Connect with us

KPT+

មកដឹងអំពីវិធីសាស្ត្រថែរក្សារាង ដោយញ៉ាំតេនញ៉ារបស់ស្ត្រីសម័យ វិចតូរៀ

បានផុស

នៅ

សម័យវិចតូរៀពីឆ្នាំ១៨៣០ ដល់ឆ្នាំ១៩០០ គឺជាសម័យកាលមួយពោរពេញទៅដោយគំនិតចម្លែកៗក្នុងការថែរក្សាសម្រស់ ក្នុងនោះមានវិធីសាស្ត្រមួយដែលយើងលើកយកមកនិយាយគឺ “ប្រើប្រាស់តេនញ៉ាមករក្សារាង” ស្ដាប់ទៅគួរឲ្យញញើត មិនដូចវិធីសម្រករាងសម័យទំនើបនោះទេ។

ការឃោសឲ្យប្រើប្រាស់ពងតេនញ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រើប្រាស់តេនញ៉ាមកសម្រករាងគឺងាយស្រួលនិងមានប្រសិទ្ធិភាពពិតប្រាកដ ស្រីៗគ្រាន់តែលេបថ្នាំមួយគ្រាប់ដែលផ្ទុកពងតេនញ៉ាជាការស្រេច។ បន្ទាប់ពីនោះមកពួកគេអាចបរិភោគអាហារតាមចិត្តចង់ដោយមិនចាំបាច់ភ័យពីការឡើងទម្ងន់ឡើយ ព្រោះស្រីៗនៅជំនាន់នោះជឿថា “សម្រស់បានមកដោយលំបាក ជាពិសេសត្រូវថែរាងឲ្យស្អាតដើម្បីរកប្ដី”។ ជាក់ស្ដែងផលលំបាកមានជាហូរហែបណ្ដាលមកពីតេនញ៉ាដូចជា៖ អស់កម្លាំង ល្ហិតល្ហៃ ខ្វះជីវជាតិ ឈឺពោះ ចង់ក្អួត និងរាគជាដើម។ ក្រោយពីទទួលរាងស្អាតតាមបំណងហើយ ស្រីៗត្រូវយកតេនញ៉ាចេញពីរាងកាយដោយប្រើថ្នាំបញ្ចុះ ឬឧបករណ៍ពិសេសៗក្នុងចំណោមវិធីសាស្ត្រទាំងនោះមានវិធីសាស្ត្រមួយជារបស់លោកគ្រូពេទ្យ Meyers គឺទាក់ទាញតេនញ៉ាតាមមាត់ ប៉ុន្តែអ្នកជំងឺមិនតិចទេដែលខក់រហូតដល់ស្លាប់។

ថ្នាំផ្ទុកពងតេនញ៉ា

ដោយសារការព្រួយបារម្ភពីសុខភាពសាធារណៈ រដ្ឋបាលចំណីអាហារនិងឱសថបានដាក់បម្រាមហាមប្រើប្រាស់ទៅលើថ្នាំពងតេនញ៉ាជាផ្លូវការហើយ។ យ៉ាងណាមិញ វិធីសាស្ត្រដ៏គគ្រិចនេះនៅតែមានអ្នកប្រើប្រាស់មកទល់បច្ចុប្បន្នជាសម្ងាត់៕

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ កំពូលសត្វល្អិតបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទាំង ១០ គួរប្រុងប្រយ័ត្ន

ចុចអាន៖ ទោះពពួកសត្វល្អិតសំបូរទៅដោយប្រូតេអ៉ីន តែក្រុមអ្នកជំងឺទាំងនេះត្រូវប្រុងប្រយ័ត្នក្នុងការហូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៤ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម