Connect with us

KPT+

ភរិយាមេដឹកនាំ ៧ រូប អមស្វាមីមកកិច្ចប្រជុំកំពូលនៅ កម្ពុជា មានតួនាទីបែបណាខ្លះ?

បានផុស

នៅ

បន្ទាប់ពីកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ ក៏ដូចជាកិច្ចប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយនោះ ក្នុងនោះមានមេដឹកនាំមួយចំនួនបានអមភរិយាមកជាមួយ និងបង្កការទាក់ទាញមហាជនឲ្យមានការចាប់អារម្មណ៍ផងដែរ ។

ដូច្នេះកម្ពុជាថ្មី សូមលើកយកភរិយាមេដឹកនាំ ៧ រូប ដែលអមស្វាមីមកកិច្ចប្រជុំកំពូលនៅ កម្ពុជា តើមានតួនាទីបែបណាខ្លះក្នុងប្រទេសរៀងៗខ្លួន?

១ លោកស្រី Sichanh Viphavanh ប្រទេសឡាវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Sichanh Viphavanh ភរិយា​លោក Phankham Viphavanh នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​មក​ដល់​កម្ពុជា​​កាលពី​វេលា​ម៉ោង ៥ និង ២០ នាទី​ល្ងាច ថ្ងៃទី០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ។ ដោយឡែក ចំពោះ​ព័ត៌មាន​លម្អិត​ពី​ជីវប្រវត្តិ​និង​តួនាទី​ការងារ​របស់​លោកស្រី​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ឡើយ។ ​

២ លោកស្រី Liza Araneta Marcos ប្រទេស​ហ្វីលីពីន

ជំទាវទី១ Liza Araneta Marcos កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៩ ក្នុងទីក្រុងម៉ានីល និងជាមេធាវី ព្រមតាំងជាគ្រូបង្រៀននៅហ្វីលីពីន។ មុនពេលរៀបការ នៅឆ្នាំ១៩៩៣ ជាមួយលោក​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr លោកស្រីក៏បានបម្រើការជាអ្នកយុទ្ធសាស្រ្តសំខាន់ក្នុងយុទ្ធនាការប្រធានាធិបតីរបស់ស្វាមី ហើយត្រូវបានគេមើលឃើញថាជាមនុស្សសំខាន់ម្នាក់ ដែលមានឥទ្ធិពលលើតំណែងប្រធានាធិបតីរបស់ស្វាមី។ លោកស្រីបានអម​ដំណើរ​ជាមួយ​នឹង​ស្វាមី មកដល់​កម្ពុជាក្រោយ​នាយករដ្ឋមន្ត្រី​ឡាវ​បន្តិច​ប៉ុណ្ណោះ។

៣ លោកស្រី Iriana Joko Widodo ប្រទេស​ឥណ្ឌូណេស៊ី​

លោកស្រី Iriana Joko Widodo កើតថ្ងៃទី ០១ ខែតុលា ឆ្នាំ ១៩៦៣ គឺជាស្ត្រីទីមួយនៃប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៤ និងជាភរិយារបស់ប្រធានាធិបតីឥណ្ឌូនេស៊ី បច្ចុប្បន្នគឺលោក Joko Widodo។ លោកស្រី Iriana ត្រូវបានតែងតាំងជាអ្នកដឹកនាំអង្គការអប់រំសុខុមាលភាពគ្រួសារ PKK ដែលជាចលនាស្ត្រីជាតិនៅឥណ្ឌូនេស៊ី។ លោកស្រី ក៏បានបម្រើការជាមេដឹកនាំនៃ PKK នៅ Surakarta ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១២ នៅពេលដែលស្វាមីជាអភិបាលក្រុង Surakarta ។ លោកស្រី Iriana និងស្វាមីមកកម្ពុជា​ កាល​ពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

៤ លោកស្រី Naraporn Rotchanachan ប្រទេស​ថៃ

លោកស្រី Naraporn Rotchanachan កើតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៥៤ គឺជាសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យសិល្បៈ នៃសាកលវិទ្យាល័យជូឡាឡុងកន និងជាកូនស្រីរបស់ឧត្តមសេនីយ៍ទោ Chamrat Rotchanachan ជាប៉ូលិស និងជាអភិបាលខេត្ត Narathiwat និង Suthin Rotchanachan។ លោកស្រីមក​ដល់​កម្ពុជា​ជាមួយ​ស្វាមី​លោក Prayuth Chan O Cha កាលពីវេលាម៉ោង ៨:៤៥ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា។

៥ ជំទាវទី១ Kim Kun Hee ប្រទេស​កូរ៉េខាងត្បូង

ជំទាវទី១របស់កូរ៉េខាងត្បូង ​លោកស្រី Kim Kun Hee កើតថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧២ គឺជាពាណិជ្ជករកូរ៉េខាងត្បូង និងជាប្រធានក្រុមហ៊ុនពិព័រណ៍សិល្បៈ Covana Contents។ លោកស្រីបានអមដំណើរជាមួយស្វាមី​ មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​តាមជើងយន្តហោះពិសេស KG 001 នៅវេលាម៉ោង ១២:៤៧នាទី កាលពីរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២២។

៦ លោកស្រី Cheng Hong ប្រទេស​ចិន

លោកស្រី Cheng Hong កើត​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៥៧ គឺជា​សាស្ត្រាចារ្យ​ នៅ​សាកល​វិទ្យាល័យ Capital University នៃ Economics និង Business និងជា​ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រីចិន​ដែល​កំពុង​កាន់​អំណាច​លោក Li Keqiang។ លោកស្រីបានមកដល់កម្ពុជា នៅ​វេលាម៉ោងជាង៧យប់កាលពី​ថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

៧ លោកស្រី Sudesh Dhankhar ប្រទេស​ឥណ្ឌា

លោកស្រី Sudesh Dhankhar គឺជាវេជ្ជបណ្ឌិតជនជាតិឥណ្ឌា ដែលកំពុងបម្រើការជាស្ត្រីទីពីរនៃប្រទេសឥណ្ឌា និងបានបម្រើការជាស្ត្រីទីមួយនៃ West Bengal ។ លោកស្រីបានធ្វើដំណើរអមជាមួយនឹង​ស្វាមី​ លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធាន​សភាជាន់ខ្ពស់ នៃ​សាធារណរដ្ឋឥណ្ឌា នៅវេលាម៉ោង ៣:៥០នាទីរសៀល កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ ចំណុចបង្កការចាប់អារម្មណ៍ខ្លាំង ទាំងមុន និងក្រោយកិច្ចប្រជុំអាស៊ាននៅ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម