KPT+
រឿងល្អ ៦ យ៉ាងដែលអតីតប្រធានាធិបតី RICHARD NIXON របស់អាមេរិកបានធ្វើដើម្បីការពារបរិស្ថាន
នៅពេលនិយាយពីបរិស្ថាន មនុស្សភាគច្រើននឹងគិតដល់ប្រធានាធិបតី Richard Nixon ជាប្រធានាធិបតីទី ៣៧ របស់អាមេរិកដែលបានលាឈប់ពីមុខតំណែងក្នុងឆ្នាំ ១៩៧៣ បន្ទាប់ពីរឿងអាស្រូវនយោបាយ (Watergate) ប៉ុន្តែឆាកជីវិតលោក បានបន្សល់ទុកនូវកេរ្តិ៍ដំណែលបរិស្ថានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលផ្ដល់ឲ្យប្រទេសជាតិនូវច្បាប់ថ្មី សម្រាប់គ្រប់គ្រងការការពារខ្យល់ទឹកនិងទីរហោស្ថាន។
នេះគឺជារឿងល្អ ៦ យ៉ាងដែលអតីតប្រធានាធិបតី Richard Nixon បានធ្វើដើម្បីការពារបរិស្ថាន៖
១. ច្បាប់គោលនយោបាយជាតិស្ដីពីបរិស្ថានឆ្នាំ ១៩៦៩
ច្បាប់ទីមួយដែលបានបង្កើតក្របខ័ណ្ឌ សម្រាប់ការពារបរិស្ថាននិងសម្រេចបាននូវគោលដៅសំខាន់ៗចំនួន ៣ គឺ ៖ ទី១ គូសបញ្ជាក់ជាលើកដំបូងនូវការប្រកាសជាផ្លូវការនៃគោលនយោបាយនិងគោលដៅបរិស្ថានជាតិ។ ទី ២ តម្រូវឲ្យទីភ្នាក់ងារសហព័ន្ធរៀបចំនិងបញ្ជូនរបាយការណ៍ ផលប៉ះពាល់បរិស្ថានសម្រាប់កម្មវិធី ដែលផ្ដល់មូលនិធិដោយសហព័ន្ធភាគច្រើន។ ទី៣ បង្កើតក្រុមប្រឹក្សាប្រធានាធិបតីស្ដីពីបរិស្ថាន នៅក្នុងការិយាល័យប្រតិបត្តិ។
ប្រធានាធិបតី Nixon បានចុះហត្ថលេខាលើច្បាប់គោលនយោបាយបរិស្ថានជាតិ ឆ្នាំ ១៩៦៩ នៅថ្ងៃទី ១ ខែមករាឆ្នាំ ១៩៧០ ។
២. បង្កើត EPA ក្នុងឆ្នាំ ១៩៧០

ទីភ្នាក់ងារការពារបរិស្ថានត្រូវបានបង្កើតឡើងនៅខែ ធ្នូ នាំ ១៩៧០ បន្ទាប់ពីប្រធានាធិបតី Nixon បានដាក់ផែនការទៅសភា អំពាវនាវឲ្យបង្កើតទីភ្នាក់ងារនេះ។ មុនពេល EPA ត្រូវបានបង្កើតឡើង ប្រជាជាតិគឺមិនមានអាជ្ញាធរកណ្ដាលត្រួតពិនិត្យការការពារបរិស្ថានទេ។ EPA សរសេរនិងអនុវត្តច្បាប់គ្រប់គ្រងសុខភាពមនុស្សនិងបរិស្ថាន ហើយបច្ចុប្បន្នត្រូវបានដឹកនាំដោយរដ្ឋបាលលោកស្រី Lisa Jackson។
៣. ពន្យារច្បាប់ខ្យល់អាកាសស្អាត ឆ្នាំ ១៩៧០
ការពន្យារពេលនៃច្បាប់ស្ដីពីខ្យល់ស្អាត ដែលសរសេរដោយរដ្ឋបាល Maine Sen គឺលោក Edmund Muskie និងចុះហត្ថលេខាដោយប្រធានាធិបតី Nixon នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៧០ គឺជាច្បាប់គ្រប់គ្រងការបំពុលបរិយាកាសដ៏សំខាន់បំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ វាតម្រូវឲ្យទីភ្នាក់ងារការពារបរិស្ថានដែលទើបបង្កើតថ្មី ពង្រឹងបទប្បញ្ញត្តិនានាក្នុងន័យការពារប្រជាជនពីការបំពុលបរិយាកាស ដែលត្រូវបានគេដឹងថា មានគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្ស ជាពិសេសផ្ដោតសំខាន់ទៅលើការកំណត់គោលដៅដូចជា ស្ពាន់ធ័រឌីអុកស៊ីត អាសូតឌីអុកស៊ីត បញ្ហាភាគល្អិត កាបូនម៉ូណូអុកស៊ីត អូហ្សូននិងសំណ។
៤. ច្បាប់ការពារថនិកសត្វសមុទ្រឆ្នាំ ១៩៧២
វាគឺជាច្បាប់ដំបូងបង្អស់ដើម្បីការពារថនិកសត្វសមុទ្រដូចជា ត្រីដូហ្វីន ត្រីបាឡែន សត្វសមុទ្រនិងខ្លាឃ្មុំប៉ូល។ លើសពីនេះទៀតវាបានផ្ដល់សិទ្ធិអំណាចដល់រដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ដល់ថនិកសត្វសមុទ្រ ឬកំណត់ការនាំចូលនិងនាំចេញថនិកសត្វសមុទ្រ។
ប្រធានាធិបតី Nixon បានចុះហត្ថលេខាលើច្បាប់ការពារសមុទ្រ នៅថ្ងៃទី ២១ ខែតុលាឆ្នាំ ១៩៧២។ ពីរបីថ្ងៃក្រោយមកលោកក៏បានបន្ថែមហត្ថលេខាទៅក្នុងច្បាប់ការពារដែនសមុទ្រនិងស្រាវជ្រាវ និងច្បាប់ស្ដីពីការចាក់ចោលសំរាមចូលក្នុងមហាសមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សឬបរិស្ថានសមុទ្រ។
៥. ច្បាប់ទឹកផឹកប្រកបដោយសុវត្ថិភាពឆ្នាំ ១៩៧៤

ច្បាប់ទឹកស្អាតដែលត្រូវបានស្នើដោយលោក Nixon ត្រូវបានអនុម័តដោយសភាក្នុងឆ្នាំ ១៩៧៤ ប៉ុន្តែត្រូវបានចុះហត្ថលេខាដោយលោកប្រធានាធិបតី Gerald Ford ជាការចង្អុលបង្ហាញមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារបឹង ទន្លេ ស្ទឹង តំបន់ដីសើមនិងទឹកដទៃទៀត។ ច្បាប់នេះតម្រូវឲ្យមានសកម្មភាពដើម្បីការពារទឹកផឹក និងប្រភពរបស់វា រួមទាំងអាងស្តុកទឹក អាងហែលទឹក និងអណ្ដូងទឹកក្រោមដី។
៦. ច្បាប់ការពារប្រភេទសត្វជិតផុតពូជឆ្នាំ ១៩៧៣

ប្រធានាធិបតី Nixon បានចុះហត្ថលេខាលើច្បាប់ស្ដីពីប្រភេទសត្វជិតផុតពូជនៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ១៩៧៣ ។ វាត្រូវបានបង្កើតឡើងដើម្បីការពារប្រភេទសត្វដែលមានគ្រោះថ្នាក់ពីការផុតពូជ ដែលជាលទ្ធផលនៃសកម្មភាពមនុស្ស។
លោក Nixon បានស្នើឲ្យសភាពង្រឹងច្បាប់អភិរក្សដែលមានស្រាប់ ហើយពួកគេបានឆ្លើយតបដោយការសរសេរច្បាប់មួយដែលផ្ដល់សិទ្ធិអំណាចដល់ភ្នាក់ងាររដ្ឋាភិបាលយ៉ាងទូលំទូលាយ ដើម្បីរក្សាទុកនិងការពារប្រភេទសត្វដែលរអិលចុះជម្រាលដល់ការផុតពូជ។ ទង្វើនេះបានបង្កើតបញ្ជីឈ្មោះប្រភេទសត្វជិតផុតពូជហើយត្រូវបានគេហៅថា ប្រវត្តិវិទូលោក Kevin Starr “Magna Carta នៃចលនាបរិស្ថាន” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លែងបារម្ភខ្លាចគេបោក ឬលួចលុយពេលទិញទំនិញអនឡាញ បើចេះក្បួនទាំងនេះ
ចុចអាន៖មានប្រាក់តិចតួច គិតថាវិនិយោគមិនបាន? ខុសហើយ! អានវិធីប៉ុន្មាននេះ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?