KPT+
មកដឹងសកម្មភាព និងកម្រិតពិន័យ ចំពោះបេក្ខជនធ្វើឱ្យខូចសណ្តាប់ធ្នាប់ ការប្រឡងទុតិយភូមិ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ឌុប មានរយៈពេល ២ថ្ងៃ នឹងចាប់ផ្ដើមដំណើរការសំណេរពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។ ដើម្បីឱ្យការប្រឡងរបស់ខ្លួនប្រព្រឹត្តិទៅដោយរលូន មិនរងការពិន័យ និងមិនមានបញ្ហាអ្វីនោះ បេក្ខជនទាំងអស់ គប្បីមិនត្រូវធ្វើឱ្យខូចសណ្ដាប់ធ្នាប់របៀបរៀបរយនៃការប្រឡង តាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡាឡើយ។
សកកម្មភាពដែលត្រូវបានកំណត់ថាបេក្ខជនធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយ នៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យមាន៖
– មកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ។ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗ ដែលអាចអនុគ្រោះបាន ដោយមិនឱ្យលើសពី ១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលលប្រឡងតាមរយៈប្រធានមណ្ឌល ដោយមិនបន្ថែមម៉ោងឡើយ
– សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួន
– ចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នា ទាំងស្រុង
– ចម្លើយនៃសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណៅវិញ្ញសាដែលត្រូវបាននាំចូលក្នុងបន្ទប់ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយធ្វើការកោសល្យវិច័យឃើញថា សន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។
បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពដែលត្រូវចាត់ទុកថាជាអំពើ ដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់បៀបរៀបរយនៃការប្រឡង និងប៉ះពាល់ កិត្តិយសគណៈមេប្រយោគ និងកម្រិតវិន័យ នឹងមិនត្រូវអនុញ្ញាតឱ្យ ចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។
គួរបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២នេះ មានចំនួនសរុប ១២៨ ១៣៦ នាក់ ស្រី ៦៨ ៧៧៣ នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត ៤២ ៩៣៦ នាក់ ស្រី ២៥ ៤៤៥ នាក់, ថ្នាក់វិទ្យាសាស្រ្តសង្គម ៨៥ ២០០ នាក់ ស្រី ៤៣ ៣២៨ នាក់ ចែកជា ២២១ មណ្ឌល កើន ១៧ មណ្ឌល និងមានបន្ទប់ ៥ ១៧៤ បន្ទប់ កើនឡើង ៥៥៩ បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត កើន ៣ មណ្ឌល និងថ្នាក់វិទ្យសាស្រ្តសង្គម កើន ១៤ មណ្ឌល ដោយថ្នាក់វិទ្យាសាស្រ្តមាន ៧៦ មណ្ឌល ស្មើនឹង ១ ៧៤៣ បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ១៤៥ មណ្ឌល ស្មើនឹង ៣ ៤៣១ បន្ទប់៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត