KPT+
បច្ចេកទេសសាមញ្ញ ៦ យ៉ាង ជួយបង្កើតការផ្តោតអារម្មណ៍ និងជម្រះកិច្ចការឆាប់រហ័ស
នៅពេលការងារកាន់តែច្រើន មនុស្សនឹងសម្រុកធ្វើរហូតពិបាកក្នុងការផ្ដោតអារម្មណ៍ជាខ្លាំង ក្នុងការធ្វើអ្វីមួយ។ ប៉ុន្តែនៅតែមានដំណោះស្រាយដើម្បីឆាប់សម្រេចបានជោគជ័យ ដោយមិនចាំបាច់បង្ខំខ្លួនឯងធ្វើការងារគ្មានពេលសម្រាក។
ខាងក្រោមនេះ គឺបច្ចេកទេសសាមញ្ញចំនួន ៧ ដើម្បីជួយបង្កើនការផ្តោតអារម្មណ៍ មុនពេលចាប់ផ្ដើមការងារ និងអំឡុងពេលធ្វើការ។
១ កាហ្វេមួយកែវមុនពេលធ្វើការ
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន វាមិនជួយដោះស្រាយការងងុយគេងបានច្រើនឡើយ។ ប៉ុន្តែការស្រាវជ្រាវក៏បានរកឃើញដែរថា ជាតិកាហ្វេអ៊ីនជួយបង្កើនការផ្តោតអារម្មណ៍ កាត់បន្ថយការរំខាន ធ្វើឲ្យយើងផ្ដោតអារម្មណ៍កាន់តែល្អលើការងារនៅចំពោះមុខ។ មិនថាពេលព្រឹក ឬពេលរសៀលទេ បើអ្នកមានអារម្មណ៍ថានឿយហត់ មិនមានកម្លាំងគួរផឹកកាហ្វេខ្មៅមួយពែង ឬតែបៃតងក្ដៅពេលធ្វើការ វានឹងបង្កើនល្បឿនខួរក្បាល និងថាមពលរាងកាយ។ ប៉ុន្តែគួរទទួលទានមួយកែវ ដើម្បីកុំឲ្យជាតិកាហ្វេអ៊ីនចូលក្នុងចរន្តឈាមលឿនពេក។

២ សីតុណ្ហភាព ក៏ប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ផងដែរ
សីតុណ្ហភាពនៅក្នុងបន្ទប់ដែលអ្នកកំពុងធ្វើការ ក្តៅពេក ឬត្រជាក់ពេក ទាំងអស់អាចប៉ះពាល់ដល់ការប្រមូលផ្តុំការងារ។ ការសិក្សាពីសាកលវិទ្យាល័យ Cornell បានរកឃើញថា សីតុណ្ហភាពត្រឹមត្រូវសម្រាប់ការអង្គុយចន្លោះពី២០-២៥ អង្សាសេ ដែលមិនក្ដៅពេក ឬត្រជាក់ពេក។
៣ ធ្វើឲ្យខ្លួនឯងគ្មានអ៊ីនធឺណិតរយៈពេល ៣០ នាទី
ប្រសិនបើអ្នកចង់ផ្តោតលើអ្វីដែលនៅពីមុខ សូមចាកចេញពីអ៊ីមែល រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមគ្រប់ប្រភេទ រយៈពេល ៣០ នាទី មិនថានៅពេលព្រឹកនៅពេលការងារចាប់ផ្ដើម។ នោះទើបអាចអាចជម្រះការងារដោយមិនធ្វើឲ្យខ្លួនឯងមានការមិនរំខាន។
៤ សម្រាកខ្លះ
ការរត់ច្រើនម៉ោង ដើម្បីឆាប់សម្រេចការងារច្រើន វាក៏ធ្វើឲ្យអ្នកហត់នឿយលឿនជាងមុន ហើយខួរក្បាលក៏កាន់តែសកម្មខ្លាំងផងដែរ។ ដោយសារតែខួរក្បាលរបស់មនុស្សអាចផ្តោតតែលើកិច្ចការនៅដើមដំបូងប៉ុណ្ណោះ យូរៗទៅការយកចិត្តទុកដាក់នឹងថយចុះក្លាយជាយឺត និងខ្វះការផ្ដោតអារម្មណ៍។ ដូច្នេះចូរសម្រាក រយៈពេល ១០-២០នាទី ដើម្បីឲ្យខួរក្បាល និងរាងកាយកាន់តែសកម្ម។
៥ ផឹកទឹករៀងរាល់ម៉ោង
បច្ចេកទេសសាមញ្ញមួយទៀត ដើម្បីបង្កើនការផ្តោតអារម្មណ៍ គឺផឹកទឹកឲ្យបានគ្រប់គ្រាន់។ តាមការណែនាំ ចូរផឹកទឹក ១ កែវរៀងរាល់ ១-២ ម៉ោង ដើម្បីជួយឲ្យខួរក្បាលដំណើរការធម្មតា និងបង្កើនការផ្តោតអារម្មណ៍នៅពេលថ្ងៃ។ ដោយសារតែការខះជាតិទឹកបណ្តាលឲ្យមានការប្រែប្រួលអ័រម៉ូន ដែលប៉ះពាល់ដល់មុខងារខួរក្បាល។ វាក៏ធ្វើឲ្យឈាមក្រាស់ផងដែរ ឈាមរត់មិនស្រួល ការដឹកជញ្ជូនអុកស៊ីសែនមិនគ្រប់គ្រាន់ បណ្តាលឲ្យមានការងងុយគេងនិងយឺតជាង។

៦ គេងឲ្យបានគ្រប់គ្រាន់
ការគេងប៉ះពាល់ដោយផ្ទាល់ទៅលើការផ្តោតអារម្មណ៍ និងការចងចាំ។ តាមការណែនាំឲ្យត្រូវគេងយ៉ាងហោចណាស់ ៦ម៉ោងក្នុងមួយយប់ ប៉ុន្តែវាជាការល្អបំផុតក្នុងការព្យាយាមរៀបចំកាលវិភាគការងាររបស់អ្នក ហើយគ្រប់គ្រងដើម្បីបំពេញកិច្ចការឲ្យបានច្រើនក្នុងអំឡុងពេលថ្ងៃតាមដែលអាចធ្វើទៅបាន។ នៅពេលយប់អ្នកនឹងបានសម្រាកពេញលេញ ដែលល្អសម្រាប់រាងកាយ និងដំណើរការរបស់អ្នក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ