KPT+
មុនចាក់សាក់លើកដំបូង គួរដឹងរឿង ៨ ចំណុចនេះសិន
អ្វីក៏ដោយឲ្យតែលើកដំបូងនឹងស្ថិតក្នុងការចងចាំជាពិសេសជាងពេលផ្សេងៗទៀតហើយ ដូចគ្នានឹងសាក់លើស្បែកដែរ អ្នកត្រូវប្រាកដចិត្តគិតឲ្យល្អិតល្អន់ ព្រោះវានឹងជាប់សាច់របស់អ្នកជារៀងរហូតមិនងាយរលុបដូចគូសប៊ិចឡើយ។ ខាងក្រោមនេះជារឿង ៨ ចំណុចដែលអ្នកគួរដឹងមុនចាក់សាក់លើកដំបូង៖

១. កុំសម្រេចចិត្តលឿនពេក
ចំណុចនេះសង្កត់ធ្ងន់ទៅលើការសាក់ឈ្មោះនិងមុខនរណាម្នាក់ទៅលើស្បែក ព្រោះថាការលុបសាក់វិញក៏ឈឺមិនចាញ់ពេលសាក់ដែរថែមទាំងស្នាមទៀតផង។
២. ស្រាវជ្រាវហើយស្រាវជ្រាវទៀត
សាកសួរនាំមិត្តភក្តិដែលធ្លាប់ចាក់សាក់ពីគុណភាពទឹកថ្នាំ និងទឹកដៃជាងមុនសម្រេចចិត្ត។
៣. ស្វែងរកហាងនិងជាងសាក់ គួរជាទីទុកចិត្តមកធ្វើសេវាកម្ម
អ្នកអាចស្វែងរកហាងសាក់ល្អៗតាម Instagram Facebook ដោយមើលតាម Feedback។
៤. កុំគំរិះពេក ឲ្យធីបជាងសាក់ផង
សាក់មួយដងជាប់មួយជីវិត ទម្រាំបានគំនូរស្អាតៗមកជាប់នឹងស្បែករបស់អ្នកមិនមែនជាការងារងាយស្រួលនោះទេ។ ចូរឲ្យតម្លៃការយកចិត្តទុកដាក់និងភាពច្នៃប្រឌិតរបស់ជាងសាក់តាមរយៈការឲ្យធីប។
៥. ត្រៀមខ្លួនរួចរាល់សិនចាំសាក់
អ្នកគួរគេងឲ្យគ្រប់គ្រាន់ ញ៉ាំអាហារគោកមុនមកសាក់ កុំភ្លេចយកចំណីមកសាគួរផងក្រែងលខ្វះជាតិស្ករអំឡុងពេលចាក់សាក់។
៦. ត្រូវដឹងថាវាឈឺសាច់
ការទ្រាំរបស់មនុស្សមានកម្រិតខុសៗគ្នា គេចាក់មិនអី មិនមានន័យថាអ្នកអាចទ្រាំដូចគេនោះទេ។

៧. ស្ដាប់តាមការណែនាំជាងសាក់បន្ទាប់ពីចាក់ហើយ
សាក់ថ្មីៗត្រូវការរយៈពេល២សប្ដាហ៍ទម្រាំតែជា ដូច្នេះមុខរបួសនោះត្រូវតែសម្អាតការពារមេរោគយ៉ាងប្រុងប្រយ័ត្ន។ ជាងសាក់នឹងណែនាំអ្នកអំពីការថែទាំ និងអ្វីគួរជៀសវាងយ៉ាងលម្អិត។
៨. អនាគតទៅត្រូវថែមថ្នាំសាក់ព្រោះវានឹងរលុបខ្លះៗ
កន្លែងខ្លះវាងាយនឹងរលុបដូចជា បាតដៃ-បាតជើង កន្លែងឧស្សាហ៍ត្រូវថ្ងៃនិងត្រូវទឹកយូរៗ ដូច្នេះជាងសាក់ភាគច្រើនគាត់ទទួលថែមទឹកថ្នាំដោយឥតគិតថ្លៃ ចំណែកខ្លះទៀតយកប្រាក់តិចតួចតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់
ចុចអាន៖ ១០ វិធី លុបស្នាមសាក់ចេញពីដងខ្លួន បានយ៉ាងមានប្រសិទ្ធភាព

-
សន្តិសុខសង្គម១២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល