាលដំបូង នៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ បុរសរូបនេះ បានសម្រេចចិត្តត្រលប់ទៅក្រសួងការបរទេសវិញ ក្នុងនាមជាឯកអគ្គរដ្ឋទូតធំ ដើម្បីចាប់ផ្ដើមទំនាក់ទំនងយុទ្ធសាស្ត្រ។ លោកបានណែនាំគោលគំនិតនៃការទូតឌីជីថល ការទំនាក់ទំនងជាយុទ្ធសាស្ត្រ ការទូតវប្បធម៌ និងការទូតសាធារណៈ ទៅក្នុងការងាររបស់ក្រសួង។ ក្រោយមក នៅឆ្នាំ ២០១៦ លោក Kuleba ត្រូវបានតែងតាំងជាអ្នកតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែន ប្រចាំក្រុមប្រឹក្សាអឺរ៉ុប។ ចាប់ពីខែសីហា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ ២០២០ លោកជាឧបនាយករដ្ឋមន្ត្រី ស្ដីអំពីទំនាក់ទំនងអឺរ៉ុប។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស តាំងពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២០។
ទស្សនៈនយោបាយ លោក Kuleba គឺជាអ្នកគាំទ្រដ៏ជាប់លាប់របស់អ៊ុយក្រែន ដែលចូលរួមក្នុង EU និង NATO ។ លោកក៏ពេញចិត្តក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវកម្មវិធីសកម្មភាពស្តីពីសមាជិកភាពណាតូ។ តាមគំនិតលោក អ៊ុយក្រែននឹងចូលរួមជាមួយសម្ព័ន្ធអាត្លង់ទិកខាងជើងលឿនជាងសហភាពអឺរ៉ុប។ លោក Kuleba បានកត់សម្គាល់ម្តងហើយម្តងទៀតថា អត្តសញ្ញាណអ៊ុយក្រែនគឺអឺរ៉ុបកណ្តាល ហើយគាត់បានចាត់ទុកការធ្វើឲ្យទំនាក់ទំនង និងការរួមបញ្ចូលកាន់តែស៊ីជម្រៅជាមួយប្រទេសជិតខាងនៅអឺរ៉ុបកណ្ដាល ជាអាទិភាពមួយនៃគោលនយោបាយការបរទេស។

ជីវិតផ្ទាល់ខ្លួន និងគ្រួសារ ពេញមួយជីវិត លោកបានសរសេរសៀវភៅដែលលក់ដាច់បំផុតគឺ សង្គ្រាមសម្រាប់ការពិត, របៀបឈ្នះក្នុងពិភពក្លែងក្លាយ, ការពិត និងសហគមន៍ (ឆ្នាំ ២០១៩) លើការទំនាក់ទំនងទំនើប ,អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានមិនពិត។ នៅខែធ្នូ ឆ្នាំ ២០១៧ លោក Kuleba ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនល្អបំផុតប្រចាំឆ្នាំ ២០១៧ ដោយវិទ្យាស្ថានគោលនយោបាយពិភពលោក។ យ៉ាងណាមិញ ទាក់ទងនឹងគ្រួសារ លោកមានម្ដាយឈ្មោះ Yevhenia Kuleba និងឪពុក Ivan Kuleba គឺជាអ្នកការទូតអាជីព ជាអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន (២០០៣-២០០៤) ក៏ដូចជាឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅអេហ្ស៊ីប (១៩៩៧-២០០០) សាធារណរដ្ឋឆេក (២០០៤-២០០៩) កាហ្សាក់ស្ថាន (២០០៨-២០១៩។ ), អាមេនី (ចាប់តាំងពីឆ្នាំ ២០១៩) ។ លោករៀបការមានកូនពីរនាក់គឺ Yehor កើត ២០០៦ និង Liubov កើត ២០១១។ ភរិយារបស់លោកឈ្មោះ Yevhenia ជាប់លេខ ១ ក្នុងបញ្ជីគណបក្សសម្រាប់ក្រុមប្រឹក្សាក្រុងកៀវ នៃគណបក្សបម្រើប្រជាជនក្នុងការបោះឆ្នោតក្នុងស្រុក ឆ្នាំ ២០២០ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០។ នាងក៏ជាអនុប្រធានក្រុមប្រឹក្សា លេខាធិការនៃគណៈកម្មាធិការអចិន្ត្រៃយ៍ក្រុមប្រឹក្សាក្រុងកៀវ ស្ដីពីគោលនយោបាយបរិស្ថានផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកស្គាល់មេដឹកនាំមួយរូបចូលរួមកិច្ចប្រជុំកំពូល អាស៊ាន លើកដំបូងនៅ កម្ពុជា ចាប់តាំងពីឡើងកាន់តំណែង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?