KPT+
អ្នកធ្វើពុតជាមានជំងឺបាក់ទឹកចិត្ត សុទ្ធតែមានជំងឺផ្លូវចិត្តដូចគ្នា
ជំងឺបាក់ទឹកចិត្ត ឬ យើងចូលចិត្តហៅថា “Depression” គឺជាជំងឺផ្លូវចិត្តដែលត្រូវការការយកចិត្តទុកដាក់ពីមនុស្សជុំវិញខ្លួនយ៉ាងប្រុងប្រយ័ត្នព្រោះគេខ្លាចប៉ះពាល់ខ្លាំងរហូតដល់សម្លាប់ខ្លួន។ មនុស្សមួយចំនួនហេតុតែចង់បានចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីអ្នកដទៃក៏សម្រេចចិត្តធ្វើពុតជាមានជំងឺនេះទៅ។

ជាក់ស្ដែងមនុស្សមិនតិចទេដែលកំពុងធ្វើពុតជាមាន “Depression” ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងគេចខ្លួនពីស្ថានភាពតានតឹងណាមួយ ប៉ុន្តែអ្នកខ្លះទៀតគាត់ធ្វើពុតបែបនេះដោយសារតែគាត់មានជំងឺផ្លូវចិត្តដូចគ្នាគឺជំងឺ Factitious Disorder ជាដើម ជំងឺនេះធ្វើឲ្យអ្នកជំងឺតែងតែកុហកថាឈឺនេះឈឺនោះទាំងដែលខ្លួនឯងមិនបានអ្វីឈឺអ្វីសោះ។ មុននឹងសម្គាល់ថាគេពិតជាធ្វើពុតមែនអ្នកគប្បីដឹងពីរោគសញ្ញាមែនទែនជាមុនសិនរួមមាន៖ ពិបាកចិត្តរហូត មិនចង់ធ្វើអ្វីទាំងអស់ បាត់បង់ចំណាប់អារម្មណ៍ មិនចង់បរិភោគ ពិបាកផ្ដោតអារម្មណ៍ ឈឺក្បាល ឈឺពោះ ការចងចាំខ្សោយ និងគេងមិនលក់។ យ៉ាងណាមិញ អ្នកមិនគួរសន្មត់ថាគេធ្វើពុតទាំងដែលគេមើលទៅមានសុខភាពល្អធម្មតានោះទេពីព្រោះអ្នកជំងឺពិតប្រាកដភាគច្រើនចូលចិត្តលាក់បាំងអាការៈខ្លួនឯងមិនអោយគេដឹងសោះឡើយ។ ដូច្នេះការចំណាំអ្នកធ្វើពុតមិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែបើបុគ្គលនោះចូលចិត្តបង្ករឿងទាក់ទាញចំណាប់អារម្មណ៍ ឬទាញផលប្រយោជន៍ពីជំងឺមានន័យថាគាត់កំពុងក្លែងបន្លំ១០០ភាគរយ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកមិនគួរបកអាក្រាតគាត់ទេ ជំងឺ “Depression” គឺជាជំងឺធ្ងន់ធ្ងរទម្រាំតែគាត់ធ្វើពុតបានសម្រេចមិនដឹងថាគាត់ពូកែកុហកនិងរឹងក្បាលប៉ុណ្ណា ដូច្នេះមានន័យថាអ្នកមិនគួរពាក់ព័ន្ធនឹងមនុស្សបែបនេះជាដាច់ខាត៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ វិធីសាស្ត្រសាមញ្ញ តែមានប្រសិទ្ធភាព ដើម្បីជួយអ្នកជំងឺបាក់ទឹកចិត្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ