KPT+
៥ ចំណុចបង្កការចាប់អារម្មណ៍ខ្លាំង ទាំងមុន និងក្រោយកិច្ចប្រជុំអាស៊ាននៅ កម្ពុជា
បន្ទាប់ពីកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយនោះ ក៏មានចំណុចសំខាន់ៗជាច្រើនបានកើតឡើង និងទាក់ទាញមហាជនឲ្យមានការចាប់អារម្មណ៍ផងដែរ ។
កម្ពុជាថ្មី សូមលើកចំណុចចំនួន ៥ ដែលបានកើតឡើងក្នុងកិច្ចប្រជុំអាស៊ានដែលទើបបញ្ចប់កាលពីថ្ងៃទី១៣ ខែវិច្ឆិកានេះ ៖
១ ព្រះចៅស៊ុលតង់យាងបើកយន្តហោះដោយខ្លួនឯង

តាមរយៈរូបភាពផ្សព្វផ្សាយអំពីព្រះរាជដំណើរមកដល់របស់ព្រះចៅស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ត្រូវបានគេមើលឃើញថា ព្រះអង្គយាងបើកយន្តហោះពិសេស Boeing787-800 ដោយព្រះអង្គឯងផ្ទាល់ នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
២ បុត្រាព្រះចៅស៊ុលតង់អមដំណើរព្រះបិតាបង្កការភ្ញាក់ផ្អើល

ព្រះរាជបុត្រ Abdul Mateen បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបុត្រាអង្គនេះបានយាងអមព្រះរាជដំណើរជាមួយព្រះបិតា ព្រះចៅស៊ុលតង់ Hassanal Bolkiah មកកម្ពុជា។ ជាងនេះទៅទៀត បុត្រាទី៤របស់ព្រះចៅស៊ុលតង់ នៅតែបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមកម្ពុជាជារឿយៗ ខណៈកាលពីម្សិលមិញ ទ្រង់បានរត់យាងហាត់ប្រាណទាំងកណ្ដាលភ្លៀង។
៣ វត្តមានជំទាវទី ១ របស់ប្រធាធិបតីកូរ៉េខាងត្បូង មហាជនចាប់អារម្មណ៍លើសម្រស់

ជំទាវទី១របស់ប្រទេសកូរ៉េខាងត្បូង លោកស្រី Kim Kun Hee បានអមដំណើរជាមួយស្វាមីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ បន្ទាប់ពីមកដល់ទឹកដីកម្ពុជាភ្លាម លោកស្រីត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងលើរូបសម្រស់ដ៏ផូផង់ និងក្មេងជាងវ័យ បើទោះបីឈានចូលវ័យ៥០ឆ្នាំក្ដី។ មិនត្រឹមប៉ុណ្ណេះ សូម្បីតែការស្លៀកពាក់ក្នុងនាមភរិយាប្រធានាធិបតីកូរ៉េខាងត្បូង ក៏លោកស្រីមានស្ទាយប្រចាំខ្លួនមិនសាំភ្នែក និងធ្លាប់ធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលទាំងក្នុងនិងក្រៅប្រទេស បន្ទាប់ពីលោកស្រីបានបង្ហាញខ្លួន ក្នុងនាមជាភរិយារបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ។
៤ លោកចូ បៃដិន ចុះពីយន្តហោះទៅជួបមនុស្សមួយក្រុមភ្លាមៗ

នៅពេលលោក ចូ បៃដិន ចុះពីលើយន្តហោះ តាមធម្មតាប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ គឺត្រូវឡើងជិះរថយន្តភ្លាមៗ តែបែរជាដើរដោយថ្មើរជើងទៅជួបក្រុមមនុស្ស ដែលនៅក្បែរនោះ ពោលគឺនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ដែលនេះក្រុមអ្នកតាមដានកម្ពុជាវិភាគថា គឺជាជោគជ័យរបស់កម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន។ ក្នុងជំនួបជាមួយមនុស្សមួយក្រុមលោក បៃដិន បានបង្ហាញទឹកមុខរីករាយមានអារម្មណ៍សុវត្ថិភាពថា កម្ពុជាពិតជាមានសុខសន្តិភាព និងសណ្ដាប់ធ្នាប់សន្តិសុខល្អ។
៥ លោក ចូ បៃដិន ថតរូបយ៉ាងស្និទ្ធស្នាលជាមន្ត្រីកម្ពុជា


តាមរយៈរូបភាពដែលលោក ចូ បៃដិន ថត selfie ជាមួយមន្រ្តីកម្ពុជា ហាក់បង្ហាញពីភាពជិតស្និទ្ធខ្លាំង រវាងលោកនិងប្រជាជនកម្ពុជា។ បន្ថែមពីនេះ រូបភាពបង្ហាញស្នាមញញឹមមួយសន្លឹកនេះ ក៏ត្រូវបានប្រជាធិបតីអាមេរិក ចូ បៃដិន បង្ហោះលើបណ្ដាញសង្គម Tweets ផ្ទាល់ខ្លួនរបស់លោកថែមទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រថយន្តប្លាំងដាស់របស់លោក ចូ បៃដិន មិនមែនចាក់សាំងឡើយ
ចុចអាន៖វីដេអូរាជបុត្រ ព្រុយណេ រត់ហាត់ប្រាណក្នុងសណ្ឋាគារទ្រង់គង់នៅ កម្ពុជា កំពុងទាក់ទាញមហាជន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់