Connect with us

KPT+

មូលហេតុមួយគត់ ដែលស្ដេចព្រុយណេមានទ្រព្យសម្បត្តិច្រើនជាងគេ

បានផុស

នៅ

ព្រះមហាក្សត្រ​ស៊ុលតង់ Hassanal Bolkiah គឺស្ដេច​​នៃ​ប្រទេសព្រុយណេ ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេក្នុងចំណោមស្ដេចដទៃ។ ទោះយ៉ាងណា មុនក្លាយស្ដេចមាន​ទ្រព្យសម្បត្តិច្រើនជាងគេ ​ប្រទេស​សំបូរ​ប្រេង​មួយនេះក៏ធ្លាប់​ត្រូវ​ចក្រភពអង់គ្លេស​ដាក់ជា​អាណានិគម​អស់រយៈពេល ៩៥ ឆ្នាំ និង​​បាន​ដកខ្លួនជាផ្លូវការនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៨៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នានេះដែរ ព្រុយណេត្រួសត្រាយផ្លូវបែបណា ទើបធ្វើឲ្យមហាក្សត្រ​ស៊ុលតង់ក្នុងប្រទេសនេះមានជាងគេ និងមានការចាយវាយលើសស្ដេចអង្គផ្សេងៗមកទល់សព្វថ្ងៃ។​ ព្រះ​រាជា​អង្គ​នេះ ឡើង​កាន់​អំណាច​ដំបូង​បន្ទាប់ពី​ដាក់រាជ្យ​របស់​បិតា​ទ្រង់៦ឆ្នាំ (១៩៦១)​ និង​បាន​ក្លាយ​ជា​ស្ដេច​ស៊ុលតង់​នៅថ្ងៃទី២៩ ​នៅ​ថ្ងៃទី ០៥ ខែ​តុលា ឆ្នាំ ១៩៦៧ និង​ជា​ស្ដេច​ផ្ដាច់ការ​ចុងក្រោយ​មួយ​រូប​​ក្នុង​ពិភពលោក ព្រមជាមួយនឹង​ជា​នាយករដ្ឋមន្ត្រី​ផង​ដែរ។ ទ្រង់​ឡើង​សោយរាជ្យ​នៅថ្ងៃទី០១ ខែសីហា ឆ្នាំ ១៩៦៨ ខណៈទ្រង់​ត្រូវ​បាន​លើក​តម្កើង​ព្រះនាម​ដោយ​ម្ចាស់ក្សត្រី Elizabeth II នៃ​ចក្រភពអង់គ្លេស ដូច​បិតា​របស់​ទ្រង់​ដែរ។

ក្នុងអំឡុង​ឆ្នាំ ១៩៨០ និង ១៩៩០ ស្ដេច Hassanal Bolkiah ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ស្ដេច​ស៊ុលតង់មានជាងគេ និងតែងបង្ហាញព្រះកាយ​នៃ​បញ្ជី​បុគ្គល​ដែល​មានទ្រព្យច្រើនជាងគេបំផុត​របស់ពិភពលោកថែមទៀត។ ត្បិត​ព្រះរាជាអង្គនេះ មិនឈរលំដាប់ទី១ នៃបញ្ជីស្ដេចមានបំផុតក៏ពិតមែន ប៉ុន្តែ​ទ្រង់​ត្រូវបានគេចាត់ថ្នាក់​ជា​ស្ដេច​មួយ​អង្គ​ដែល​មាន​ជីវិត​ហ៊ឺហា​ ដោយ​ការ​សម្ញែង​ទ្រព្យសម្បត្តិ​ទៅកាន់​ពិភពលោក។​ យោង​តាម​របាយការណ៍​របស់សារព័ត៌មាន Business Insider មហាក្សត្រ​អង្គ​នេះ មាន​ទ្រព្យសម្បត្តិ​ច្រើន ដោយសារតែប្រភព​ចំណូល​ដ៏​ធំ​បំផុត នោះគឺ​ទុន​បម្រុង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ​ដែលមានស្រាប់ក្នុងប្រទេសព្រុយណេ។

ដោយឡែក ទ្រព្យសម្បត្តិ​សុទ្ធរបស់ស្តេច​ស៊ុលតង់ Hassanal Bolkiah ត្រូវបានគេប៉ាន់ស្មានថា មាន​ចំនួន ៣០ពាន់លានដុល្លារ នេះបើយោងតាម ​​Celebrity Net Worth បាន​បញ្ជាក់​យ៉ាង​ដូច្នោះ។ ទ្រង់ក៏ជាបុគ្គលនិយមប្រមូលរថយន្តប្រណិតៗ និងរថយន្តកម្រដ៏ធំបំផុតរបស់ពិភពលោក រួមទាំងរថយន្ត Rolls-Royce ស្រោបមាសផងដែរ។ យោងតាមរបាយការណ៍របស់ Hotcars ស្តេចស៊ុលតង់ទី ២៩ មានរថយន្តប្រមាណ ៧ពាន់គ្រឿង ដែលមានតម្លៃសរុបប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិក, Rolls Royce 500​ និង Ferraris 300។ បើតាមរបាយការណ៍របស់ Bornrich ក៏បានបញ្ចាក់ដែរថា ទ្រង់មានយន្តហោះឯកជនជាច្រើនគ្រឿង បំពាក់ដោយសម្ភារៈទំនើបៗ ដូចជាយន្តហោះ Boeing 747-400, Boeing 767-200 និងយន្តហោះ Airbus A340-200 ខណៈយន្តហោះ Boeing 747-400 Jet ស្រោបដោយមាស ហើយវាក៏មានគ្រឿងបរិក្ខារជាច្រើន រួមទាំងបន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងផងដែរ។

សូមបញ្ចាក់ដែរថា ព្រុយណេ​ជា​ប្រទេស​ផលិត​ប្រេង​ឈាន​មុខ​គេ​ទី​ប្រាំ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​នៅ​ពី​ក្រោយ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម និង​ថៃ។ ការនាំចេញប្រេងឆៅ និងឧស្ម័នធម្មជាតិ​បានធ្វើឲ្យ​ស្តេចស៊ុលតង់ Hassanal Bolkiah ក្លាយជាអ្នកមានបំផុតក្នុងពិភពលោក។ ទស្សនាវដ្ដី Forbes បាន​ដាក់​ចំណាត់​ថ្នាក់ព្រះអង្គ​ជាបុរសមានជាងគេបំផុត លើពិភពលោកតាំងពីឆ្នាំ ១៩៨៨ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សាវតារព្រះចៅស៊ុលតង់ ព្រុយណេ ស្ដេចមានទ្រព្យសម្បត្តិច្រើនជាងគេ

ចុចអាន៖ទម្លាយរឿង ៥ យ៉ាង ពីរាជបុត្ររូបសង្ហាព្រុយណេ Abdul Mateen ទើបយាងមក កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៩ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម